បាត់សោឲ្យជាងគាស់ផ្ទះមិនស្វាង បុរសម្នាក់យកវែកបាយរបស់ម្តាយធ្វើបន្តោងសោឡើងល្បី

  • 2019-04-30 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថា​មនុស្ស​ស្រី​ទៅ  មាន​របស់របរ​ច្រើន​ ទៅ​ណា​មក​ណា​ភ្លេច​ភ្លាំង​ជា​រឿង​ធម្មតា​ទៅ​ហើយ។ តែ​មនុស្ស​ប្រុស​វិញ បើ​មាន​របស់របរ​តែ​មួយ​មុខ ពីរ​មុខ​ហើយ​នៅ​ភ្លេច​ទៀត បើ​មិន​ខឹង​ទើប​ចម្លែក។ មនុស្ស​ប្រុស​តែង​ត្រូវ​គេ​បង្អាប់​ដូច​ជា មិន​សូវ​ងូត​ទឹក លេង​ហ្គេម​រាប់​ម៉ោង មិន​សូវ​មាន​អនាម័យ​ជា​ដើម។ រីឯ​ពួក​គេ​តែង​បង្អាប់​មនុស្ស​ស្រី​វិញ​ថា​ ពូ​កែ​ភ្លេច​ភ្លាំង​ព្រោះ​មាន​អីវ៉ាន់​រាប់​មិន​អស់​រាល់​ពេល​ចេញ​ក្រៅ​ម្ដង​ៗ។ ​យ៉ាង​ណា​ក៏​ដោយ មិន​មែន​គ្រប់​មនុស្ស​ស្រី​ណា​ក៏​ពូកែ​ភ្លេច​ភ្លាំង​នោះ​ទេ ហើយ​ក៏​មិន​មែន​មនុស្ស​ប្រុស​ណា​ក៏​ពូកែ​ចាំ​នោះ​ដែរ។

ជាក់​ស្ដែង​ថ្មី​ៗ​នេះ បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​អស់​សំណើច​គ្រប់​គ្នា​នៅ​ពេល​និយាយ​ពី​ការ​ពូកែ​ភ្លេច​ភ្លាំង​របស់​ខ្លួន។ តាម​នោះ​ដែរ បុរស​ម្នាក់​នេះ​បាន​ឲ្យ​ដឹង​ថា មិន​ដឹង​ជា​យ៉ាង​ម៉េច​ ប៉ុន្តែ​ឲ្យ​តែ​ខ្លួន​ចេញ​ទៅ​ណា​មក​ណា​ម្ដង​ៗ ដឹង​តែ​ភ្លេច​បាត់​សោរ​ផ្ទះ សោរ​ម៉ូតូ​ជា​រៀង​រហូត។ ដើម្បី​កែប្រែ​ទម្លាប់​អាក្រក់​នេះ លោក​បាន​ទិញ​បន្តោង​ធំ​ៗ​ដូច​ជា​តុក្កតា ឬ​ដាក់​សោរ​ច្រើន​ជា​ចង្កោម​​ដើម្បី​កុំ​ឲ្យ​ភ្លេច​ទៀត។

យ៉ាង​ណា​ក៏​ដោយ វិធី​ខាង​លើ​មាន​ប្រសិទ្ធភាព​បាន​តែ​ដំបូង តែ​លោក​នៅ​តែ​បាត់​សោរ​ជា​រឿយៗ។ ដោយ​សា​រតែ​ខឹង​ខ្លាំង​ពេក លោក​ក៏​រក​បាន​ឧបករណ៍​ថ្មី​ដើម្បី​ធ្វើ​បន្តោង​សោរ នោះ​គឺ​វែក​ដួស​បាយ​របស់​ម្ដាយ​លោក។ តាម​ការ​រៀបរាប់​របស់​បុរស​វ័យ​២១​ឆ្នាំ ក្រោយ​ពេល​ត្រូវ​គាស់​សោរ​ផ្ទះ​អស់​៧​ដង នៅ​ពេល​កំពុង​ញ៉ាំ​បាយ លោក​ស្រាប់​តែ​ឃើញ​វែក​បាយ​របស់​​ម្ដាយ​ខ្លួន ហើយ​គិត​ថា​វា​អាច​ធ្វើ​ជា​បន្ដោង​យ៉ាង​ល្អ លោក​ក៏​សម្រេច​ចិត្ត​ចោះ​វែក​នេះ​យក​មក​ធ្វើ​សោរ។

ទោះ​បី​ជា​ទៅ​ណា​ មក​ណា​ត្រូវ​គេ​មើល​ ហើយ​សើច​ក៏​ដោយ តែ​លោក​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ប្ដូរ​មក​ប្រើ​បន្ដោង​សោរ​នេះ លោក​លែង​គាស់​សោរ​ផ្ទះ​ទៀត​ហើយ ។ ក្រោយ​ពេល​ឃើញ ការ​បង្ហោះ​របស់​បុរស​ខាង​លើ មនុស្ស​ជា​ច្រើន​បាន​អស់​សំណើច​ជា​ខ្លាំង តែ​ក៏​សរសើរ​ពី​ភាព​ច្នៃ​ប្រឌិត​របស់​លោក​ដែរ៕

ចុចអាន៖ ស្ដែង​ៗ កំពុង​រៀបការ សង្សារ​ចាស់​ស្លៀក​រ៉ូប​កូន​ក្រមុំ​ សម្រុក​ចូល​ដណ្ដើម​កូន​កំលោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម