កុំ​ថា​ឡើយ​សង្សារ​ សូម្បីមិត្ត​ភក្តិ​រក​មិន​បាន​ផង​ បើ​ប្រកាន់​យក​ចរិត​ ៧ នេះជាប់​ខ្លួន

  • 2019-04-22 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 165

ចន្លោះមិនឃើញ

មនុស្ស​ស្រី​​មួយ​ចំនួន​ គិត​ថា​មិន​មាន​អ្នក​ស្រលាញ់​ក៏​អត់​ទៅ​ មិន​មាន​អ្នក​រាប់​អាន​ក៏​អត់​ទៅ​ មិន​មាន​អ្នក​ចូល​ចិត្ត​ក៏​អត់​ទៅ​ ឲ្យ​តែ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ទៅ​បាន​ហើយ​។​

ការ​គិត​បែប​នេះ​មិន​ប្រាកដ​ថា​ត្រូវ​ ១០០ ភាគ​រយ​ទេ​ មាន​មនុស្ស​ពីរ​បី​នាក់​មិន​ចូល​ចិត្ត​អ្នក​វា​ជា​រឿង​ធម្មតា​ទេ​ ព្រោះ​មនុស្ស​កើត​មក​មិន​អាច​ផ្គាប់​ចិត្ត​គេ​បាន​គ្រប់​គ្នា​ទេ តែ​បើ​អ្នក​រក​មិន​បាន​សូម្បី​តែ​មិត្ត​ល្អ​ម្នាក់​នៅ​ក្បែរ​ខ្លួន​នោះ​ បញ្ជាក់​ថា​មិន​មែន​រឿង​ធម្មតា​ទៀត​ទេ​ ស្ថាន​ភាព​បែប​នេះ​បង្ហាញ​ថា​អ្នក​កំពុង​តែ​មាន​បញ្ហា​ហើយ​។​

សង្កេត​មើល​ខ្លួន​ឯង​ថា​មាន​ចរិត​៧នេះ​ដែរ​ទេ​?​ បើ​មាន​គួរ​ប្រញាប់​គិត​សារ​ឡើង​វិញ​ ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់​រាប់​អាន​ និង​ចូល​ចិត្ត​មនុស្ស​ស្រី​ប្រភេទ​នេះ​ឡើយ​៖

មិន​ទទួល​ស្គាល់​កំហុស​ខ្លួន​ មើល​ឃើញ​តែ​កំហុស​អ្នក​ដទៃ

មនុស្ស​ស្រី​ បែប​នេះ​មិន​ដែល​សារភាព​ថា​ខ្លួន​ឯង​ខុស​ទេ​ គេ​តែង​តែ​ស្វែង​រក​ចំណុច​អវិជ្ជមាន​របស់​នរណា​ម្នាក់ ​ហើយ​រក​លេស​ទម្លាក់​កំហុស​ឲ្យ​គេ​ទាំង​ដែល​ខ្លួន​ឯង​ធ្វើ​ខុស​ក៏​ដោយ​។​ គេ​អង្គុយ​ចាំ​តែ​ត្រូវ​ និង​យក​រួច​តែ​ខ្លួន​ប៉ុណ្ណោះ​។​ មនុស្ស​ប្រភេទ​នេះ ​គ្មាន​នរណា​ចង់​បាន​មក​ធ្វើ​ជា​មិត្ត​ឬ​សង្សារ​ទេ​ បើ​សិន​ជា​រាប់​អាន​ក៏​នៅ​មិន​បាន​យូរ​ដែរ​។

រឹង​រូស​ខុស​របៀប

ចាស់​ៗ​តែង​និយាយ​ថា​ «រឹង​មាំ​ តែ​មិន​រឹង​រូស​ ទន់​ភ្លន់​ តែ​មិន​ទន់​ជ្រាយ» អ្នក​គួរ​ចែក​ឲ្យ​ដាច់​ពាក្យ​ថា​រឹង​មាំ​ និង​រឹង​រូស​ រឹង​រូស​មាន​ន័យ​ថា​ផ្គើន​ រឹង​ និយាយមិន​ស្ដាប់​ មិន​ទទួល​យក​ការ​កែ​តម្រូវ​ពី​អ្នក​ដទៃ​ទាំង​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ​ខុស​ ហើយ​បើ​មនុស្ស​ស្រី​ដែល​រឹង​រូស​ខុស​របៀប​បែប​ហ្នឹង​វិញ​ គ្មាន​អ្នក​ណា​ចង់​យក​ខ្លួន​បៀត​ទេ​។

​ ​និយាយ​មួយ​ម៉ាត់​ណា​មក​ក៏​អួត

ធ្លាប់​ឮ​គេ​និយាយ​ថា​ អ្នក​និយាយ​មិន​ដែល​ធ្វើ​ ហើយ​អ្នក​ធ្វើ​មិន​ដែល​និយាយ​ទេ​?​ មិន​ខុស​ទេ​បើ​តាម​បទពិសោធន៍​ធ្លាប់​ជួប​កន្លង​មក​មនុស្ស​ដែល​មាន​អំនួត​មិន​ដែល​ធ្វើ​អ្វី​បាន​ជា​ដុំ​កំភួន​ទេ​។​ ត្រលប់​មក​វិញ​គឺ​មាន​តែ​ត្រូវ​បាន​គេ​មិន​ចូល​ចិត្ត​ គេ​ជ្រេញ​តែ​ប៉ុណ្ណឹង​។ នៅ​ក្បែរ​មនុស្ស​បែប​ហ្នឹង​គួរ​ឲ្យ​ធុញ​ខ្លាំង​ណាស់​។

ខ្សែ​លើ​គេ​គ្រប់​រឿង

មនុស្ស​បែប​ហ្នឹង​ចូល​ចិត្ត​ធ្វើ​រឿង​យក​មុខ​យក​មាត់​ណាស់​។​ ទៅ​ណា​មក​ណា​ចង់​តែ​ធ្វើ​មេ​គេ​ ចង់​ឲ្យ​គេ​គោរព​ ឲ្យ​តម្លៃ​ តែ​មិន​ដែល​ធ្វើ​ខ្លួន​ឲ្យ​សម​នឹង​គេ​គោរព​ចូល​ចិត្ត​ម្ដង​ទេ​។​ ចូល​ចិត្ត​បង្អាប់​គេ​ហើយ​សរសើរ​ខ្លួន​ឯង​គ្រប់​ពេល​។

និយាយ​ស្ដី​មិន​ស្គាល់​កាលៈទេសៈ

មនុស្ស​ស្រី​ប្រភេទ​នេះ​ គេ​ហៅ​ថា​មនុស្ស​មិន​យល់​សាច់​ការ​ និយាយ​សម្ដី​ចេញ​មក​ដោយ​មិន​បាន​ឆ្លង​កាត់​ខួរ​ក្បាល​។​ ដូច​ជា​និយាយ​ថា​ឲ្យ​មិត្ត​ភក្តិ​ចំ​ៗ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​ ប្រៀប​បាន​នឹង​ការ​បំបាក់​មុខ​គេ​​ យក​រឿង​សាច់​ការ​មក​លេង​សើច​មិន​​មើល​ពេល​វេលា​ និង​ទីកន្លែង​។

ឃើញ​គេ​ល្អ​ជាង​ខ្លួន​មិន​បាន

គ្មាន​នរណា​ប្រាថ្នា​នៅ​ក្បែរ​មនុស្ស​បែប​នេះ​ទេ​ លើស​ពី​នេះ​នៅ​ក្បែរ​មនុស្ស​បែប​ហ្នឹង​គ្មាន​ថ្ងៃ​រីកចម្រើន​ទេ​។​ មិន​ថា​អ្នក​មាន​សម្លៀក​បំពាក់​ ឬ​របស់​ប្រើ​ប្រាស់​ថ្មី​ទេ​ គេ​នឹង​ធ្វើ​គ្រប់​វិធី​ឲ្យ​បាន​ដូច​អ្នក​ដែរ​ មនុស្ស​ប្រភេទ​នេះ​មិន​ដែល​សប្បាយ​ចិត្ត​នឹង​ជោគ​ជ័យ​របស់​អ្នក​ទេ​។

មិន​ស្មោះ​ត្រង់

កុំ​ថា​ឡើយ​សង្សារ​ សូម្បី​បី​មិត្ត​ភក្តិ​ក៏​មនុស្ស​ធន់​នេះ​ក្បត់​បាន​ដែរ​។​ អ្នក​ត្រូវ​ចាំ​ថា​មនុស្ស​បើ​មិន​ស្មោះ​ត្រង់​ហើយ​គឺ​ក្បត់​អ្នក​សាហាវ​ជាង​មនុស្ស​ប្រុស​ទៅ​ទៀត​៕

ចុចអាន៖

អត្ថបទ៖ ឃួន​ សុលីកា

អត្ថបទពេញនិយម