សញ្ញា​ទាំង​ឡាយ​បង្ហាញ​ថា​គេ​ជា​មនុស្សគួរ​ឲ្យ​ទុក​ចិត្ត ស័ក្ដិសម​ឲ្យ​អ្នក​ផ្ញើ​ខ្លួន​ប្រាណ​បាន

  • 2019-03-20 02:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​កំពុង​ស្ថិត​ក្នុង​ចំណង​មនោសញ្ចេតនា​ណា​មួយ តែ​មិន​ច្បាស់​ថា​បុគ្គល​ម្នាក់​នោះ​គួរ​ទុក​ចិត្ត​ឬ​អត់ អ្នក​អាច​ត្រួត​ពិនិត្យ​ជាមួយ​នឹង​ចំណុច​ខាង​ក្រោម​បាន​។ ប្រសិន​បើ​សង្សារ​អ្នក មាន​អត្តចរិត​ដូច​ខាង​ក្រោម អ្នក​អាច​ជឿជាក់​លើ​គេ​បាន។

១. គេ​មើល​ឃើញ​តម្លៃ​របស់​អ្នក

អ្នក​ខ្លះ​និយាយ​ថា​ស្រលាញ់​ឲ្យ​តែ​រួច​ពី​មាត់​នោះ​ទេ តែ​មិន​បាន​បង្ហាញ​តាម​រយៈ​សកម្មភាព​នោះ​ឡើយ។ ដោយ​គេ​ធ្វើ​អ្វី​មិន​ខ្វល់​ពី​អារម្មណ៍​របស់​យើង​ឡើយ។ ផ្ទុយ​មក​វិញ ប្រសិន​បើ​ឲ្យ​តម្លៃ​អ្នក សូម្បី​តែ​ការ​សម្រេច​ចិត្តតូច ក៏​ត្រូវ​ឆ្លង​កាត់​អ្នក​ដែរ។ មិន​មែន​គេ​មិន​មាន​សមត្ថភាព​សម្រេច​នោះ​ឡើយ តែ​មក​ពី​គេ​ឲ្យ​តម្លៃ​យើង​ទើប​សួរ​មតិ​យើង។

រូបតំណាង

**២. ពេល​មាន​កំហុស គេ​ព្រម​ទទួល​ខុស**

មនុស្ស​ធំ​មាន​ភាព​ពិបាក​ក្នុង​ការ​ទទួល​កំហុស​ខ្លួន​ឯង ព្រោះ​ចិត្ត​អំនួត​ធំ។ យ៉ាងណាក្ដី មនុស្ស​ឯករាជ្យ​ចាស់​ទុំ គ្មាន​ភាព​លំបាក​ក្នុង​ការ​ទទួល​កំហុស​ឡើយ ព្រោះ​គេ​គិត​ថា កំហុស​គឺ​ជា​ម្ដាយ​នៃជោគជ័យ ហើយ​គ្មាន​អ្នក​ណា​ល្អ​ឥត​ខ្ចោះ​ទេ។ ដូច​នេះ​ហើយ ទទួល​កំហុស​ក៏​មិនបាន​ខាត​អ្វី​ដែរ។

៣. អ្នក​គឺ​ជា​ជម្រើស​ទី​១​របស់​គេ

ប្រាកដ​ហើយ​ថា​ក្រៅ​ពី​យើង គេ​នៅ​មាន​ទំនាក់ទំនង​ជា​ច្រើន​ទៀត​នៅ​ក្នុង​សង្គម តែ​ចំពោះ​រឿង​មនោសញ្ចេតនា យើង​គឺ​ជា​មនុស្ស​ដំបូង​ដែល​គិត​ដល់ ពេល​មាន​ដំណឹង​អ្វី​មួយ ឬ​ពេល​ក្រោក​ពី​គេង​ជា​ដើម។ បើ​សិន​ជា​គេ​មាន​ចរិត​ដូច​នេះ​មែន ទើប​ជា​អ្នក​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។

៤. គេ​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​អ្នក

ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​រឿង​ស្នេហា​គឺ​ជា​កត្តា​ដែល​មិន​អាច​ខ្វះបាន។ យើង​អាច​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ តែ​គ្រាន់​តែ​បាន​ឮ​សម្ដី​លើក​ទឹក​ចិត្ត​គេ​ក៏​បាន​ស្រស់​ស្រាយ​ឡើង​វិញ​ភ្លាម។ ដូច​គ្នា​ដែរ នៅ​ពេលយើង​ចង់​ធ្វើ​អ្វី​មួយ ហើយ​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ដែល​យើង​ស្រលាញ់ រឹត​តែ​ធ្វើ​ឲ្យ​យើង​មាន​ទឹក​ចិត្ត​សម្រេច​វា​ឲ្យ​បាន​លើស​ដើម។

រូបតំណាង

៥. គេ​អាច​មើល​ថែ​ទាំ​ខ្លួន​ឯង​បាន

សម័យ​នេះ​គឺ​ខ្លាច​បំផុត មនុស្ស​អស់​ធំ​ហើយ តែ​នៅ​តែ​ហៅ​ម៉ែៗ​រហូត​​រាល់​ពេល​មាន​រឿង។ បើ​អ្នក​ជួប​មនុស្ស​បែប​នេះ គួរ​រត់​ចេញ​ឆ្ងាយ។ បញ្ច្រាស់​មក​វិញ ប្រសិន​បើ​គេ​អាច​មើល​ថែ​ទាំ​ខ្លួនឯង ទាំង​ក្នុង​ស្ថានភាព​ឈឺ ឬ​ស្រវឹង​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា គេ​ជា​មនុស្ស​ដែល​ចាស់​គំនិត​ពិត​ប្រាកដ ជឿទុក​ចិត្ត​គឺ​មិន​ខុស​ឡើយ៕

ចុចអាន៖មនុស្ស​ប្រុស​ចាស់​ទុំ គេ​បង្ហាញ​មនោសញ្ចេតនា​បែបនេះ​ឯង

ប្រភព៖ Spiceee អត្ថបទ៖Caramel

អត្ថបទពេញនិយម