ទម្លាប់​​ ៤យ៉ាង​ អាច​​ជួយ​​​ឲ្យ​អ្នក​​​​​​​​​មាន​​លុយ​​គរ​ដូច​ភ្នំ​ដោយ​មិន​​ដឹង​​​ខ្លួន​​

  • 2019-05-21 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​គ្រាន់​​តែ​​ប្រកាន់​​ខ្ជាប់​​​ទម្លាប់​​​ល្អ​​មួយ​​​ចំនួន​​​​នៅ​ក្នុង​​ខ្លួន អ្នក​​​​​ខ្លះ​អាច​គិត​​​​ថា​​វា​​​​​ធម្មតា​​ពេក​​​ហើយ ​​​ប៉ុន្តែ​​​​​​នរណា​​​​​​ទាយ​​ដឹង​​​​ទៅ​ថា​​ទង្វើ​​​​​ធម្មតា​ៗ​​ទាំង​​នោះ នឹង​​ជួយ​​​​​​​ឲ្យ​អ្នក​​ក្លាយ​​​​ជា​​​​​សេដ្ឋី​​​​​​​មាន​លុយ​​គរ​​​ដូច​ភ្នំ​​​​​នៅ​​​ថ្ងៃ​ណា​មួយ​ជាក់​​ជា​មិន​​ខាន។ ក្នុង​​នោះ​​​​ដែរ​​ មហាសេដ្ឋី​ Warren Buffett ​​​​​​​​​​បាន​​​ចែក​​​រំលែក​​​​​​​​គន្លឹះ​​​គ្រប់គ្រង​​​​​​​ហិរញ្ញវត្ថុ​​ ៤​​យ៉ាង​​​ ដែល​​​​អ្នក​គួរ​​​ដឹង​​​និង​​​អនុវត្ត​តាម​​​ ដើម្បី​​​​​​ក្លាយ​​​ខ្លួន​​​​​ជា​អ្នក​​មាន​​​​​​​​ដោយ​មិន​​ដឹង​​​ខ្លួន​​។​

​​​​១. មាន​​​គំនិត​​ជា​​​សហគ្រិន​​​​

​​​​​បើ​​អ្នក​​មាន​គំនិត​​​​​​​​​ ចេះ​​​​ចង់​​​រក​​ស៊ី​​​​ជួញ​​ដូរ​​ផ្សេងៗ​ ចាត់​ទុក​​ជា​​​​​​សំណាង​ធំ​ណាស់​​ ព្រោះ​​​វា​​​​​គឺ​ជា​ឱកាស​ដ៏​​ល្អ​​​សម្រាប់​អ្នក​​​ ដើម្បី​​បង្កើន​​ប្រាក់​​​ចំណូល​​​បន្ថែម​​​។ ​​​​មិន​​​ថា​​អ្នក​​​ធ្វើ​​​​ការងារ​អ្វី ប្រកប​​​របរ​អ្វី​​ក៏​​​ដោយ ឲ្យ​​តែ​​​​​ចេះ​​​ព្យាយាម​​​ស្ទុះស្ទា មិន​​​នៅ​​​​ស្ងៀម​​​​​ធ្មឹង​ៗ​ អ្នក​​​​​​ច្បាស់​​​ជា​​​​អាច​​​​​​​​​ទទួល​បាន​ផល​​​​​កើន​ឡើង​​​ពី​​មួយ​​ថ្ងៃ​​ទៅ​​​មួយ​​ថ្ងៃ​​ ហើយ​​​​ក៏​មាន​​ផ្លូវ​​ដើរ​​​​ច្រើន​ជាង​អ្នក​​ដទៃ​​ដែរ​។​

​​​​​​​២. ​វិនិយោគ​​​​​

​​​​​​​​មហាសេដ្ឋី  Buffett ​បាន​​​​បញ្ជាក់​​​ទៀត​​ថា "ទ្រព្យ​​សម្បត្តិ​​​​របស់​គាត់​​​សឹង​​ទាំង​អស់ បាន​​មក​​ពី​​​​ការ​​​វិនិយោគ​​”។ ​​​​​​​​អ្វី​​​ដែល​​ពិសេស​​ជាង​​នេះ​​ទៀត​​​នោះ​គឺ ​​​​នរណា​​ក៏​​អាច​ធ្វើ​​​​ការ​​​វិនិយោគ​​បាន​​​ដែរ ដោយ​មិន​​ប្រកាន់​​​​​​​ពី​​អាយុ ឬ​​ចំណូល​​ឡើយ។ សំខាន់​​​​​ត្រូវ​​ប្រាកដ​​​​ថា អ្នក​​​បាន​​​​ជ្រើស​រើស​​​វិធី​​​​ត្រឹម​​​ត្រូវ​​​​​​​​​​​​ មុន​ចង់​​​​វិនិយោគ​​លើ​អ្វី​​មួយ​​​​ ជៀសវាង​​​​​ខាត​​ឡុងចុង​​លើស​​​ដើម​។

​​​​​​៣. ជំពាក់​​​​គេ​​កាន់​​​តែ​​​​​​តិច​​កាន់​​តែ​ល្អ​​​​

​​បើ​អ្នក​​ជំពាក់​​កាន់​តែ​​ច្រើន ​បំណុល​​នឹង​អាច​​​នាំ​​ឲ្យ​អ្នក​ធ្លាក់​​​ជ្រោះ​​នៅ​​ថ្ងៃ​ណា​មួយ​​​​​យ៉ាង​​ទាន់​​ហន់​​។ ជាក់​​ស្តែង​​ ​​វា​​ក៏​ជា​​កំហុស​​ផ្នែក​​គ្រប់​​​​​​គ្រង​​​​លុយ​​​​កាក់​​​ដ៏​​ធំ​​មួយ​​​ដែល​​គ្រប់​​គ្នា​​តែង​​ប្រព្រឹត្ត​។ ​​​​​​ថ្វី​ត្បិត​​​តែ​​​​​ការ​​កម្ចី ​​​​​​​អាច​ជួយ​​​​ត្រាយ​​​ផ្លូវ​​​នាំ​​ឲ្យ​​អ្នក​ទៅ​កាន់​​គោល​ដៅ​​​ ដូច​ជា​​​​​កម្ចី​​ទៅ​លើ​​​ការ​​​សិក្សា ផ្ទះ​​សម្បែង...​​​យ៉ាង​​​​​ហោច​ណាស់​​​​​​​​​​ ត្រូវ​​​​​​​​​​​​​កំណត់​​ឲ្យ​​បាន​​​ច្បាស់​​លាស់ ​​​​ហើយ​​យក​​វា​ទៅ​​ធ្វើ​​រឿង​ណា​​​ដែល​​​​​​ចាំ​បាច់​​​​​បំផុត​​​ ទើប​​មិន​​លេច​​លង់​​កាន់​​នៅ​​ជ្រៅ​​ជាមួយ​​​​​​បំណុល​។​

​​​​​​៤. ចំណាយ​​​តិច​​ជាង​​​​ចំណូល​​​​​

​​​គន្លឹះ​​ចុង​​ក្រោយ​​នេះ ​​​​​​និយាយ​​​ងាយ​​​​ស្រួល​ជាង​ធ្វើ។ ចង់​​គ្រប់​​គ្រង​​​​​ការ​​ចំណាយ​​ឲ្យ​​នៅ​​​កម្រិត​​ទាប​ ​មិន​លើស​ពី​​​ចំណូល​ លុះ​​ត្រា​​តែ​អ្នក​​​ ចេះ​​​បែង​​ចែក​​​​​​​ពី​​​តម្រូវ​​ការ​និង​​​ចំណង់​។ ត្រូវ​​​​កាត់​បន្ថយ​​​ទិញ​របស់​​ណា​​​​​ដែល​ពុំ​​ចាំ​​បាច់​​ទាល់​​តែ​​​សោះ។ ​​​​​​មាន​​លុយ​​ក្នុង​​កាបូប​ ឬ​​កុង​​ធនាគារ កុំ​​​ចេះ​​​​​តែ​​ដក​​​ហូត​​​តាម​​ចិត្ត​​​ចង់ ទោះ​​​បី​អ្នក​​មាន​​​​លុយ​​​ច្រើន​​ប៉ុណ្ណា​ក៏​​ដោយ។ ​​គ្មាន​​​​នរណា​​​ម្នាក់​​អាច​​​ដឹង​​ថា​ ទៅ​​ថ្ងៃ​​មុខ​​​​​នឹង​មាន​រឿង​​​​​អ្វី​​​កើត​ឡើង​​​​ឡើយ​ ដូច្នោះ​​ហើយ​​ទើប​​បាន​ជា​អ្នក​​ត្រូវ​​​​​ទុក​​សា​គួរ​​ ពេល​​មាន​​​អាសន្ន​​អ្វី​មួយ។ បើ​​ទោះ​​​​​ជា​​គ្មាន​​បញ្ហា ​កើត​ឡើង យ៉ាង​ណា​​​​​អ្នក​​ក៏​​អាច​​​​បង្កើន​​​ចំណូល​​​ពី​​ប្រាក់​​​​​សន្សំ​​នេះ​ដែរ​៕​

ចុចអានបន្ត៖ ស្រីៗ! មកដឹងពីតិចនិកជិះឡានប្រើសាំង ឬ ហ្គាសអស់តិច ​​​​​​​

ប្រភព៖ Reader's digest ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម