ទាក់ទង​គ្នា​ជាង ១០ ឆ្នាំ​ចុងក្រោយ​កូន​ក្រមុំ​មិនមែន​ជា​ខ្ញុំ នៅ​មាន​មុខ​មក​និយាយ​ថា ​ជា​មិត្ត​បាន​ទៀត

  • 2019-02-12 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 134

ចន្លោះមិនឃើញ

បើ​ជ្រុល​ជា​បែក​គ្នា​ហើយ អ្នក​ក៏​ជិត​រៀបការ​ដែរ ហេតុអ្វី​ក៏​តាម​ចងពៀរ​ខ្ញុំ​ម្ល៉េះ? អ្នក​ឲ្យ​ខ្ញុំ​កាត់​ចិត្ត ខ្ញុំ​ក៏​កាត់​ចិត្ត ហេតុអ្វី​គ្រាន់តែ​អ្នក​ជិត​រៀបការ ចាំបាច់​មក​ហៅ​ខ្ញុំ​ទៅ​ចូលរួម​ធ្វើ​ស្អី? ខ្វះ​ខ្ញុំ​អ្នក​ចូលរួម​ម្នាក់ លោក​គ្មាន​សេចក្ដី​សុខ​មែន? ឬ​ទាល់តែ​ខ្ញុំ​ទៅ ទើប​អ្នក​អាច​រៀបការ​មាន​សុភមង្គល? អ្នក​មក​អញ្ជើញ​ខ្ញុំ​បែបនេះ មាន​គិត​ពី​មុខ​មាត់​ខ្ញុំ​ដែរ​ឬ​ទេ? មាន​គិត​ពី​អារម្មណ៍​ខ្ញុំ​ទេ?

រូបតំណាង

ក្ដី​ស្រលាញ់​ដែល​យើង​ទាំង​ពីរ​ខំ​សាង​មក​មាន​ជាង ១០ ឆ្នាំ បាន​រលាយ​ទៅ​បាត់​ត្រឹម​រយៈពេល ២ ខែ​ក្រោយ​អ្នក​ស្គាល់​ស្រី​ថ្មី។ ខ្ញុំ​ក៏​មិន​បាន​តោងទាម​អ្វី​ដែរ សុំ​ត្រឹម​បែកគ្នា​ហើយ មិនបាច់​និយាយ ឬ​នៅ​ស្គាល់​គ្នា​ទៀត​ទេ។

ពេលវេលា​ជាង ១០ ឆ្នាំ​នេះ យើង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​គ្រប់​ពេល បងប្អូន​ចាស់​ទុំ​ទាំង​សងខាង​ស្គាល់ និង​ដឹង​ឮ​ទាំងអស់ នៅតែ​ថ្ងៃ​ភ្ជាប់​ពាក្យ និង​ថ្ងៃ​ការ​ប៉ុណ្ណោះ តែ​ដល់​ពេល​ការ​កូន​ក្រមុំ​មិនមែន​ជា​ខ្ញុំ​អ្នក​គិត​ថា ខ្ញុំ​អាច​ទទួល​យក​បាន​មែន​ទេ? ខ្ញុំ​សូប​ប្រាប់​ថា ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ បេះដូង​ធ្វើ​ឡើង​ពី​សាច់ ចេះ​ឈឺចាប់​ដូច​គ្នា។

រូបតំណាង

ទៅ​ណា​មក​ណា​គេ​ឯង​នាំ​គ្នា​សួរ​ខ្ញុំ​លាន់​ថា ឮ​ថា​សង្សារ​ឯង​ជិត​ការ ហើយ​ម៉េច​បាន​កូន​ក្រមុំ​មិនមែន​ជា​ឯង? ខ្ញុំ​ឈឺ​ចិត្ត​ផង ខ្មាស​គេ​ផង ម្ដាយ​ឪពុក​ស្ដីឲ្យ​មុខ​ក្រោយ​ទៀត ព្រោះ​គាត់​ក៏​ត្រូវ​អ្នក​ជិតខាង​ចំអកឡកឡឺយ​ឡើង​ហ៊ឹងត្រចៀក​ដែរ តើ​ខ្ញុំ​នេះ​ពិតជា​រឹងមាំ​តែង​ខ្លួន​យ៉ាង​ស្អាត សើច​ឡើង​ស្រស់​ទៅ​ញ៉ាំ​ការ​អ្នក​បាន​មែន​ឬ? ការ​ដែល​និយាយ​ថា អ្នក​ដទៃ​គេ​បែក​គ្នា​ហើយ អាច​នៅ​រាប់អាន​គ្នា​បាន​ធម្មតា អានោះ​ជា​រឿង​របស់​គេ ចំណែក​រឿង​យើង​ខ្ញុំ​សូម​បដិសេធ ហើយ​សំបុត្រ​ការ ខ្ញុំ​សូម​មិន​ទទួល ព្រោះ​ស្បែក​មុខ​​ខ្ញុំ​មិន​ក្រាស់ ទៅ​នាំ​ឲ្យ​គេ​មើល​លើ​មើល​ក្រោម​មិន​ឈប់​នោះ​ទេ។

ខ្ញុំ​ធ្លាប់​តឿន​ហើយ​តឿន​ទៀត​រឿង​ស្រីញី​ឲ្យ​កែ​ខ្លួន​អ្នក​ថា​កែ​ម្ដង​ហើយ​ម្ដង​ទៀត ខ្ញុំ​ជឿ​រហូត ទាល់តែ​អ្នក​ចុងក្រោយ​នោះ​មាន​កូន ៣ ខែ រើ​ខ្លួន​លែង​រួច ទើប​បាន​ខ្ញុំ​ដឹង​ថា មួយ​ឆ្នាំ​ចុងក្រោយ​ដែល​គាត់​មិន​សូវ​មាន​ពេល​ជាមួយ​ខ្ញុំ ក៏​ព្រោះ​តែ​អ្នក​ថ្មី​គឺជា​ស្រី​ក្មេង ស្អាត ហើយ​ត្រូវ​នៅ​តាម​ចិត្ត​គេ​សឹង​គ្រប់​ពេល។

រូបតំណាង

បើ​ជ្រុល​ជា​ក្បត់​​បែប​នេះ​ទៅ​ហើយ ខ្ញុំ​សូម​ប្រកាស​ថា ខ្ញុំ​និង​អ្នក​ជា​មនុស្ស​មិន​ស្គាល់​គ្នា ហើយ​មិន​បាច់​ចាប់ផ្ដើម​ស្អី​ថ្មី​ទៀត​ទេ ជួប​មុខ​ធ្វើ​មិន​ឃើញ មាន​ការងារ​ត្រូវ​ធ្វើ​ជាមួយ សូម​មិន​ធ្វើ និយាយ​រួម​ជា​មនុស្ស​ពី​ភព​ផ្សេង​គ្នា​ទៅ​ចុះ។ ប៉ុណ្ណេះ​​ខ្ញុំ​គិត​ថា​ល្អ​ហើយ ព្រោះ​មិន​បាន​ចាត់​ទុក​ជា​សត្រូវ បើ​ជា​សត្រូវ​អ្នក​អាច​នឹង​មិន​ចប់​ដោយ​ល្អ​មើល​បែប​នេះ​ទេ៕

ចុចអាន៖ព្រោះ​តែ​ការ​លេង​សើច​ជាមួយ​ស្រី​ផ្សេង ធ្វើឲ្យ​អ្នក​បាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ពិត

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម