ធាតុ​ផ្សំ ៨ យ៉ាង​ធ្វើឲ្យ​ស្នេហា​កាន់តែ​យូរអង្វែង

  • 2019-03-14 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​ស្នេហ៍​របស់​គូ​ណា​ក៏​ដោយ តែងតែ​មាន​ការ​ថ្នាំងថ្នាក់​គ្នា​ខ្លះ​ហើយ តែ​បើ​ចេះ​សាមគ្គី​បែប​នេះ អ្នក​គ្មាន​ថ្ងៃ​បែក​គ្នា​ឡើយ។ កាលណា​បែប​មិន​ធ្វើ​តាម​ប៉ុន្មាន​របៀប​នេះ​ទេ អ្នក​អាច​ដើរ​ផ្លូវ​រៀង​ខ្លួន ព្រោះតែ​រឿង​តូច​តាច​ក៏​ថា​បាន។

១.ម្នាក់​ខឹង+ម្នាក់​ទៀត​ទ្រ= ត្រូវ​គ្នា​វិញ

ទោះ​ជា​ម្ខាង​គ្មាន​ហេតុផល​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ត្រូវតែ​តាម​ចិត្ត​គេ​សិន ដើម្បី​វិល​មក​ត្រូវរ៉ូវ​គ្នា​ឡ់ង​វិញ ហើយ​បន្ទាប់ពី​នោះ​ចាំ​និយាយ​គ្នា​ឲ្យ​ដឹង​ហេតុផល។

២.ម្នាក់​ខុស+ម្នាក់​អត់ឱន= យល់​ពី​គ្នា

ស្រលាញ់​គ្នា តែងតែ​មាន​ការ​អត់ឱន និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​រស់​នៅ​បាន​សុខ។

៣.ម្នាក់​ចង់​ទៅ​ណា+ម្នាក់​ទៀត​ត្រូវ​តាម​ចិត្ត= មាន​ស្នាម​ញញឹម

ដើម្បី​ឲ្យ​ម្នាក់​ទៀត​សប្បាយ​រីករាយ ជា​ដៃគូ​មាន​តែ​តាម​ចិត្ត​បែបនេះ​ឯង ទើប​ស្នេហា​មាន​សុភមង្គល។

៤.ម្នាក់​ស្ងប់ស្ងាត់+ម្នាក់​ញុះ​លង= មិន​ចេះ​កើត​ទុក្ខ

បើ​ម្នាក់​ចូលចិត្ត​ស្ងៀមស្ងាត់ គឺ​ម្នាក់​ទៀត​ត្រូវតែ​ពូកែ​ញុះ ដើម្បី​កុំ​ឲ្យ​ស្ងាត់។

៥.ម្នាក់​ចងចាំ+ ម្នាក់​គិត​អំពី​គ្នា =ស្រលាញ់​គ្នា​ស្មោះត្រង់

នេះ​ជា​ទង្វើ​អ្នក​ដែល​ស្មោះត្រង់​នឹង​គ្នា។

៦.ធ្វើ​តាម​អ្នក + ធ្វើអ្វី​ដែល​អ្នក​ចង់​បាន​ជានិច្ច = មនុស្ស​ចង់​រៀបការ​ជាមួយ​គ្នា

ប្រសិនបើ​មនុស្ស​ដែល​ចង់​សាង​អនាគត​គ្រួសារ​ជាមួយ​គ្នា​ពិត​មែន គេ​ប្រាកដជា​ធ្វើ​រឿង​នេះ។

៧.គោរព​អ្នក + ថែរក្សា​អ្នក = មនុស្ស ២ នាក់​ដែល​មិន​ចង់​ឃ្លា​គ្នា

ទង្វើ​ដែល​បង្ហាញ​ថា​អ្នក​ទាំង ២ មិន​ចង់​ឃ្លាត​ពី​គ្នា គឺ​ពួកគេ​ទាំង ២ ព្យាយាម​ថែរក្សា និង​គោរព​ការ​សម្រេច​ចិត្ត​គ្នា​ទៅវិញទៅមក។

៨.ខ្វល់​ពី​គ្នា+ចែករំលែក​គ្នា= មនុស្ស​ស្រលាញ់​គ្នា​ពិត

មាន​តែ​អ្នក​ស្រលាញ់​គ្នា​ពិតប្រាកដ​ប៉ុណ្ណោះ ដែល​ធ្វើ​រឿង​ទាំង​នេះ​ដាក់​គ្នា៕

ចុចអាន៖ពាក្យ​ «កុំ» ទាំង​ ៨ ​ដែល​ស្រី​ៗ​ត្រូវ​ចាំ​បើ​មិន​ចង់​ឈឺ​ចាប់​ខ្លាំង​ជា​មួយ​ស្នេហា​

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម