ហេតុផល​​ ៧​យ៉ាង​ដែលស្រីៗ​​មាន​សង្សារ​ខ្ពស់ គឺ​មាន​សំណាង​បំផុត

  • 2019-04-10 09:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​មនុស្ស​ស្រី​ភាគ​ច្រើន​លង់ស្នេហ៍​នឹង​មនុស្ស​ប្រុស​ដែល​មាន​កម្ពស់​ខ្ពស់​ព្រោះ​មើល​ទៅ​សង្ហារ និង​ចំណុច​ទាក់ទាញ​ជា​ច្រើន​ទៀត។ សម្រាប​នារី​ដែល​មាន​សង្សារ​ខ្ពស់​នោះ គឺ​អាច​និយាយ​ថា​សម​គ្នា និង​មាន​សំណាង​បំផុត​ព្រោះ ៖

១. គាត់​អាច​ឈោង​យក​របស់​ដែល​នៅ​ខ្ពស់ៗ​ឲ្យ​យើងបាន​យ៉ាង​លឿន

២. ទោះ​បី​ជា​យើង​ពាក់​​ស្បែក​ជើង​កែង​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​តែ​ទាប​ជាង​គាត់ ហើយមើល​ទៅ​សម​គ្នា​បំផុត

៣. ពេល​មើល​អី​មិន​ឃើញ យើង​អាច​ជិះ​ក​របស់​គាត់​មើល​បាន​យ៉ាង​ស្រួល​ដោយ​មិន​បាច់​យក​កៅអី​តាម

៤. ពេល​រៀប​ការ​រួច​ កូន​ៗ​អាច​កាត់​កម្ពស់​ខ្ពស់​តាម​ប៉ា​របស់​ខ្លួន ទោះ​បី​ជា​យើង​ទាប​ក៏​ដោយ

៥. ពេល​គាត់​ចង់​ថើប​យើង គាត់​អាច​ឱន​ថើប​យើង​យ៉ាង​រ៉ូមែនទិច

៦. យើង​មាន​អារម្មណ៍​ថា​កក់​ក្ដៅ​ពេល​នៅ​ក្បែរ​គាត់ ព្រោះ​គាត់​អាច​បាំង​ខ្យល់ បាំង​ថ្ងៃ​ឲ្យ​យើង​បាន​យ៉ាង​ល្អ

៧. មើល​ទៅ​សង្ហា ហើយ​ទាក់ទាញ​ខ្លាំង ព្រោះ​មនុស្ស​ប្រុស​ខ្ពស់​ស្លៀកពាក់​អី​ក៏​សម ស្លៀកពាក់​អី​ក៏​ស្អាត​ដែរ

និយាយ​ទៅ​មនុស្ស​ប្រុស​ខ្ពស់​គឺ​ល្អ​​សម្រាប់​មនុស្ស​ស្រី​បំផុត សង្ហារ​ក៏​សង្ហារ មើល​ទៅ​ស្វាហាប់​ និង​កក់​ក្ដៅ​ខ្លាំង៕

ចុចអាន៖ធ្លាប់​ក្លាយ​ជា​មនុស្ស​ខ្វាក់​ភ្នែក​ក្នុង​រឿង​ស្នេហា​ទេ​?

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម