ស្រី​ៗ​មើល​ទៅ​ចាស់​ជាង​វ័យដោយសារកំហុស​ឆ្គង​ក្នុង​ការ​តែងខ្លួន ៥ យ៉ាង​នេះ

  • 2018-12-30 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្លៀកពាក់ គឺ​អាច​ជួយ​លើក​សម្រស់​ស្ត្រី​បាន។ តែ​ពេល​ខ្លះ​វា​បែរ​វា​ធ្វើឲ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​វ័យ​ ព្រោះកំហុស​ឆ្គង ៥ យ៉ាង​នេះ៖

១.ស្លៀក​ពាក់​ពណ៌​ខ្មៅ​ច្រើន​ពេក

សំលៀកបំពាក់​ពណ៌​ខ្មៅ គឺ​ស្រស់​ស្អាត​សម្រាប់​ស្លៀក​ទៅ​ក្នុង​កម្មវិធី​រាត្រីសមោសរ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ស្លៀក​ពាក់​បែប​នេះ​រាល់​ថ្ងៃ​ពេក​ទៅ ធ្វើឲ្យ​អ្នក​មើល​ទៅ​កាន់​តែ​ចាស់ និង​មិន​គួរឲ្យ​ចាប់អារម្មណ៍។ ស្បែក ក៏​ត្រូវ​ការ​សំលៀកបំពាក់​ចម្រុះ​ពណ៌​ដែរ ​ទើប​វា​បញ្ចេញ​ពន្លឺ។ ប្រសិនបើ​អ្នក​ពិតជា​ចូលចិត្ត​រ៉ូប ឬ​ខោអាវ​មែន អ្នក​គួរ​តែ​ពាក់​គ្រឿង​អលង្ការ​លាយ​ពណ៌​បន្តិច។

២.ស្លៀក​សំពត់​វែង​ពេក

ការ​ស្លៀក​សំពត់ គឺ​មិន​ត្រូវ​ឲ្យ​វែង​ពេក​ទេ។ ប្រសិនបើ​អ្នក​ស្លៀក​សំពត់​ឡើង​ដល់​ពាក់​កណ្ដាល​កំភួន​ជើង​ធ្វើឲ្យ​អ្នក​មើល​ទៅ​លើស​ពី​មនុស្ស​អាយុ​៣០ ឆ្នាំ។ ឈុត​សំពត់​លើ​ជង្គង់​បន្តិច​ធ្វើឲ្យ​​អ្នក​មើល​ទៅ​ស្អាត​បំផុត និង​នៅតែ​វ័យក្មេង។

៣.ស្លៀកពាក់​រុំ​ជិត​ខ្លួន​ពេក

ការ​ស្លៀកពាក់​គឺ ដើម្បី​បិទបាំង​រាងកាយ​មែន។ ប៉ុន្តែ​យើង​មិន​គួរ​ពាក់​វា​ឡើង​ជិត​គ្រប់​កន្លែង​ពេក​ទេ ព្រោះ​អាច​បិទបាំងសម្រស់​​បាន។ អ្នក​គួរតែ​ស្លៀកពាក់​ឲ្យ​តាម​កាលៈទេសៈ​ទៅ មិន​មែន​រុំ​ខ្លួន​ជិត​ៗ​គ្រប់​ពេល​វេលា​នោះ​ទេ។

៤.​អ្នក​ទៅ​ដើរ​ផ្សារ​ជាមួយខុស​មនុស្ស

អ្នក​ស្ថិត​នៅ​ក្នុង​ភាព​ជា​យុវវ័យ តែ​បែរ​ជា​បបួល​អ្នក​ដើរ​ផ្សារ​ជាមួយ​ជា​មនុស្ស​ចាស់ ដូចនេះ​ការ​ទិញ អាច​នឹង​យក​គំរូ​ស្លៀកពាក់​ដូចគ្នា​គេ​នោះ។ ផ្ទុយ​ទៅ​វិញ​អ្នក​ តែ​បបួល​មិត្តភ័ក្តិ​ដែល​មាន​វ័យ​ស្របាល​គ្នា ទើប​មាន​គំនិត​យុវវ័យ​ដូចគ្នា។

៥.ពាក់​វ៉ែនតា​ដូច​មនុស្ស​ចាស់

វ៉ែនតា​ គ្រាន់តែ​ជា​គ្រឿង​អលង្ការ​បន្ទាប់បន្សំ ប៉ុណ្ណោះ​។ ដូចនេះប្រសិនបើ​អ្នក​ពាក់​វ៉ែនតា​គួរ​ជៀសវាង​ស៊ុម​ដូច​មនុស្ស​ចាស់។ ត្រូវ​ដឹង​ថា ​គ្រាន់តែ​ភាព​ខុស​គ្នា​នៃ​ស៊ុម​វ៉ែនតា​​អាច​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​កូន​ទា​រូប​អាក្រក់ ឬ​ប្រែ​ក្លាយ​ទៅ​ជា​ក្ងាន​សួគ៌​បាន។ ម្យ៉ាង​វិញ​ទៀត​ជៀសវាង​កុំ​ពាក់​វ៉ែនតា​ធំ​ពេក ព្រោះលាក់បាំង​សម្រស់​ភ្នែក និង​មុខ​អ្នក​បាន៕

ចុចអាន៖

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម