បើ​អ្នក​ព្យាយាម​កាន់​ដៃ​គេ​ហើយ តែ​នៅ​តែ​មិន​ជាប់ គួរ​តែ​បើកចិត្តទទួលរឿងនេះវិញ

  • 2019-02-07 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 226

ចន្លោះមិនឃើញ

មនុស្ស​ស្រឡាញ់​គ្នា​គ្មាន​អ្នក​ណា​ចង់​បែក​បាក់​គ្នា​ឡើយ តែ​ពេល​ខ្លះ​ទោះ​អ្នក​ប្រឹង​កាន់​ដៃ​គេ​ឲ្យ​ជាប់​យ៉ាង​ណា​ក៏​មិន​អាច ព្រោះ​គ្រប់យ៉ាង​ក្នុង​លោក​នេះ​មិន​អាច​ដូច​ចិត្ត​យើង​ទាំង​អស់​ទេ។ បើ​ដល់​ផ្លូវ​មួយ​ដែល​អ្នក​ទៅ​មុខ​លែង​កើត​ហើយ អ្នក​គួរ​តែ​ទទួល​យក​ការពិត​ថា​អ្នក​ថែ​ស្នេហា​នេះ​លែង​បាន​ហើយ រួច​មករៀន​ធ្វើ​ចិត្ត​តាម​រឿង​ទាំង​នេះ​វិញ៖

១. ទទួល​យក​ថា​អ្នក​មិន​អាច​ធ្វើ​ឲ្យ​គេ​សប្បាយ​ចិត្ត

បើ​គេ​រីករាយ​ពេល​ដែល​នៅ​ជាមួយ​អ្នក​ហើយ គេ​ប្រហែល​ជា​មិន​ចាកចេញ​នោះ​ទេ នេះ​គឺ​មក​ពី​គេ​មិន​អាច​ទទួល​បាន​សេចក្ដី​សុខ​ពី​អ្នក ដូច្នេះ​អ្នក​គួរ​តែ​ជូនពរ​គេ​ឲ្យ​រក​ឃើញ​សុភមង្គល​ពិត​ប្រាកដ។

រូបតំណាង

២. អ្នក​មិន​អាច​គ្រប់គ្រង​អារម្មណ៍​គេ​បាន​

បើ​គេ​ចង់​ទៅ​ហើយ​នោះ អ្នក​មិន​អាច​ឃាត់​គេ​ ឬ​ចង់​គ្រប់​គ្រង​ជីវិត​គេ​នោះ​ឡើយ ព្រោះ​គេ​មាន​សិទ្ធ​នឹង​ជ្រើសរើស​ផ្លូវ​ជីវិត​របស់​គេ។

៣. អ្នក​បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ស្នេហា​នេះ​ហើយ

ទោះ​យ៉ាង​ណា​ក៏​អ្នក​បាន​ព្យាយាម​ថែរក្សា​ការ​ស្រឡាញ់​មួយ​នេះ​ហើយ​ដែរ ទោះ​បី​ជា​វា​បាត់បង់​ក៏​អ្នក​មិន​បាន​ខុស​លើ​ស្នេហា​នេះ​ទៀត​ដែរ។

៤. ត្រូវ​ជឿ​ថា​គ្រប់​យ៉ាង​កើត​ឡើង​សុទ្ធ​តែ​មាន​ហេតុផល

គេ​ចង់​ចាកចេញ​ គេ​ប្រាកដ​ជា​មាន​ហេតុផល​ ហើយ​ទោះ​អ្នក​ទទួល​បាន​ ឬមិន​ទទួល​បាន​ក៏​គេ​នៅ​តែ​សម្រេច​ចិត្ត​ថា​បញ្ចប់​វា។

៥. សម្រេច​ចិត្ត​ថា​គួរ​តែ​រាប់​អាន​គ្នា​ ឬបញ្ចប់​សូម្បី​តែ​មិត្តភ័ក្ដិ

ត្រូវ​គិត​ឲ្យ​ច្បាស់​ថា​អ្នក​អាច​រាប់​អាន​គ្នា​បាន​ទេ​ បើ​សិន​ជា​ទំនាក់ទំនង​ជា​មិត្តភ័ក្ដិ​នោះ​មិន​ល្អ​ដល់​អ្នក​ និង គេ​នោះ​អ្នក​មិន​គួរ​ឡើយ​ព្រោះ​កុំ​ឲ្យ​មាន​រឿង​មិន​ល្អ​កើត​ឡើង​ទៀត។

៦. ត្រូវ​គិត​ថា​ពេល​វេលា​ជា​ថ្នាំ​ព្យាបាល​អ្វី​ទាំង​អស់

ប្រហែល​ជា​ពេល​នេះ​អ្នក​ពិបាក​ទ្រាំ​ អ្នក​ឈឺចាប់ អ្នក​ខូច​ចិត្ត តែ​អ្នក​ត្រូវ​ដឹង​ថា​ពេល​វេលា​ដើរ​​ទៅ​មុខ​រហូត មិន​យូរ​ទេ​អ្នក​នឹង​ធូរស្រាល​ជាង​នេះ​ គ្រាន់​តែ​អ្នក​មិន​អាច​លុប​ការ​ចងចាំ​បាន។

រូបតំណាង

ពេល​មួយ​ដែល​យើង​អស់​សមត្ថភាព​នឹង​ថែ​ទៅ​ហើយ គ្រប់យ៉ាង​មាន​តែទទួលស្គាល់ការពិត ហើយព្យាយាម​កាត់ចិត្តពី​គេ៕

ចុចអាន៖កុំ​បន្ទោស​នាង​បើ​នាង​លង់​ស្រឡាញ់​បុរស​ផ្សេង ព្រោះនេះ​ជាមូលហេតុ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម