ហេតុ​ផល​ ៦​​ យ៉ាង​ធ្វើ​ឲ្យ​​មនុស្ស​ស្រី​ឆ្លាត​​មិន​ងាយ​ជួប​បុរស​​ត្រូវ​ចិត្ត​

  • 2019-02-20 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឆ្លាត​វៃ ​និង​ការ​អប់​រំ​គឺ​ជា​គុណ​សម្បត្តិ​វិជ្ជមាន​ទាំង​ពីរ​ដែល​មនុស្ស​ស្រី​គួរ​តែ​មាន​។​ ប៉ុន្តែ​បើ​នាង​ជា​មនុស្ស​ស្រី​ដែល​ឆ្លាត​ពេក​ វា​ធ្វើ​ឲ្យ​នាង​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ដៃ​គូរ​ជីវិត​ទៅ​វិញ។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ពេល​នាង​ឆ្លាត​វៃ​ពេក​ធ្វើ​ឲ្យ​នាង​ជួប​បញ្ហា​ជា​ច្រើន​មុន​ពេល​ដោះ​ស្រាយ​បាន​ ហើយ​ខាង​ក្រោម​នេះ​ជា​ហេតុ​ផល​ ៦​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ដែល​ឆ្លាត​ពិបាក​ជួប​បុរស​ដែល​ខ្លួន​ពេញ​ចិត្ត​។

១. ពួក​គេ​មិន​ស្វាគមន៍​មនុស្ស​ខុស​នោះ​ទេ

មនុស្ស​ស្រី​ឆ្លាត​មិន​ចំណាយ​ពេល​​​ចោល​ជា​មួយ​មនុស្ស​មិន​បាន​ការ​ និង​មិន​ដែល​​យក​ខ្លួន​ទៅ​ពាក់​ព័ន្ធ​នឹង​មនុស្ស​ខុស​នោះ​ទេ​។​ ពួក​គេ​នឹង​បញ្ចប់​ទំនាក់ទំនង​ភ្លាម​ៗ​ពេល​ដែល​នាង​ដឹង​ថា​មិន​អាច​ទៅ​រួច​។

២.​ ការ​ប្ដេជ្ញា​ចិត្ត​គឺ​ជា​បញ្ហា​ធំ​មួយ

មនុស្ស​ស្រី​ដែល​ឆ្លាត​មាន​តែង​មាន​ការ​ជ្រើស​រើស​ជា​ពិសេស​នៅ​ពេល​ដែល​ទំនាក់​ទំនង​មួយ​ពិត​ប្រាកដ​ចូល​មក​ដល់​ នាង​នឹង​នឹង​ស្វែង​រក​គុណសម្បត្តិ​របស់​បុរស​នោះ​មុន​ពេល​ចាប់​ផ្ដើម​នូវ​ទំនាក់​ទំនង​មួយ​។​

៣. ពួក​គេ​អាច​រស់​នៅ​ម្នាក់​ឯង​បាន

នាង​តែង​តែ​ត្រូវ​ការ​ពេល​ផ្ទាល់​ខ្លួន​របស់​នាង​។​ នាង​មិន​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ក្តី​ស្រលាញ់​ពី​អ្នក​ដ៏​ទៃ​ឡើយ​។​ នាង​នឹង​ចង់​នៅ​ក្បែរ​អ្នក​ណា​ម្នាក់​ដែល​អាច​ឲ្យ​នាង​មាន​ពេល​នៅ​ម្នាក់​ឯង​បាន​។​

៤. ពួក​គេ​ជា​មនុស្ស​ស្រគត់ស្រគំ

មនុស្ស​ស្រី​ដែល​ឆ្លាត​ នាង​ពូកែ​មើល​មនុស្ស​ណាស់​។​ នៅ​ពេល​ដែល​នាង​មិន​ចាប់​អារម្មណ៍​ជា​ការ​សន្ទនា​ជា​មួយ​អ្នក​នាង​ប្រហែល​ជា​កំពុង​ជាប់​រវល់​សង្កេត​មើល​អ្នក​។​

៥. ពួក​គេ​អត់​មាន​ពេល​រើស​ច្រើន​ទេ

ស្ត្រី​ដែល​ពូកែ​នឹង​ព្យាយាម​បំពានច្បាប់​ និង​ប្រពៃណី​ដែល​សង្គម​បាន​កំណត់​។ ​ដូច្នេះ​ពួក​គេ​នឹង​មិន​ស្ដាប់​នរណា​ម្នាក់​ឡើយ​រហូត​ដល់​គេ​ស្វែង​រក​បាន​អំណះអំណាង​ជាក់​លាក់​ណា​មួយ​។​

៦. ពួក​ស្វែង​រក​បុរស​ម្នាក់​ដែល​ស័ក្ដិសម​ចំពោះ​គេ

ស្ត្រី​ឆ្លាត​មិន​ចាប់​អារម្មណ៍​ឬ​រំភើប​ជា​មួយ​នឹង​កាដូ​ និង​ពាក្យ​សម្ដី​ដែល​អ្នក​និយាយ​នោះ​ទេ​។ នាង​រំពឹង​ថា​អ្នក​នឹង​គោរព​នាង​ឲ្យ​សម​នឹង​អ្វី​ដែល​នាង​គួរ​តែ​ទទួល​បាន​ពី​អ្នក​៕

ចុចអាន៖ ដោយ​សារ​តែ​អ៊ីចឹង​ ទើប​អ្នក​ខ្លះ​នៅ​តែ​ Single រក​សង្សារ​មិន​បាន​នឹងគេ

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម