ចង់បានសាច់ខ្ចីមិនប្រួលប្រែ មករៀនពីល្បិចរក្សាសម្រស់ មិនឲ្យឆាប់ចាស់ពីនារីជប៉ុន

  • 2019-02-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិភពលោកបានឲ្យចំណាត់ថ្នាក់ជប៉ុន ថាជាប្រទេសដែលមានប្រជាជនរស់នៅយូរជាគេ។ ក្នុងនោះ អ្នកណាៗក៏ទទួលស្គាល់ដែរ តែនារីជប៉ុនភាគច្រើនមិនសូវប្រើវិធីកែសម្ផស្សឡើយ តែសម្រស់ពួកគេនៅតែក្មេងជាងវ័យ សាច់ចាំ និងស្អាតជានិច្ច។ ដូច្នេះ វិបសាយ Kanha នឹងលើកយកទម្លាប់ ៥ ដែលស្រ្តីជនជាតិជប៉ុនតែងតែធ្វើដើម្បីរក្សាសម្រស់ឲ្យនៅតែក្មេងស្អាត។

១. របបអាហារ

របស់អាហារគឺជាផ្នែកសំខាន់មួយក្នុងការជួយទ្រទ្រង់រាងកាយ ជួយដល់សុខភាព និងសម្រស់ផងដែរ។ នារីជប៉ុន និយមញ៉ាំអាហារគ្រឿងសមុទ្រ ជាពិសេសត្រីស្រស់ៗ សារាយសមុទ្រ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងតៅហ៊ូសណ្ដែកសៀង ដែលសម្បូរជាតិរ៉ែ វីតាមីន កម្ចាត់ជាតិពុលចេញពីក្នុងខ្លួន និងកាត់បន្ថយសម្ពាធឈាម។

ក្នុងការផឹកតែបៃតងម៉ាចា (Macha) គឺជាប្រពៃណី និងជាទម្លាប់មួយ ដែលនារីជនជាតិនេះធ្វើជាប្រចាំ។ តែប្រភេទនេះសម្បូរសារធាតុអង់ទីអុកស៊ីតកម្មដែលការពារមិនឲ្យមានមហារីក មេរោគ ជំងឺបេះដូង ព្រមទាំងជួយសម្រកទម្ងន់ និងធ្វើឲ្យមានរាងស្អាត។

ឯរបៀបញ៉ាំ ពួកគេមានទម្លាប់ញ៉ាំយឺតៗ មួយៗតាមសម្រួល ដើម្បីឲ្យក្រពះងាយស្រួលក្នុងការទទួលយក និងមានពេលគ្រប់គ្រាន់ក្នុងការកិន។ នៅពេលដំណើរការរំលាយអាហារមានភាពល្អប្រសើរ ការបញ្ចេញចោលក៏មានភាពងាយស្រួលទៅតាមនោះដែរ។ នេះមូលហេតុដែលដែលធ្វើឲ្យពួកគេមានស្បែកភ្លឺស្រស់ស្អាត។

២. ប្រើវិធីសាស្រ្តថ្មើរជើងក្នុងការធ្វើដំណើរ

ការដើរ គឺជារបៀបហាត់ប្រាណដ៏ល្អមួយដែលងាយស្រួលអនុវត្ត និងមិនចំណាយលុយ។ នៅជប៉ុន ទាំងស្រី និងប្រុសតែងតែដើរជាប្រចាំ ព្រោះវាអាចជួយសម្រកទម្ងន់ កាត់បន្ថយជាតិពុលពីក្នុងខ្លួនដែលធ្វើឲ្យស្បែកស្អាត មានសុខភាពល្អ និងពន្យារភាពចាស់។ ក្រៅពីនោះ វាក៏ជួយឲ្យសរសៃឈាមបេះដូងដំណើរការបានល្អ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយស្រ្តេស។ បើអ្នកយល់ថា ការដើរអាចនឹងពិបាក ឬចំណាយពេលយូរ អាចងាកមកប្រើវិធីជិះកង់ក៏បាន ព្រោះវាមានលក្ខណៈសម្បត្តិស្រដៀងគ្នា។

៣. ឆ្លាតវៃក្នុងការរកគ្រឿងថែសម្រស់

នារីជប៉ុន ពូកែបំផុតនោះគឺត្រងត្រាប់តាមក្បួនថែសម្រស់បុរាណ ដែលសល់ទុកពីដូនតា និងចម្រាញ់ចេញពីធម្មជាតិដូចជាអង្ករ រមៀត ឬទឹកឃ្មុំ ជាដើម។ ក្រៅពីនោះ ពូជសាសន៍ដែលខ្លាំងខាងផលិត ក៏មានវិធីបែបវិទ្យាសាស្ត្រជាច្រើនក្នុងថែទាំស្បែកផងដែរ។ ជាក់ស្ដែង ពួកគេតែងតែប្រើប្រាស់ផលិតផល និងគ្រឿង Make Up ម៉ាកល្អៗជាច្រើន ដែលផលិតឡើងក្នុងស្រុកដូចជា LB ដែលមិនត្រឹមតែអាចផ្ដល់សម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានគុណភាពល្អ មិនប៉ះពាល់ស្បែក និងមានតម្លៃសមរម្យស្របតាមស្ដង់ដារជីវភាពស្រ្តីទូទៅ គិតតាំងពីយុវវ័យរហូតដល់វ័យកណ្ដាល។

LB គឺជាគ្រឿងសម្អាងយីហោល្បីរបស់ជប៉ុន ដែលមានការទទួលស្គាល់ទូទាំងអាស៊ី និងទើបឈានមកដល់កម្ពុជាក្នុងរយៈពេល ១ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ ផលិតផលនេះទទួលបានការពេញយ៉ាងខ្លាំងចំពោះក្មេងវ័យជំទង់ និងយុវវ័យ ព្រោះវាមានគុណភាពល្អ និងតម្លៃសមរម្យបំផុត បើធៀបទៅនឹងផលិតផលនានា។ ពេលនេះគ្រឿងសម្អាងម៉ាក LB ក៏មាននៅកម្ពុជាដែរ ដែលអាចរកទិញបាននៅផ្សារទំនើប Aeon 2 ហាង Guardian ផ្សារទំនើប Mid Town ផ្សាឬទំនើប Sorya Center Point និង TK Avenue។

៤. ហាត់ក្បាច់គុន

នៅជប៉ុនមានក្បាច់គុនល្បីៗជាច្រើនប្រភេទដូចជា ការ៉ាតេ យូដូ និងអាគឺដូជាដើម។ ក្រៅពីបុរស ស្រ្តីក៏សកម្មណាស់ដែរក្នុងការហាត់រៀនគុនទាំងនេះទុកជាជំនាញ។ យោងតាមការសិក្សារបស់ Clinical Medical Insights បានរកឃើញថា កាយវិការនៃក្បាច់គុនទាំងនេះ អាចជួយឲ្យស្រ្តីមានរាងស្អាតសមសួន ធ្វើឲ្យឆ្អឹងខ្នងរឹងមាំ បន្ថយជំងឺធាត់ និងការពារការឡើងទម្ងន់។

៥. ត្រាំទឹកពុះ (Hot Spring Baths )

ការត្រាំទឹកពុះ ឬ Hot Spring Baths គឺជាទម្លាប់ដែលនារីជប៉ុនគ្រប់រូបតែងអនុវត្ត ពិសេសនៅរដូវផ្ការីក។ ការធ្វើបែបនេះ ត្រូវបានគេជឿជាក់ថាអាចពន្យារភាពចាស់ និងធ្វើឲ្យមានអាយុយឺនយូរ។ ហេតុផលនោះគឺ ដោយសារតែជប៉ុនជាដីកោះដែលមានស្រទាប់ស្ដើង និងសម្បូរទៅដោយសំណល់ភ្នំភ្លើងដែលផ្ទុះរួច ហើយបន្សល់នូវអាងទឹកតូចៗដែលនៅមានទឹកពុះជាច្រើន។ មានការស្រាវជ្រាវថា ទឹកពុះនេះមានផ្ទុកនូវសារធាតុរ៉ែខនិជ សំខាន់ៗដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ស៊ីលីកា ដែលផ្ដល់ផលល្អជាច្រើនដល់សុខភាពផ្លូវកាយ និងចិត្ត។ នៅពេលដែលត្រាំទឹកក្ដៅៗទាំងនោះ ជាតិរ៉ែនឹងឆាប់ជ្រាបចូលស្បែក ធ្វើឲ្យមានសំណើមក្មេងជាងវ័យ ជួយឲ្យឈាមរត់មានស្រួល និងផ្ដល់អុកស៊ីហ្សែនពេញសព្វរាងកាយ។ ជាទូទៅ ស្រ្តីជប៉ុន តែងតែត្រាំទឹកពុះនេះ ២ ដងក្នុងមួយខែ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម