លែង​ពិបាក​! វិធី​កម្ចាត់​ក្លិន​មាត់​មិន​ល្អ​ដោយ​ប្រើ​ពេល​ត្រឹម​ ៥​ នាទី

  • 2019-03-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វីដែល​សំខាន់​បំផុត​នៅ​លើ​រាង​កាយ​របស់​យើង​គឺ​អនាម័យ​។​​ មនុស្ស​ដែល​គ្មាន​អនាម័យ​អាច​នឹង​ក្លាយ​ជា​មនុស្ស​មិន​ទាក់ទាញ​។​ សព្វ​ថ្ងៃ​នេះ​បញ្ហា​ក្លិន​មាត់​មិន​ល្អ​ជា​បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​លើ​ពិភព​លោក​ប្រឈម​ច្រើន​ជាង​គេ​។​ វា​ជះ​ឥទ្ធិពល​ដល់​ការ​គោរព ហើយ​វា​ក៏​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ខ្មាស​គេ​ទៀត​ពេល​ដែល​ទៅ​ទទួល​ការ​ព្យាបាល​បំបាត់​ក្លិន​មាត់​មិន​ល្អ​។​ ក្លិន​មាត់​មិន​ល្អ​គឺ​អាច​បណ្ដាល​មក​ពី​ផ្សិត​ និង​បាក់តេរី​ក្នុង​ម្ហូប​ ភេសជ្ជៈ​ និង​អ្វី​ផ្សេង​ៗ​ទៀត​។​ ដំណោះ​ស្រាយ​មាន​នៅ​ទី​នេះ​ហើយ​ កម្ចាត់​ក្លិន​មាត់​មិន​ល្អ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ ៥​ នាទី​ប៉ុណ្ណោះ​។

កម្ចាត់​ក្លិន​មាត់​មិន​ល្អ​តាមវិធី​ធម្មជាតិ

គ្រឿង​ផ្សំ

  • ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​កែវ

  • ម្សៅ​ឈើ​អែម​មួយ​ស្លាប​ព្រា​កាហ្វេ

  • ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​បាយ

  • ម្សៅ Baking Soda មួយ​ស្លាប​ព្រា

របៀប​ធ្វើ

ច្របាច់​យក​ទឹក​ក្រូច​ឆ្មារ​ដាក់​ចូល​ក្នុង​ចាន​ជាមួយ​ទឹក​ឃ្មុំ​ និង​ម្សៅ​ឈើ​អែម​ បន្ទាប់​មក​ចាក់​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ចូល​ជា​មួយ​ ជា​មួយ​ម្សៅ Baking Soda ហើយ​លាយ​ចូល​គ្នា​ឲ្យ​បាន​ល្អ​។​ ចាក់​ចូល​ទៅ​ក្នុង​ដប​ស្អាត​មួយ​ ហើយ​ក្រឡុក​វា​ម្ដង​ទៀត​។​

ប្រើ​ទឹក​ដែល​ធ្វើ​រួច​ធ្វើ​ជា​ទឹក​ខ្ពុល​មាត់​។​​ប្រើ​ម្ដង​ប្រហែល​ ២​ស្លាប​ព្រាទឹក​ឃ្មុំ​ និង​ម្សៅ​ឈើ​អែម​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រឆាំង​បាក់តេរី​។​ សារជាតិ​ Bicarbonate​ ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​។​ ក្រូច​ឆ្មារ​មាន​សារធាតុ​ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​។

ក្លិន​មាត់​គឺ​មាន​សារៈសំខាន់​ណាស់​។​ ព្រោះ​វា​អាច​បំផ្លាញ​ទំនុក​ចិត្ត​របស់​យើង​ ហើយ​អាច​រំខាន​ដល់​អ្នក​ដ៏​ទៃ​ទៀត​ផង​។​ គ្រាន់​តែ​ប្រើ​ទឹក​នោះ​ខ្ពុល​មាត់​ក្នុង​រយៈ​ពេល​ ៥​ នាទី​ជា​រៀង​រាល់​ព្រឹក​ នោះ​អ្នក​នឹង​បាន​ក្លិន​មាត់​ដ៏​ស្រស់​ស្រាយ​៕

ចុចអាន៖ បើ​បន្ត​ដុស​ធ្មេញ​របៀប​នេះ អនាគត​អ្នក​នឹង​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ព្យាបាល

ប្រភព៖ ladyissue ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម