គំនិត​ល្អៗ ជួយ​​​ឲ្យ​អ្នក​​​​​​​​​​​ប្រើ​ជីវិត​រស់​​នៅ​​​​ស្រស់​ស្រាយ​​រាល់​​​​​ថ្ងៃ​

  • 2019-02-08 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​ច្រើន​​លើក​​ច្រើន​​សារ​​​​រាប់​មិន​អស់​​ ដែល​ជីវិត​​​បាន​​ឆ្លង​​​កាត់​​រឿង​​ខក​​​​​​បំណង​ ធ្វើ​​ឲ្យ​​​មនុស្ស​​បាក់​ទឹក​​ចិត្ត​ ចង់​​នៅ​​នឹងថ្កល់​​​មួយ​​កន្លែង ប៉ុន្តែ​បើ​អ្នក​​សាក​​​​​​ងាក​​ទៅ​​មើល​​ជ្រុង​​ថ្មី​មួយ​​ទៀត​ ​​​​​អ្នក​​​ច្បាស់​ជា​​​​​​​​​​ឃើញ​​ផ្លូវ​​ថ្មី​​​ ការ​គិត​​​​ថ្មី និង​​​មាន​​សមត្ថភាព​​​ថ្មី ​អាច​​ប្រើ​ជីវិត​​រស់​​​នៅ​​​ពោរពេញ​​​​​​ដោយ​​ភាព​​​ស្រស់​ស្រាយ​​សប្បាយ​ចិត្ត​​​ជា​​​​​រៀង​រាល់​​ថ្ងៃ។ ទន្ទឹម​គ្នា​​​​​​នឹង​​​​​​ការ​​​ដើរ​​​​​ទៅ​កាន់​​​ជ្រុង​​ថ្មី​​នៃ​​ជីវិត មិន​ត្រូវ​​​ភ្លេច​​​​ពាំនាំ​​​​នូវ​គំនិត​ល្អៗ​ទៅ​ជាមួយ​​ផង។

  • ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​​​វេលា​​​ដើរ​ទៅ​មុខ​​លឿន​ណាស់​​​​​ ​​​សូម​កុំ​​បណ្តោយ​ឲ្យ​​វា​បញ្ចប់​​​​ទៅ​​​​​ដោយ​​ឥត​​​ខ្លឹមសារ​​​​​ដាច់​​​​ខាត។

  • ​​​មាន​​រឿង​​​​​ចាំបាច់​​​៣យ៉ាង​ ដែល​អ្នក​​ត្រូវ​​ធ្វើ​ជា​​​​ប្រចាំ ​ញញឹម​ អរគុណ សុំ​​​​អភ័យទោស។​​

  • ​នៅ​​ឲ្យ​​​ឆ្ងាយ​ពៅ​​មនុស្ស​ណា​ ដែល​​មិន​​​​ផ្តល់​​តម្លៃ​​កិត្តិយស និង​​ព្យាយាម​​​កេង​​ប្រយោជន៍​​ពី​​​អ្នក។

  • គោរព​​​​​​​​​​​​ ស្តាប់​​​យោបល់​​​ពី​​មនុស្ស​​ដែល​មាន​​អាយុ​តិច​ជាង មិន​​មែន​​មាន​​​​ន័យ​ថា​​អ្នក​អន់​​នោះ​​ទេ ​​​​​វា​គឺ​​ជា​​ការ​​​ផ្លាស់​​ប្តូរ​​មតិ​គ្នា​​ទៅ​​វិញ​ទៅ​​មក។ ​​​​

  • មិន​​​​បាច់​​យល់​​​​​គ្រប់​​រឿង​​​ពេក​​ក៏​​បាន ព្រោះ​​​រឿង​​ខ្លះ​​​យល់​​កាន់​តែ​​ច្បាស់ ​​​​កាន់​​តែ​​ស្មុគស្មាញ។

  • ​​​​​​​​​​មាន​​​ចំណេះ​​​​ដឹង​​​​​​​ច្រើន​​​​​​​​​​​​​​​​​​ដល់​​កម្រិត​ណា​​​​​​​ ​ក៏​​គួរ​​​​ចេះ​​​​​បន្ទាប​​​ខ្លួន ព្រោះ​​​​​​​​​​សូម្បី​​តែ​​អ្នក​​ប្រាជ្ញ​​​ បណ្ឌិត ​​ក៏​មិន​​​ទាន់​​ដឹង​គ្រប់​​រឿង​​ដែរ។

  • ​​​​​​​បន្ត​​​គំនិត​​​​វិជ្ជមាន​​​ ​​​ទោះ​​បី​មាន​​បញ្ហា​​កើតឡើង​​ធំ​​ដូច​​ភ្នំ អ្នក​​នៅ​​​តែ​អាច​​សប្បាយ​​ចិត្ត​​នឹង​​​ប្រឈម​​​ជាមួយ​​វា។​ ​​​​​​​​​​ចង់​​ឲ្យ​អ្នក​​ដទៃ​​​មើល​​ឃើញ​​ពី​​គុណ​​​​​​តម្លៃ​​របស់​​ខ្លួន ​​​លុះ​​ត្រា​​​​តែ​អ្នក​​​​ដឹង​​ពី​​​តម្លៃ​​​ខ្លួន​​​​​​​​​ឯង​​​ជាមុន​សិន។

  • ​​កុំ​​​​យល់​​​ច្រឡំ​ណា! មាន​លុយ​​ច្រើន​​​​​ មិន​មែន​​​បាន​ន័យ​​ថា អាច​​មាន​​​សុភមង្គល​​ឡើយ។

  • ​កុំ​​​គិត​​​លើ​​​​ប្រាក់​​​ខែ​តែ​មួយ​​​​មុខ ត្រូវ​​​​​ធ្វើ​​​ការងារ​​ណា​​​ដែល​​អ្នក​​​ពេញ​​​​​​ចិត្ត​​សប្បាយ​​រីករាយ​​នឹង​​ធ្វើ ​​​ដោយ​មិន​​ដាក់​​សម្ពាធ​​លើ​​ខ្លួន​ឯង​​លើស​​​​​កម្រិត។​

  • ​​​​​​​​​កុំ​​គិត​​​​​​​​​​​​​​​​ថា​​​ខ្លួន​​​​​​​​​​​ឯង​​ធ្វើ​​មិន​បាន បើ​​មិន​ទាន់​​​​​​ព្យាយាម​​​​​សាក​ល្បង​នោះ​។

  • ​ជម្រុះ​​​​​​ចោល​​​​​​​ឲ្យ​​អស់ នូវ​ប្រភេទ​​មនុស្ស​​ដែល​​នាំ​​​​​​ឲ្យ​អ្នក​ឈឺ​​ក្បាល​​វិល​មុខ។

  • ធ្វើ​​ការ​​​​​​​​​​ងារ​​​​តែ​មួយ​មុខ​​​នៅ​មិន​ទាន់​​គ្រប់​គ្រាន់​ទេ​​ ព្រោះ​​​​វា​ប្រៀប​បាន​នឹង​មាន​​ទៀន​ ​មួយ​​ដើម កំពុង​តែ​​​​​​​​បំភ្លឺ​​ក្នុង​ផ្ទះ ​​​រលត់​ពេល​ណា​ផ្ទះ​​​​នឹង​​ងងឹត​​​ស្លុប​ពេល​​​នោះ បើ​​គ្មាន​ទៀន​​​​​​​​ផ្សេង​​ទុក​​​បំរុង។​​

  • សន្សំ​តែ​​មួយ​មុខ​​​​មិន​​​អាច​​​​​ក្លាយ​​ជា​​​អ្នក​​​​​មាន​​បាន​ទេ ​​​ចេះ​​​​​​​​​​​​ពី​​​​​​​​របៀប​​​​វិនិយោគ​​បន្ថែម​​​ទើប​​​អាច​​​​​​​​​​​ក្លាយ​​ជា​អ្នក​មាន​បាន។

  • ​អាន​​​​​​​​​​ឃ្លា​​​​ ឬ​​​​សៀវភៅ​ល្អ​ៗ​​រាល់​​​ថ្ងៃ ​ដើម្បី​​ជួយ​​​​​​ជា​​​​កម្លាំង​​ចិត្ត​​​ទ្វេ​​​​​ដង។

  • ​​​​គោរព​​​មេ​​​នៅ​​កន្លែង​​ធ្វើ​​ការ មក​​​ដល់​​ផ្ទះ​​​​​​​​​​​កុំ​​ភ្លេច​​គោរព​​​​​​ម្តាយ​​ឪពុក​​​ផង។

  • ​​​​​​​លុយ​​​​សំខាន់ តែ​​​​​​​​​​​សុខភាព​​​កាន់​​​​​​​​តែ​​​​សំខាន់ ដូច្នេះ​​​ត្រូវ​​ថែរក្សា​​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ កុំ​​​ប្រហែស​​​​ឲ្យ​​សោះ។

  • ​​​​​​​​សម្ភារៈ​​​ខាង​​ក្រៅ​​​ខ្លួន ​​​មិន​​​អាច​​​បញ្ជាក់​​​​​​​​​ពី​​​​ភាព​​​ថ្លៃថ្នូរ​​​និង​​តម្លៃ​​​របស់​​​មនុស្ស​បាន​​ទេ ​​សំខាន់​​​​​នៅ​លើ​​​អត្តចរិត។

​​ត្រូវ​​​​ចាំ​​​​​​ថា​ ជីវិត​​​​​​​​ស្ថិត​​​នៅ​​​​​​​ក្នុង​​កណ្តាប់​​ដៃ​​របស់​​​​​អ្នក ចង់​​​កើត​ទុក្ខ​​​​​ឬ​​​សប្បាយ ​វា​ជា​​ជម្រើស ផ្ទាល់​​ខ្លួន​​​របស់​អ្នក គ្មាន​​​​អ្នក​​​​​​ក្រៅ ​អាច​​មក​កាត់​​សេច​​ក្តី​​បាន​ឡើយ៕​​​​​

ចុចអានបន្ត៖ ចង់បាន​ជីវិត​រីករាយ កុំ​ភ្លេច​ធ្វើ​រឿង​តូច​តាច​ ៨​យ៉ាង​ នេះ​ឲ្យ​បាន​​​​រាល់​ថ្ងៃ​

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម