បែកស្នេហា​មិន​ត្រឹម​ប៉ះពាល់​ផ្លូវ​ចិត្ត​ទេ ថែមទាំង​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ទៀត​

  • 2019-03-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​បាក់​ស្នេហា​ គឺ​ជា​រឿង​ដែល​ពិបាក​ខ្លាំង​បំផុត ហើយ​ទម្រាំ​ឆ្លង​កាត់​រួច​វា​មិន​មែន​ជា​រឿង​ងាយ​នោះទេ។ ដូច្នេះ​ហើយ​បន្ទាប់​ពី​​ចែក​ផ្លូវ​គ្នា​ជាមួយ​ដៃគូ​ ខ្លួន​ប្រាណ​នឹង​ជួប​រឿង​អាក្រក់​ទាំង​នេះ​ភ្លាម៖

១. ពិបាក​ចិត្ត គិត​ច្រើន ​គេង​មិន​លក់

អ្នក​មាន​អារម្មណ៍​ថា​ឈឺចាប់ ពិបាក​ចិត្ត ចង់​យំ ហើយ​មិន​អាច​គេង​បាន​ស្រួល​នោះ​ទេ អ្នក​ចេះ​តែ​នឹក​ឃើញ​នេះ​នឹក​ឃើញ​នោះ​មិន​ចេះ​ឈប់។

រូបតំណាង

**២. ឈឺ ឬចុក​ក្នុងទ្រូង**

ការ​សិក្សា​បាន​បង្ហាញ​ថា​​បន្ទាប់​ពី​ការ​បែក​បាក់​ស្នេហា​មនុស្ស​ទទួល​បាន​​សញ្ញា​សរសៃ​ប្រសាទ​ដែល​ទាក់ទង​នឹង​ការ​ឈឺ​ចាប់​ខាង​ផ្នែក​រាងកាយ ហើយ​ការ​ចុក​ទ្រូង​ឬ ឈឺ​ទ្រូង​គឺ​ជា​រឿង​ដែល​មនុស្ស​ខូច​ចិត្ត​មិន​អាច​ចៀស​បាន។

៣.​ មាន​បញ្ហា​ស្បែក ៖

ជា​ការពិត​ណាស់​​ដែល​ថា​ក្នុង​អំឡុង​ពេល​ធ្លាក់​ទឹកចិត្ត​ និង ឈឺចាប់ មនុស្ស​ម្នាក់​មិន​សូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្លួន​ឯង​ទេ​ហើយ​យើង​ឃើញ​ថា​ស្ថានភាព​ស្បែក​កាន់​តែ​អាក្រក់​ទៅ​ៗ​ដោយ​សារ​អ័រម៉ូន​ស្ត្រេស។ នេះ​អាច​បណ្ដាល​ឲ្យ​​មុខ និង សូម្បី​តែ​សក់​ក៏​លែង​ស្អាត​ដែរ។

៤. ឈឺ​សាច់​ដុំ

នៅ​ក្នុង​ស្ថានភាព​ធ្លាក់​ទឹកចិត្ត​មនុស្ស​ងាយ​នឹង​រង​របួស​ជាង​ធម្មតា។ ដូចគ្នា​នេះ​ផង​ដែរ​ដោយ​សារភាព​តានតឹង​ការ​ឈឺ​ចាប់​នៅ​ក្នុង​សាច់ដុំ​អាច​លេចឡើង​ហើយ​សាច់​ដុំ​អាច​នឹង​ចុះចាញ់​ដែល​បណ្ដាល​អោយ​ឈឺ​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។

រូបតំំណាង

៥. ឡើង​ទម្ងន់

ពេល​បែក​បាក់​ស្នេហា​ហើយ​អ្នក​នឹង​គិត​ច្រើន ហើយ​ស្រ្តេស​ចេះ​តែ​កើន​ឡើង ពេល​នោះ​អ្នក​លែង​ខ្វល់​ពី​របប​អាហារ​ទៀត​ហើយ ពេល​ណា​ឃ្លាន​ក៏​ញ៉ាំ ពេក​មិន​ឃ្លាន​ក៏​មិន​ញ៉ាំ ដែល ជា​ហេតុ​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់។​

បើ​បែក​គ្នា​ស្រួល បែក​គ្នា​ល្អ​គ្មានមនុស្ស​ឈឺចាប់ គ្មាន​មនុស្ស​យំ​នោះ​ទេ៕

ចុចអាន៖យ៉ាង​ណា​ក៏​ពួក​យើង​បែក​គ្នា​ហើយ ខ្ញុំ​នឹង​មិន​សួរ​មូលហេតុ​ជា​អ្វី​នោះ​ទេ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម