មនុស្ស​ស្រី​គិត​ខ្លី​ពេល​ត្រូវ​គេ​ក្បត់ សួរ​ថា​បាន​អី ព្រោះ​ពេល​អ្នក​ស្លាប់​ គេ​ឈឺ​ទេ?

  • 2019-03-22 03:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បណ្ដាញ​ព័ត៌មាន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ពី​ករណី​យុវនារី​យក​ឡាម​អារ​ដៃ ឬ​លេប​ថ្នាំ​សម្លាប់​ខ្លួន​ក្រោយ​បែក​បាក់​ស្នេហា។ តែ​សួរ​ថា​ទង្វើ​របស់​ពួក​គេ​ធ្វើ​ទៅ​ដើម្បី​ទាម​ទារ​យក​អ្វី​មក​វិញ ហើយ​ស័ក្ដិសម​ឬ​អត់?

នៅ​ពេល​ស្នេហា​កំពុង​ផ្អែម​ល្ហែម យើង​មាន​សុភមង្គល​ជា​រឿង​ធម្មតា។ ពេល​វា​បញ្ចប់​ទៅ គ្រាន់​តែ​ចាត់​ទុក​ថា​បាត់​បង់​អនុស្សាវរីយ៍​មួយ​គឺ​គ្រប់​គ្រាន់​ហើយ។ ព្រោះ​លើ​លោក​នេះ​មាន​អ្វី​ស្ថិតស្ថេរ​នោះ ចិត្ត​មនុស្ស​ក៏​ដូច​គ្នា។ ត្រូវ​ចង​ចាំ​ឲ្យ​ច្បាស់​ថា នៅ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ម្នាក់​ស្លាប់​ដោយ​សារ​ខ្វះ​អ្នក​ណា​នោះ​ទេ។ ព្រោះ​នៅ​ពេល​អ្នក​មាន​គុណ​របស់​យើង​ចាក​ចេញ​ទៅ យើង​នៅ​តែ​អាច​បន្ត​រស់​នៅ​បាន​ទេ​តើ។ ហេតុ​អី​ ដោយ​សារ​តែ​មនុស្ស​អស់​ចិត្ត​ម្នាក់ យើង​ត្រូវ​គិត​ខ្លី​នោះ?

យើង​គិត​ដល់​ការ​ស្លាប់​ខ្លួន​ នៅ​ពេល​ដែល​ជីវិត​លែង​មាន​អ្វី​ឲ្យ​យើង​អាល័យ​ទៀត ហើយ​យើង​ក៏​បាក់​ទឹក​ចិត្ត។ មើល​ពី​ក្រៅ​មក​ដូច​ជា​យើង​ម្នាក់​ឯង កំពុង​ប្រឈម​នឹង​ពិភពលោក​ទាំង​មូល។ តែ​អ្នក​ដឹង​ទេ​ថា បាក់​ទឹក​ចិត្ត​គឺ​កើត​ឡើង​ពី​អារម្មណ៍​របស់​យើង បើ​យើង​ធ្វើ​ខ្លួន​ឲ្យ​រឹង​មាំ​ ហើយ​ជម្នះ​វា​ឲ្យ​បាន​នោះ អ្នក​នឹង​ឆ្លង​ផុត​វា​ដោយ​គ្មាន​បញ្ហា។

នៅ​ពេល​ស្នេហា​មួយ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​ដល់​កំពូល វិធី​ដែល​អាច​ធ្វើ​ឲ្យ​ស្រាកស្រាន្ត​នោះ​គឺ​កុំ​នឹក​គិត​ពី​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ទៀត។ ព្រោះ​រឹត​តែ​នឹក រឹត​តែ​ឈឺ។ តែ​ត្រូវ​គិត​ផ្ទុយ​មក​វិញ​ថា អ្នក​ពូកែ​យ៉ាង​នេះ ស្អាត​យ៉ាង​នេះ គេ​ចាក​ចោល​អ្នក​គឺ​ជា​កំហុស​របស់​គេ ហើយ​គេ​នឹង​ស្ដាយ​ក្រោយ​ជាមួយ​ការ​សម្រេច​ចិត្ត​បែប​នេះ។

អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ វិនាទី​ដែល​គេ​ដើរ​ចេញ​ពី​អ្នក​មាន​ន័យ​ថា គេ​អស់​ចិត្ត​លើ​អ្នក​ហើយ សូម្បី​តែ​បន្តិច​ក៏​គ្មាន​ដែរ។ ដូច​នេះ​ហើយ ទោះ​បី​ជា​អ្នក​គិត​ខ្លី​ក្នុង​គោល​បំណង​អ្វី​ក៏​ដោយ ឧទាហរណ៍​ដូច​ជា​ ទាក់ទាញ​ចំណាប់​អារ្មណ៍ ឬ​មក​ពី​អ្នក​អស់​អាល័យ​លើ​លោក​នេះ​ហើយ ក៏​​គេ​មិន​ចាប់​អារម្មណ៍​នោះ​ដែរ។ តែ​អ្នក​ដែល​ឈឺ​ដូច​គេ​យក​កាំបិត​ចាក់​បេះដូង​នោះ គឺ​ឪពុក​ម្ដាយ​យើង​ទៅ​វិញ​ទេ។ ធំ​ដឹង​ក្ដី​ប៉ុណ្ណេះ គ្រាន់​តែ​ស្រមោច​ខាំ​កូន ក៏​ម្ដាយ​ឈឺ​ចិត្ត​ដែរ តែ​ហេតុ​អី​កូន​ដោយ​សារ​តែ​មនុស្ស​ប្រុស​អស់​ចិត្ត​ម្នាក់​បែរ​ជា​គិត​ខ្លី ចង់​ទៅ​ដោយ​ម៉ែឪ​នោះ?

សូម​គិត​ឡើង​វិញ យុវនារីទាំង​ឡាយ​ដែល​កំពុង​ឈឺចាប់​ដោយសារ​​គេ​ក្បត់​ចិត្ត៕

ចុចអាន៖បែកស្នេហា​មិន​ត្រឹម​ប៉ះពាល់​ផ្លូវ​ចិត្ត​ទេ ថែមទាំង​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ទៀត​

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម