សូម្បី​តែថ្ងៃ​ April’s Fool​ ក៏​មិន​បោក​សាហាវ​ដូច​អ្នក​លក់​ខោអាវ​អនឡាញ​ដែរ

  • 2019-04-03 02:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ទី​១ ខែ​មេសា ត្រូវ​បាន​ពិភពលោក​កំណត់​ថា ជា​ថ្ងៃ​និយាយ​កុហក (April’s Fool Day) ដោយ​អ្នក​គ្រប់​គ្នា​អាច​និយាយ​កុហក​បាន​គ្រប់​រឿង ហើយ​អ្នក​ដែល​បោក​គេ​បាន​ច្រើន​ជាង​គេ ជា​អ្នក​ឈ្នះ។ បើ​និយាយ​ពី​បោក​នេះ នៅ​តែ​អ្នក​ជំនាញ​បោក​មិន​គិត​ថ្ងៃ​ណា​ថ្ងៃ​ណី​ឡើយ គឺ​បោក​សឹង​តែ​រាល់​ថ្ងៃ​តែ​ម្ដង​ ហើយ​​អ្នក​ទាំង​នោះ​​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​អ្នក​លក់​ខោអាវ​អនឡាញ​មួយ​ចំនួន​នោះ​ទេ។ (សូម​បញ្ជាក់​មិន​បាន​ថា​ឱ្យ​អ្នក​លក់​អនឡាញ​ទាំង​អស់​ទេ​ណា!)

ឧទាហរណ៍ រូប​ដែល​បង្ហោះ​លើ​អ៊ីនធឺណិត និង​ខោអាវ​ពិត​ប្រាកដ​ពេល​ដឹក​មក​ដល់​ផ្ទះ គឺ​ខុស​គ្នា​ដូច​មេឃ​នឹង​ដី។ តែ​និយាយទៅ​​មិន​ដឹង​​គួរ​សើច​ឬ​យំ ព្រោះ​ទាំង​ដឹង​ហើយ​ថា​ការ​ទិញ​អនឡាញ​គ្មាន​សុវត្ថិភាព​ទាំង​គុណភាព និង​រឿង​លុយ​កាក់ នៅ​តែ​មាន​អ្នក​អង្គុយ​តាម​ដាន​ និង​កុម្ម៉ង់​ទិញ​ដើម្បី​ផ្សង​សំណាង​ចង់​ដឹង​ថា​ខ្លួន​ហេង​ ឬ​ស៊យ​ដល់​កម្រិត​ណា​ពេល ប្រគល់​ជោគជតា​របស់​ខ្លួន​ចូល​ដៃ​អ្នក​លក់​អនឡាញ។

ចុចអាន៖ ៤តិចនិក​ដើម្បី​ទិញ​ខោ​អាវ​អនឡាញ​ បាន​ត្រូវ​ចិត្ត និង​មិន​ត្រូវ​គេ​បោក

ក្នុង​ថ្ងៃ​ April's Fool ​នេះ​ដែរ អ្នក​ទិញ​ខោអាវ​អនឡាញ​ជា​ច្រើន​បាន​បង្ហាញ​ភាព​ក្លាហាន​ក្រោក​ឈរ​ឡើង ​ហែក​កេរ្តិ៍​ខ្មាស​ខ្លួន​ឯង​ដែល​ត្រូវ​អ្នក​លក់​បោក​យ៉ាង​សាហាវ។ លទ្ធផល ទទួល​បាន​គឺ​អាណិត​ផង តែ​អស់​សំណើច​ក៏​ខ្លាំង​ដែរ។ ខាង​ក្រោម​នេះ គឺ​រូប​ពេល​ផ្សាយ និង​ខោអាវ​ពេល​ទទួល​ជាក់​ស្ដែង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម