ប្រយ័ត្នគ្រោះថ្នាក់! អ្នកមានជំងឺ ៦ មុខនេះកុំញ៉ាំល្ហុងឲ្យសោះ
- 2019-05-09 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នគ្រោះថ្នាក់! អ្នកមានជំងឺ ៦ មុខនេះកុំញ៉ាំល្ហុងឲ្យសោះ
ល្ហុងជាប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីនសំខាន់ៗជាច្រើនដែលល្អសម្រាប់សុខភាព។ ទោះបីជាយ៉ាងណាក៏ដោយវាជាផ្លែឈើដែលមានសារធាតុចិញ្ចឹមប្រឆាំងនឹងអ្នកជំងឺ ៦ ប្រភេទដូចខាងក្រោមនេះ៖
១. អ្នកមានផ្ទៃពោះ
ការញ៉ាំល្ហុងច្រើនពេក ជាពិសេសល្ហុងខ្ចីមិនល្អសម្រាប់អ្នកមានផ្ទៃពោះទេ។ សាច់ល្ហុងខ្ចីនឹងធ្វើឲ្យស្បូនចុះខ្សោយ ហើយអាចបណ្ដាលឲ្យរលូតកូនបាន។ ដើម្បីការពារស្បូន និងធានាចំពោះសុខភាព អ្នកមានផ្ទៃពោះគួរញ៉ាំតែល្ហុងទុំទៅបានហើយ។
២. អ្នកមានបញ្ហាដង្ហើម
ល្ហុងសម្បូរទៅដោយ អង់ស៊ីម និង សារជាតិអាឡែរហ្សី ។ ញ៉ាំល្ហុងនឹងបង្កឲ្យមានបញ្ហាផ្លូវដង្ហើម ធ្វើឲ្យពិបាកដកដង្ហើម និងបញ្ហាច្រមុះជាដើម បើអ្នកកំពុងតែមានជំងឺគ្រុនក្ដៅ និងហឺតអ្នកគួរតែនៅឲ្យឆ្ងាយពីផ្លែឈើនេះ។
៣. គ្រួសក្នុងតម្រងនោម
វីតាមីន C ក្នុងល្ហុងជួយឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយធ្វើការបានល្អ។ ទោះបីជាអ៊ីចឹងក៏ដោយ ញ៉ាំល្ហុងច្រើនធ្វើឲ្យអ្នកជំងឺដែលមានគ្រួសក្នុងតម្រងនោមមានអាការៈកាន់តែយ៉ាប់។ វីតាមីន C ខ្ពស់ពេកចូលក្នុងខ្លួននឹងបង្កើតជាគ្រួសក្នុងតម្រងនោម។
៤. អ្នកមានបញ្ហាខាងរំលាយអាហារ
ល្ហុងជាថ្នាំបំបាត់ការ និងព្យាបាលការទល់លាមកយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាជាមួយនឹងប្រព័ន្ធរំលាយអាហារ ជាតិសរសៃក្នុងល្ហុងនឹងធ្វើឲ្យលាមកប្រែជារឹង និងអាចឲ្យទល់លាមក។ ប្រសិនបើអ្នកញ៉ាំល្ហុងពេលអ្នកកំពុងតែរាករូស អ្នកនឹងប្រឈមជាមួយនឹងការបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។
៥. អ្នកមានបញ្ហាស្បែក
អ្នកដែលមានបញ្ហាស្បែកញ៉ាំល្ហុងច្រើនពេកអាចធ្វើឲ្យពណ៌ស្បែករបស់អ្នកផ្លាស់ប្ដូរ ប្រែទៅជាពណ៌លឿងស្លេក។ ជាពិសេសនៅបាតដៃ។ Beta carotene នៅក្នុងផ្លែល្ហុងនឹងបណ្ដាលឲ្យអ្នកកើតរោគខាន់ទ្រីណែម (ជំងឺខាន់លឿង)។
៦. អ្នកមានជាតិស្ករក្នុងឈាមទាប
ល្ហុងជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកទឹកនោមផ្អែម។ ទោះបីជាបែបហ្នឹង ផ្លែឈើនេះគឺមិនល្អសម្រាប់អ្នកដែលមានជាតិស្ករទាបក្នុងឈាមទេ។ ញ៉ាំល្ហុងនឹងធ្វើឲ្យអ្នកបែកញើស ឈឺក្បាល អស់កម្លាំង ធុញថប់ វិលមុខ វង្វេងវង្វាន់ ញ័រទ្រូង។ អ្នកជំងឺអាចប្រកាច់ឬបាត់បង់ស្មារតីបាន៕
ចុចអាន៖ អ្នកមានជំងឺ៣មុខនេះមិនគួរញ៉ាំទុរេនឡើយ ព្រោះអាចប៉ះពាល់ដល់ជីវិត