រូប​ភាព​​​​​​​​​​​បង្ហាញ​​​ពី​​ធាតុ​ពិត​​​នៃ​​​​សង្គម​​​មនុស្ស​​សព្វ​ថ្ងៃ​

  • 2019-03-05 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បណ្តុំ​​រូប​ភាព​​​​​​​​​​​​ខាង​​ក្រោម​​​នេះ​​ គឺ​​​ជា​​ស្នាដៃ​​​​​​​​​​​​​​​​​​រួម​​​​​ទាំង​​គំនិត​​​ច្នៃ​​ប្រឌិត​​របស់​​​​​​​​​​វិចិត្រករ Marco Melgrati  ​​​​​ក្នុង​​គោល​​​បំណង​​​​​ដើម្បី​បង្ហា្​ញ​​​ពី​​ទិដ្ឋភាព​​និង​ជីវិត​​ជាក់​​ស្តែង​​​​​​​​​របស់​មនុស្ស​​ក្នុង​​​សង្គម​​សព្វ​ថ្ងៃ​នេះ​។ ដោយ​​​សារ​​​សម័យ​​​បច្ចុប្បន្ន​​​​​​​អ្វី​ដែល​​​​អ្នក​​​ឃើញ​​ផ្ទាល់​នឹង​​ភ្នែក អាច​​ផ្ទុយ​​ពី​​ការ​​ពិត ទើប​​​​វិចិត្រករ​​​​​​​ប៉ិន​​ប្រសប់​រូប​នេះ​​​ ​​​​​​​​​​ចង់​គូរ​​​​បង្ហាញ​​តា​​ម​​​រយៈ​​​រូប​​ភាព​​​តែ​ម្តង។

មិន​​​​បាច់​​​​​ចាំ​​​លប​​​​​មើល​ រ​​សាក​សួរ​ពី​​​​អ្នក​​ដទៃ​​ក៏​បាន​ ព្រោះ​​ភាគ​​​ច្រើន​​​មនុស្ស​​សម័យ​នេះ ​ចូល​ចិត្ត​​​​បង្អួត​គ្នា​​​​​​​​​តាម​​​​​​​រយៈ​បណ្តាញ​​​សង្គម ដូច​ជា​​​​​​​​​​លុយ ​​ស្នេហា​​ ​បញ្ហា​​​ជីវិត​​គ្រប់​​​បែប​យ៉ាង រួម​ទាំង​​​​​បង្ហាញ​រាង​​កាយ​​​​​​​​​ចេញ​មក​​​​​​គ្មាន​​​សល់​ទេ​​។

ជីវិត​​ហាក់​​​គ្មាន​ន័យ​ពេល​អ្នក​គ្មាន​លុយ គ្មាន​​​​​​លុយ​​​គឺ​​គ្មាន​សំឡេង។

​មាន​​​រូប​រាង​​ស្អាត​​​​សង្ហា បេះដូង​​​ស្មោះ ប៉ុន្តែ​គ្មាន​​ទ្រព្យ​​ យស​សក្ដិ ក៏​​មិន​​​អាច​​ក្លាយ​ជា​ជម្រើស​​ទី​១​​របស់​​គេ​​​​​ដែរ។

​ឃើញ​​អ្វី​មួយ​ភ្លាម​​​​​​​​កុំ​​​ប្រញាប់​​វាយ​​តម្លៃ​ភ្លែត​ ​ហើយ​យក​ទៅ​​​បង្ហោះ​​​ប្រាប់​គេ​​ឯង ទាំង​​ងងឹត​​​ងងុល​​មិន​​ដឹង​​​ហេតុផល​ច្បាស់​​លាស់​​ ព្រោះ​​​​​​​​​​​​មើល​​ឃើញ​​តែ​ម្ខាង មិន​​​​​អាច​​​កាត់​​សេចក្តី​បាន​ឡើយ ​ពុំ​​ដូច្នោះ​​ទេ មនុស្ស​​​​​​​​ត្រូវ​​អាច​​ប្រែ​ក្លាយ​ទៅ​ជា​ជន​​រង​គ្រោះ​​ក៏​​​ថា​បាន​។

នៅ​ពេល​​​​មនុស្ស​​ម្នាក់​​​រវល់​​តែ​​​អោន​​​ឈ្ងោក​​ចុច​​​​ទូរសព្ទ​​​គ្រប់​ពេល​​​វេលា​គ្រប់​​ទី​កន្លែង​ពេក គេ​មិន​បាន​​​​​​​​​សម្លឹង​មើល​​​​ឃើញ​​ពិភព​​​ខាង​​ក្រៅ​ទេ។

​​​​​​​​​​​​​មនុស្ស​​មួយ​​​​ចំនួន​​​​ ខំ​​ប្រឹង​​​​​លាប​​ពណ៌​​​ខ្លួន​ឯង​​ធ្វើ​ជា​​សប្បាយ​​នៅ​ក្នុង​​​​​​​បណ្តាញ​​​​សង្គម​ ​​ដើម្បី​បន្លំ​​​ភ្នែក​​​​អ្នក​​​​ដទៃ ទាំង​​ដែល​ការ​ពិត​​​ ​​នៅ​​ខាង​​ក្រៅ​​ខុស​​គ្នា​​​​​​​ដាច់​​​ស្រឡះ។

អ្នក​​ខ្លះ​​​វិញ សុខចិត្ត​​​​​​លះបង់​​​សុខភាព​​​​ព្រោះ​តែលុយ ហើយ​ភ្លេច​​​ថា​​​​​​ចុង​​ក្រោយ​ចង់​​​​យក​លុយ​​នោះ​​ទៅ​​​ទិញ​​​សុខភាព​​វិញ​​មិន​បាន​ផង។​

មនុស្ស​​​​​​​ខ្លះ​​​ទៀត​​​ ​​ស្លៀកពាក់​ហំ​ហាន មាន​​​មុខ​មាន​មាត់ ប៉ុន្តែ​​ជីវិត​ស្ថិត​​​​នៅ​ក្រោម​​​​ការ​​គ្រប់​​គ្រង​​​​​​​​​របស់​អ្នក​ដទៃ​​ ចង់​​គេ​​​​បញ្ជា​​​​ឲ្យ​​​ធ្វើ​​​​អី​ក៏​បាន។

មនុស្ស​ស្រី​​​​ខំ​​​​ប្រឹង​​​ប្រែង​​​​ដើម្បី​មាន​ការងារ​ធ្វើ ប៉ុន្តែ​ពេល​​​ខ្លះ​​ក៏​អាច​​​​ធ្លាក់​ចូល​​ក្នុង​អន្ទាក់​​​​របស់​​មនុស្ស​​ប្រុស​​​ ដោយ​​សារ​តែ​​ការងារ​​នេះ​​​​ដែរ​។

បញ្ហា​នានា​មិន​​​អាច​​​​ដោះ​ស្រាយ​បាន​ទេ បើ​​​​​គ្មាន​លុយ​​​ហុច​​ដល់​​ដៃ។

កញ្ចក់​អាច​​​​​ឆ្លុះ​​​​​បញ្ចាំង​​ពី​​ការពិត ប៉ុន្តែជួន​កាល​​​ដឹង​​ការ​ពិត​​​​​កាន់​​​​តែ​​ច្រើន វា​​កាន់​​​​តែ​​ចាក់​​​​ដោត​​និង​​​ធ្វើ​ឲ្យ​​​​​​​ខ្លួន​​ឯង​ឈឺ​ចាប់​ទ្វេ​ដង។

​ឃើញ​​​គេ​​​សុំ​​​ស្រលាញ់ ត្រូវ​​ចេះ​​បែង​​​ចែក​​ឲ្យ​​ច្បាស់​​​​​រវាង​​​ស្នេហា និង​​​ចំណង់​ (សម្លឹង​​​ឃើញ​​តែ​​​ខ្លួន​​ប្រាណ)៕

​​​​ ចុចអានបន្ត៖ ស្រី​ៗ​រក​លុយ​មិន​បាន កុំ​សង្ឃឹម​មាន​សិទ្ធិ​ស្មើ​ជាមួយ​មនុស្ស​ប្រុស​ក្នុង​គ្រួសារ​ឲ្យ​សោះ

​​​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម