បើ​​​ថ្ងៃ​ណា​មួយ​​យើង​​​​ទាំង​​​​ពីរ​​នាក់​ឈ្លោះ​គ្នា​ខ្លាំង​...​

  • 2019-04-09 02:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​​មនុស្ស​​ពីរ​​​នាក់​​ស្រលាញ់​គ្នា​​កាន់​​តែ​​យូរ​ ភាគ​​ច្រើន​​​​​​​ខាង​​ស្រី​​មាន​ចិត្ត​​​​​​​កាន់​​​តែ​​ជ្រាល​ជ្រៅ​​ទៅ​លើ​​​ដៃគូ​​របស់​​ខ្លួន។ ចំណែក​​ឯ​​មនុស្ស​​​​ប្រុស​​​វិញ ស្រលាញ់​​​យូរ​​​​ខ្លាំង​​ប៉ុណ្ណា​ ការ​​​​យក​​ចិត្ត​​ទុក​​ដាក់​​​​​​អាច​នឹង​​ធ្លាក់​​​ចុះ​​កាន់​តែ​​​ខ្លាំង​​​​ក៏​ថា​បាន។ ​ពេល​គ្រា​នោះ​​ចូល​មក​​​ដល់​​ មនុស្ស​​ស្រី​​​តែង​គិត​​ថា​​ បុរស​​​ដែល​​​នាង​​ស្រលាញ់​​​កំពុង​តែ​ប្រែ​​ប្រួល លែង​មាន​​ចិត្ត​​​​លើ​​រូប​នាង​​ដូច​មុន​​ហើយ។ ឮ​ដូច្នោះ ​​ភាគី​​ខាង​​​ប្រុស​ប្រកែក​​តវ៉ា​​ថា ស្រីៗ​​ចូល​ចិត្ត​គិត​​ច្រើន​ពេក​​​។

​ការពិត​គ្មាន​​នរណា​មួយ​​ប្រែ​ប្រួល​​​ឡើយ ​​មាន​តែ​​ពេល​​​វេលា​​ប៉ុណ្ណោះ​​ដែល​​ផ្លាស់​​ប្តូរ​។ ពេល​​អ្នក​​ចំណាយ​​​វេលា​នៅ​ជាមួយ​គ្នា​អស់​​​រយៈ​កាល​ជា​យូរ​​​​​​​​​​​​ អ្នក​​​បាន​​​បង្កើន​ភាព​ជិត​​ស្និទ្ធ​និង​​​ដឹង​​​ចិត្ត​​គ្នា​​សព្វ​គ្រប់​​​​​​​បែប​​យ៉ាង​​​ ​មិន​មែន​​ដូច​ជា​​​គ្រា​​​ចាប់​​ផ្តើម​​​​ដំបូង​​​នោះ​ទេ​។

ការ​​​យល់​ចិត្ត​​នេះ​ហើយ​​​​ទើប​​​​​​​​ធ្វើ​​ឲ្យ​​​​​​អ្នក​​មាន​គំនិត​ថា ទោះ​​បី​​ព្រងើយ​​​​​​​​​​​​កន្តើយ​​បន្តិច​​ក៏​មិន​​​​អី​​ដែរ​។ យ៉ាង​ណា​​​ កុំ​​ភ្លេច​ថា​ បើ​អ្នក​​​​​នៅ​​​តែ​​​​ធ្វើ​​​​​​​វា​ដដែលៗ ​​ថ្ងៃ​ណា​មួ​​​យ​​​ការ​​​ប្រើ​​​ជីវិត​​​រស់​នៅ​ជាមួយ​គ្នា​នឹង​លែង​មាន​ន័យ​តទៅ​ទៀត ហើយ​​បញ្ហា​​​​នឹង​​កើត​ឡើង​​មិន​​​ចេះ​ចប់។

​ប្រសិន​​​បើ​​ថ្ងៃ​ណា​មួយ អ្នក​ទាំង​ពីរ​​​​ឈ្លោះ​គ្នា​ខ្លាំង មាន​​វិធី​​​ច្រើន​ណាស់​ដែល​អ្នក​អាច​បញ្ចប់​ជម្លោះ​បាន​៖

  • សួរ​​​ខ្លួន​ឯង​​ថា ​ហេតុ​អ្វី​​បាន​ជា​​អ្នក​ជ្រើស​រើស​នៅ​​ជាមួយ​​គ្នា​​?

  • មាន​​ភាគី​​​​​​​​​​ម្ខាង​​​ ស្ម័គ្រ​​​ចិត្ត​​​និយាយ​​សុំ​​​​ទោស​​មុន ព្រោះ​​​​វា​មិន​មែន​​មាន​ន័យ​ថា​អន់ មិន​មែន​ជា​អ្នក​​ចាញ់ ហើយ​ក៏​មិន​មែន​ជា​ការ​អន់​ឱន​​ដែរ តែ​ជា​​ការ​​យក​​ចិត្ត​​​ទុក​​ដាក់ ខ្វាយ​​​​​ខ្វល់​ពី​អារម្មណ៍​​​របស់​​មនុស្ស​​​​ដែល​​ខ្លួន​​​​​​ស្រលាញ់ និង​​​មិន​​ចង់​ឲ្យ​​ចំណង​​ស្នេហ៍​ប្រែ​​ជា​ល្អក់​កករ​។ ​​​​​​​​​​

៣​ឃ្លា​​​ដែល​​​អ្នក​​​គួរ​ទន្ទេញ​​​ពេល​​មាន​​​​​ជម្លោះ​

១. ផែន​​ដី​​​​មួយ​នេះ​មាន​​​រូប​គាត់។​

២. ផែន​ដី​​មួយ​​​នេះ​​មាន​​រូប​អ្នក។​

៣. ផែន​​​ដី​​​​​​​មួយ​​​​នេះ បាន​​ផ្សំ​ផ្គុំ​ឲ្យ​អ្នក​​នឹង​គាត់​​​​ជួប​គ្នា​។

ការ​​ស្រលាញ់​​​​មិន​​​អាច​​ជៀស​​ផុត​​ពី​​ជម្លោះ​​​បាន​ឡើយ អ្វី​ដែល​​​អ្នក​​ត្រូវ​​ចាំ​ទុក​​​ក្នុង​​ចិត្ត​​នោះ​គឺ បើ​ឈ្លោះ​​គ្នា​​ហើយ ត្រូវ​​​ចេះ​​​អន់​​ឱន​អភ័យ​ទោស និង​​បន្ត​រស់​​នៅ​​ជាមួយ​គ្នា​​​​​​​ឲ្យ​​បាន​គង់​​​វង្ស​​​​យូរ​​​អង្វែង​៕​​​​​​​​

ប្រភព៖ NusonBooks ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម