អត់លេងសើចទេ! សំបុត្រ​យន្តហោះ វាលីស ខោអាវ​ម៉ាក​ល្បីៗ​ចុះ​តម្លៃ​កប់ៗ នៅ​ពិព័រណ៍​ទេសចរណ៍​ ខែ​ក្រោយ​នេះ

  • 2019-04-29 04:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិព័រណ៍​ទេសចរណ៍ Travel Fair Cambodia ត្រៀម​បង្ហាញ​ខ្លួន​ជា​ថ្មី​ទៀត​ហើយ ជា​មួយ​ប្រូម៉ូសិន​​ច្រើន​សន្ធឹក​សន្ធាប់ ពី​គម្រោង​ទេសចរណ៍​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​ នៅ​ថ្ងៃ​ទី ៣-៤-៥ ឧសភា ២០១៩ នៅ Daylight Plaza ជាន់​ផ្ទាល់​ដី​នៃ​ផ្សារ​ទំនើប Aeon Mall Phnom Penh ចាប់​ពី​ម៉ោង ១០ ព្រឹក ដល់ ៩ ល្ងាច។

ក្នុង​នោះ​មាន​​ប្រូម៉ូសិន​ជា​ច្រើន​ដូចជា៖

  • ចុះ​តម្លៃ ៤០% លើ​ផលិតផល​ម៉ាក Sneakers
  • ប័ណ្ណ​បញ្ចុះ​តម្លៃ​សម្រាប់​ជិះ​យន្ត​ហោះ Cambodia Airway តម្លៃ​ ៥០០ ដុល្លារ
  • ទិញ​វាលីស​ម៉ាក URS ១ ថែម ១​
  • ចុះ​តម្លៃ​ពិសេស​លើ​ផលិតផល​ល្បីៗ​ដូចជា Departures និង Samsonite
  • មើល​ការ​សម្ដែង​ទស្សនីយភាព​នានា​ដើម្បី​ទទួល​បាន​រង្វាន់​
  • ទទួល​បាន​ការ​ជិះ​ Grab ដោយ​ឥតគិត​ថ្លៃ​ទាំង​ទៅ និង​មក​ផ្សារ​ទំនើប Aeon Mall 1​។

Travel Fair Cambodia នឹង​​នាំ​អ្នក​ឲ្យ​ស្គាល់ ពី​ទិសដៅ​ទេសចរណ៍​នានា​​ ទាំងក្នុង និងក្រៅស្រុក រួម​ជា​មួយ​ព័ត៌មាន​ពី​សេវា​កម្ម​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត និង​ការ​លក់​សម្ភារៈ​ជា​ច្រើន​រួម​មាន​សំបុត្រ​យន្ត​ហោះ វាលីស ស្បែកជើង វ៉ែនតាការពារកម្ដៅថ្ងៃ និងសម្ភារៈសម្រាប់ធ្វើដំណើរជាច្រើនទៀត សរុបជាង ៣០ ស្ដង់ ជា​មួយ​ការ​បញ្ចុះ​តម្លៃ​កប់ៗ។

នេះ​ក៏​ជា​ឱកាស​ល្អ​សម្រាប់​ម្ចាស់​ពាណិជ្ជករ​នានា ដែល​មាន​អាជីវកម្ម​ទាក់ទង​នឹង​សេវា​កម្ម​ទេសចរណ៍​ផង​ដែរ ព្រោះ​អ្នក​នឹង​អាច​ឆក់​ឱកាស​ថ្មីៗ​ជា​ច្រើន​ដូចជា៖

  • ចាប់យកអតិថិជនថ្មីៗ ដោយការចែកជូនកាដូ និងផលិតផលសម្រាប់សាកល្បងនានា
  • បង្ហាញ ណែនាំ និងផ្ដល់ព័ត៌មានសំខាន់ៗឲ្យអតិថិជនទាំងចាស់ និងថ្មីស្គាល់ច្បាស់ពីផលិតផល និងសេវារបស់ខ្លួន
  • អាចសាងទំនាក់ទំនង និងរកដៃគូចែកចាយជាមួយយីហោផ្សេងទៀតក្នុងការសហការនេះ
  • មានឱកាសបង្ហាញខ្លួន លក់ទំនិញបែបទេសចរណ៍ក្នុងផ្សារទំនើបដ៏ធំនេះ ដែលមានតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។

មានចំណាប់អារម្មណ៍ជួលស្ដង់លក់ក្នុងកម្មវិធី សូមទាក់ទង៖

  • អ៊ីម៉ែល៖ 360ads.events@gmail.com
  • លេខទូរសព្ទ៖ 011 46 99 59/ 010 514 143
  • Facebook៖ Travel Fair Cambodia

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម