រឿង​សម្ងាត់​ ៦ លើ​យន្ត​ហោះ​ដែល​អ្នក​បម្រើ​លើ​យន្ត​ហោះ​មិន​ដែល​ប្រាប់​ឲ្យ​គេ​​ដឹង

  • 2019-04-03 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

អ្នក​បម្រើ​លើ​យន្ត​ហោះ​មាន​ការ​រស់​នៅ​ខុស​ពី​យើង​ទាំង​អស់​គ្នា​ ជា​ពិសេស​បើ​សិន​ជា​ពួក​គេ​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​ហោះ​ហើរ​លំដាប់​អន្តរជាតិ​។ ពួក​គេនឹង​ជួប​មនុស្ស​ប្លែក​ៗ​ជា​ច្រើន​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ពី​ក្រោយ​ស្នាម​ញញឹម​របស់​ពួក​គេ​ មាន​រឿង​សម្ងាត់​ដែល​ពួក​គេ​មិន​ដែល​និយាយ​ប្រាប់​ឲ្យ​គេ​ដឹង​។​ នេះ​ជា​រឿង​សម្ងាត់​ទាំង​ ៦ នៅ​ក្នុង​យន្ត​ហោះ៖

១. ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់

បើ​សិន​ជា​អ្នក​ឆ្ងល់​ថា​តើ​ខ្យល់​អុកស៊ីសែន​ចេញ​មក​ពី​ណា​ពេល​កំពុង​ហោះ​ហើរ​ គឺ​វា​ចេញ​មក​ពី​ការ​​បង្ហាប់​របស់​ទួរប៊ីន​ម៉ាស៊ីន​។

២. បន្ទប់​សម្ងាត់

តើ​អ្នក​ដឹង​ទេ​ថា​អ្នក​បម្រើ​លើ​យន្ត​ហោះ​មាន​បន្ទប់​សម្រាប់​ពួក​គេ​ចូល​ទៅ​សម្រាក​? ទោះ​បី​ជា​យើង​មិន​ដែល​បាន​ឃើញ​តែ​វា​មាន​ពិត​មែន​។​

៣. ការ​គ្រប់​គ្រង​ច្រក​ទ្វារ​អាសន្ន

វិធី​នេះ​គឺ​សម្រាប់​អ្នក​បម្រើ​លើ​យន្ត​ហោះ​នៅ​ពេល​ដែល​មាន​រឿង​ចលាចល​អ្វី​មួយ​កើត​ឡើង​។​ ការ​ងារ​របស់​ពួក​គេ​គឺ​ត្រូវ​ប្រាកដ​ថា​ខ្លួន​ឯង​នឹង​មិន​បាត់​បង់​ស្មារតី​នៅ​ពេល​កើត​មាន​ស្ថាន​ភាព​ដែល​មិន​បាន​ដឹង​ជា​មុន​។

៤. រន្ធ​នៅ​បង្អួច

បង្អួច​យន្ត​ហោះ​ត្រូវ​បាន​គេ​ផលិត​ឡើង​ដោយ​កញ្ចក់​ ៣​ស្រទាប់​។​ ស្រទាប់​ខាង​ក្រៅ​ធ្វើ​ដើម្បី​ការ​ពារ​សម្ពាធ​ ស្រទាប់​ខាង​ក្នុង​​គឺ​ដើម្បី​ការ​ពារ​ការ​ខូច​ខាត​ និង​គ្រោះ​មហន្តរាយ​ ហើយ​ស្រទាប់​កណ្ដាល​មាន​រន្ធ​មួយ​ក្នុង​គោល​បំណង​ដើម្បី​គ្រប់គ្រង​លំហូរ​ខ្យល់​។

៥. ពូថៅ​នៅ​ក្នុង​កាប៊ីន​យន្ត​ហោះ

ក្នុង​ប្រទេស​មួយ​ចំនួន​មាន​ច្បាប់​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ទុក​ពូថៅ​នៅ​ក្នុង​កាប៊ីន​ទុក​ប្រើ​ប្រាស់​ពេល​មាន​រឿង​កើត​ឡើង​បន្ទាន់​។

៦. Cooper Vane

រឿង​នៅ​ពី​ក្រោយ​ឧបករណ៍​មួយ​នេះ​គឺ​ជា​រឿង​ដែល​អ្នក​គួរ​តែ​ដឹង​។​ បុរស​ម្នាក់​ឈ្មោះ​ Dan Cooper  បាន​ប្លន់​នៅ​លើ​​យន្ត​ហោះ​ បន្ទាប់​ពី​បាន​ប្រាក់​ហើយ​គាត់​ក៏​លោត​ចុះ​ពី​យន្ត​ហោះ​ជា​មួយ​នឹង​ឆត្រយោង។​ បែប​នេះ​ហើយ​ទើប​យន្ត​ហោះ​ Airbus និង Boeing ទាំង​អស់​មាន​ Cooper Vane ដែល​ជា​ឧបករណ៍​ការពារ​មិន​ឲ្យ​ទ្វារ​យន្ត​ហោះ​បើក​ពេល​កំពុង​ហោះ​ហើរ​លើ​អាកាស​៕

ចុចអាន៖ គ្រួសារ​ក្នុង​ក្ដី​ស្រមៃ​! ទាំងម្ដាយ​និង​កូន​ស្រី​ធ្វើ​ជា​អ្នក​បើក​យន្ត​ហោះ​ដូច​គ្នា​

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម