៩ អាហារ​បំប៉ន​សម្រាប់​សក់​ខ្មៅ​ភ្លឺ​ស្អាត និង​មាន​សុខភាព​ល្អ

  • 2018-12-31 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សរសៃ​សក់​ទន់​ភ្លឺ​រលោង​ស្អាត គឺជា​ក្ដី​ប្រាថ្នា​របស់​នារី​គ្រប់​រូប តែ​គ្រប់​គ្នា​មិនមែន​សុទ្ធតែ​អាច​មាន​បែប​នេះ​ឡើយ។ ដូចនេះ​ហើយ​ពេល​មាន​បញ្ហា​សក់​ខូច ស្រួច ស្រី​ៗ​បាន​ខិតខំ​ស្វែង​រក​គ្រឿង​សម្អាង​ជាច្រើន​មក​បំប៉ន តែ​នៅ​មិន​បាន​ដូច​ចិត្ត។ ប្រសិនបើ​មាន​បញ្ហា​នេះ​មែន កញ្ញា សូម​ណែនាំ​អាហារ​ជំនួយ​នេះ​វិញ ដែល​អាច​ជួយ​ឲ្យ​សក់​ស្អាត​ពី​ខាង​ក្នុង​ឫស​មក​តែ​ម្ដង។

១.ត្រី​សាម៉ុង

ត្រី​សមុទ្រ​ប្រភេទ​នេះ សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា 3 ដែល​ល្អ​ក្នុង​ការ​ចិញ្ចឹម​ឫស​សក់ និង​ធ្វើឲ្យ​សក់​ភ្លឺ មាន​សុខភាព​ល្អ ដូច្នេះ​សូម​ញ៉ាំ​ត្រី​សាម៉ុង ១០០ ក្រាម​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។

២.គ្រាប់​ល្ពៅ

គ្រាប់​ល្ពៅ​វា​ជា​ប្រភព​នៃ​ស័ង្កសី ប្រូតេអ៊ីន ខ្លាញ់​ល្អ កាល់ស្យូម ផូស្វ័រ ដែក វីតាមីន A សារធាតុ​រ៉ែ​ជាច្រើន និង​ជាតិ​សរសៃ។ ទាំងនេះ​គឺជា​សារធាតុចិញ្ចឹម​ដែល​នឹង​ជួយ​ការពារ​ស្បែក​ក្បាល​ពី​ការ​ស្ងួត​បណ្ដាល​ធ្វើឲ្យ​ស្បែក​ក្បាល​រលោង ដូច្នេះ​គួរតែ​ញ៉ាំ​គ្រាប់​ល្ពៅ​លីង ១/២ ពែង​បាន​ទៀង​ទាត់។

៣.សាច់​មាន់

សាច់​មាន់​គ្មាន​ស្បែក ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភព​ប្រូតេអ៊ីន​ខ្ពស់​ផង​ដែរ។ ការ​ញ៉ាំ​សាច់​មាន់​នឹង​ជួយ​ពន្លឿន​ការ​បង្កើត​សក់​ថ្មី​ជំនួស​ឲ្យ​សក់​ចាស់​ដែល​បាត់។

៤.ស្ត្រប៊េរី

ផ្លែ​ឈើ​នេះ​សម្បូរ​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រូតេអ៊ីន និង​កូឡាជែន។ ដូច្នេះ​ការ​ធ្វើឲ្យ​សក់​មាន​សុខភាព​ល្អ និង​រឹងមាំ មិន​ងាយ​ខូច ជ្រុះ គ្រាន់តែ​ញ៉ាំ​ផ្លែ​ស្ត្រប៊េរី​ស្រស់ ១ ពែង​តែ​ស្មើ ១១៣% នៃ​សារធាតុ​ចិញ្ចឹម។

៥.ការ៉ុត

បន្លែ​ពណ៌​ទឹកក្រូច​គឺ សម្បូរ​វីតាមីន A ដែល​ជួយ​ឲ្យ​ស្បែក​ក្បាល​មាន​សុខភាព​ល្អ។ លើស​ពី​នេះ​ទៀត​វា​ក៏​ជួយ​ផង​ដែរ​ក្នុង​ការ​ចិញ្ចឹម​ស្បែក​ឲ្យ​ស្រស់​ស្អាត​ផង​ដែរ។

៦.គ្រាប់​អាល់​ម៉ុង

គ្រាប់​អាល់​ម៉ុង​វីតាមីន E ខ្ពស់ ហើយ​ក៏​មាន​អង់ទីអុកស៊ីដង់​ដែល​អាច​ជួយ​ចិញ្ចឹម និង​ជួសជុល​ស្បែក​ក្បាល​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​សំណើម។

៧.ផ្សិត

ប្រភព​ចំណី​អាហារ​ដែល​មាន​ផ្ទុក​ទង់ដែង និង​ជួយ​មិន​ឲ្យ​សក់​ប្រែ​ជា​ស្កូវ។ លើស​ពី​នេះ​ទៀត​ផ្សិត​ពោរពេញ​ដោយ​វីតាមីន។

៨.បន្លែ​ស្លឹក​បៃតង

បន្លែ​ស្លឹក​បៃតង គឺជា​ប្រភព​មួយ​ផ្សេង​ទៀត​នៃ​វីតាមីន A និង​វីតាមីន C ដែល​ជួយ​ដល់​ការ​បង្កើត​ខ្លាញ់​នៅ​លើ​ស្បែក​ក្បាល។ វា​ជា​ថ្នាំ​ធម្មជាតិ​ដែល​អាច​ជួយ​បំប៉ន​សក់​ឲ្យ​ទន់ ភ្លឺ រលោង មិន​ងាយ​ខូច និង​ទប់ស្កាត់​ការ​ជ្រុះ។

៩.ស៊ុត

ស៊ុត​មាន​តម្លៃ​ថោក និង​ងាយស្រួល​បរិភោគ​ដែល​ជា​ប្រភព​សម្បូរ​ប្រូតេអ៊ីន។ វីតាមីន B12 ជា​សារធាតុ​ចិញ្ចឹម​ជួយ​ពង្រឹង​ឫស​សក់ ហើយ​ក៏​ជួយ​បង្កើន​សំណើម​ដល់​ស្បែក​ក្បាល និង​សក់​ផង​ដែរ ទប់​ស្កាត់​សក់​ស្ងួត៕

ចុចអាន៖ងាយ​ៗ! ​បណ្ដុះ​រោម​ភ្នែក​ឱ្យ​វែង ក្រាស​ជាង​មុន​ មួយ​សប្ដាហ៍​អាច​ដឹង​លទ្ធផល​​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម