នឹងទៅជាយ៉ាងណា ប្រសិនបើសង្សាររបស់អ្នកមានចរិតមិនសូវគ្រប់ដូចអ្នកដែរ?
- 2019-02-04 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹងទៅជាយ៉ាងណា ប្រសិនបើសង្សាររបស់អ្នកមានចរិតមិនសូវគ្រប់ដូចអ្នកដែរ?
វាជាក្ដីសុខដ៏ធំមួយ ប្រសិនបើមនុស្សដែលអ្នកស្រលាញ់ ក៏ស្រលាញ់អ្នកដូចគ្នាដែរ។ តែនឹងក្លាយទៅជាយ៉ាងណាប្រសិនបើអ្នកជាមនុស្សលេងច្រើន ហើយសង្សាររបស់អ្នកលេងច្រើនជាងអ្នកទៀតនោះ? នៅពេលស្រលាញ់គ្នាដំបូង អ្នកណាក៏ខំលាក់ចរិត ខ្លាចចេញចរិតពិតហើយធ្វើឲ្យភាគីម្ខាងទៀតខកចិត្ត។ តែនៅពេលស្គាល់គ្នាយូរទៅហើយដឹងថា សង្សារមិនប្រកាន់នឹងចិរិតកូនក្មេងរបស់ខ្លួននោះ ពួកគេក៏ចេញចរិតពិតបន្តិចម្ដងៗ។ នៅពេលដែលមានសង្សារ ចរិតក្មេងតែម្នាក់ឯង ភាគីម្ខាងទៀត នឹងមានអារម្មណ៍ថាធុញទ្រាន់ ព្រោះខ្លួនមិនមែនជាមនុស្សប្រភេទលេងច្រើន។ យ៉ាងណាកក្ដី ករណីនេះនឹងផ្ទុយស្រឡះប្រសិនបើ ភាគីទាំងសងខាងសុទ្ធតែជាអ្នកលេងច្រើនដូចគ្នា។ ខាងក្រោមនេះ គឺជាស្ថានភាពដែលមានតែអ្នកមានសង្សារលេងច្រើនទើបយល់។
១. មិនបាច់ទៅណាដើរលេងឆ្ងាយទេ នៅតែផ្ទះក៏កូរគេគ្រប់បែបយ៉ាង យ៉ាងសប្បាយដែរ។
**២**. បិទម៉ាសឲ្យមិត្តប្រុសដូចខ្មោចទាំង២នាក់ ហើយបន្លាចគេឯង។
៣. បង្ហោះរូបស្និទ្ធិស្នាលលើបណ្ដាញសង្គមហួសដឺឡេហើយ បង្ហោះរូបចម្លែកៗ ឆ្កួតៗជាគូទើបពេញនិយម។
៤. បើជ្រុលធ្វើមុខអាក្រក់ហើយ គឺធ្វើអាក្រក់ទាំងគូ កុំឲ្យគេថាឲ្យសង្សាយើង។
៥. ចូលចិត្តញិចមុនឲ្យសង្សារខ្លួនឯង ឲ្យចេញជារាងអាក្រក់ទើបសប្បាយចិត្ត។
៦. សូម្បីតែរូបភាពមង្គលការក៏ត្រូវកូរឲ្យអស់ដៃដែរ។
៧. ឯរូបតំណាងនៅលើទូរសព្ទវិញ គ្រាន់តែចោរឃើញចង់គ្រវែងចោល ព្រោះភ្ញាក់៕
ចុចអាន៖៩យ៉ាង មនុស្សស្រីមិនគួរផ្លាស់ប្តូរខ្លួនឯង ទោះពេលមានស្នេហាក៏ដោយ