មនុស្សល្អនឹងមកនៅពេលដែលសក្តិសមមួយ ដូច្នេះកុំបង្ខំអី

  • 2019-02-11 07:06:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្នាក់ៗសុទ្ធតែប៉ងជួបមនុស្សដែលល្អ ដែល​ត្រូវម្នាក់ ព្រោះមិនចង់ជួបរឿងឈឺចាប់ចូលមកក្នុងជីវិត។ តែជាក់ស្ដែងទម្រាំបានជួបមនុស្សដូចចិត្តម្នាក់ យើងសុទ្ធតែបានឆ្លងកាត់រសជាតិស្ទើរតែ​គ្រប់មុខ​ទៅ​ហើយ។

មួយ​ជីវិត​នេះ​ យើង​ប្រហែល​ជា​បាន​ជួប​មនុស្ស​ខុស តែ​គេ​មក​ចំ​ពេល​ដែល​ត្រូវ តែ​អ្វី​ដែល​បន្សល់​គឺ​ស្លាកស្នាម​ដែល​ឈឺចាប់​មួយ។ ពេល​ខ្លះ​យើង​ជួប​មនុស្ស​ល្អ​ តែ​បែរ​ជា​គេ​មក​ចំ​ពេល​ដែល​ខុស រួច​អ្វី​ដែល​សល់​ក៏​នៅ​តែ​ជា​ទុក្ខសោក​ដែល​មិន​អាច​បំភ្លេច​បាន។

ធ្លាប់​មាន​អារម្មណ៍​ថា​ជីវិត​ស្នេហា​ខ្លួន​ឯង​ដូច​រឿង​កំប្លែង​ទេ? មាន​អារម្មណ៍​ថា​គ្រប់​យ៉ាង​កើតឡើង​បញ្ច្រាស​គ្នា​រហូត។ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​សំណាង​ល្អ​នឹង​ជួប​ស្នេហា​ល្អ​នឹង​គេ​សោះ។

បើ​អ្នក​កំពុង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​ទាន់​ទទួល​បាន​ស្នេហា​ពិត​មួយ សូម​កុំ​បន្ត​បន្ទោស​អ្នកណា​ទៀត​អី ព្រោះមនុស្សល្អនឹងមកនៅពេលដែលសក្តិសមមួយ។ មនុស្ស​ខុស​ដែល​ចូល​មក​ក្នុង​ជីវិត​អ្នក​គឺ​គ្រាន់​តែ​បង្គ្រប់​រសជាតិ​ជីវិត​អ្នក​តែ​ប៉ុណ្ណោះ គេ​មិន​មែន​ជា​កាដូស្នេហាពិត​សម្រាប់​អ្នក​ឡើយ។

កុំ​ទាន់​មាន​អារម្មណ៍​ថា​ជីវិត​អ្នក​មិន​ល្អ​ដូច​គេ ព្រោះ​នេះ​មក​ពី​មិន​ទាន់​ដល់​ពេល​ដែល​ត្រឹមត្រូវមួយ​ដែល​មនុស្ស​ម្នាក់​នោះ​នឹង​បង្ហាញ​ខ្លួន។ កុំ​គិត កុំ​ខ្វល់​ច្រើន​ពេក​ដល់​ពេល​គេ​នឹង​មក​រក​អ្នក ហើយ​អ្នក​នឹង​ជួប​គេ។

អ្វី​ដែល​ត្រូវ​នៅ​ពេល​នេះ​មិន​មែន​ដេក​ពិបាក​ចិត្ត​នោះ​ទេ​ តែ​ត្រូវ​ជំនួស​មក​ការ​មើល​ថែ​ខ្លួន ធ្វើខ្លួន​ឲ្យ​រឹងមាំ និង​រស់​នៅ​ឲ្យ​បាន​ល្អ​បំផុត។ មនុស្ស​ដែល​ត្រូវ​មក​នឹង​មក តែ​កុំ​ឲ្យ​គេ​មក​ហើយ ឃើញ​អ្នក​ក្នុង​សភាព​ទ្រុឌទ្រោម អាក្រក់​មើល​នោះ ថែខ្លួន​ឯង​ឲ្យ​បាន​ល្អ​ចាំ​ទទួល​មនុស្ស​ដែល​ល្អ​ដូច​គ្នា៕​

ចុចអាន៖បើ​អ្នក​ព្យាយាម​កាន់​ដៃ​គេ​ហើយ តែ​នៅ​តែ​មិន​ជាប់ គួរ​តែ​បើកចិត្តទទួលរឿងនេះវិញ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម