ចង់សល់ទ្រព្យ មានសេរីភាពរឿងលុយកាក់ពេលចាស់ទៅ ទាំងនេះគឺរឿងដែលអ្នកមិនគួររំលង

  • 2018-12-21 04:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយដល់ពាក្យថា "សេរីភាពហិរញ្ញវត្ថុ" ឬ Financial Freedom មិនមែនបានន័យថា ត្រូវតែមានបានលំដាប់សេដ្ឋីនោះទេ តែគឺជាស្ដង់ដារជីវភាពបែបឯករាជ្យមួយដែលអនុញ្ញាតឲ្យអ្នករស់នៅដោយសុខដុមរមនា មានសុខភាពល្អទាំងផ្លូវកាយ និងចិត្ត ពិសេសមិនខ្វល់ខ្វាយពីហានិភ័យហិរញ្ញវត្ថុនាពេលអនាគត។

បើអ្នករៀនពីទ្រឹស្ដី និងបទពិសោធន៍របស់បុគ្គលជោគជ័យពិភពលោកមួយចំនួន អ្នកនឹងឃើញថា ពួកគេមានគន្លឹះមិនសូវខុសគ្នាប៉ុន្មានឡើយក្នុងការសម្រេចគោលបំណង។ ចំណុចស៊ីគ្នាទាំងនោះ មានដូចជា ត្រូវចេះរកចំណូល គ្រប់គ្រងការចំណាយ ផ្ដាច់ខ្លួនចេញឲ្យឆ្ងាយពីបំណុល រៀនសូត្រនិងតាមដានពីចរន្តហិរញ្ញវត្ថុ កុំលោភនឹងសម្ភារៈនិយម មានគម្រោង និងគោលដៅក្នុងការចាយវាយច្បាស់លាស់ ពិសេសត្រូវចេះសន្សំ។

ទាក់ទងនឹងគោលដៅក្នុងការចាយវាយ ឬវិនិយោគនេះ ពិតជាសំខាន់ណាស់ ព្រោះវាគឺជាកម្លាំងជំរុញមួយឲ្យអ្នកខំប្រឹងរក និងសន្សំ ដើម្បីឲ្យសុបិននោះក្លាយជាការពិត។ ឧទាហរណ៍ អ្នកចង់ទៅដើរលេងនៅបរទេស ចង់ទិញផ្ទះ ឬឡានថ្មី ឬចង់ឲ្យកូនៗរៀនសូត្របានខ្ពស់ និងបន្តការសិក្សានៅក្រៅប្រទេសជាដើម។ ចំណុចទាំងនេះ អ្នកសុទ្ធតែអាចព្រាងទុកបានបើសិនជាអ្នកមានគម្រោងសន្សំដ៏ត្រឹមត្រូវ និងសមស្របតាមជីវភាពដែលអ្នកមាន។

ផែនការសន្សំសម្រាប់អនាគតនេះ អាចដំណើរការបានយ៉ាងស្រួលបើអ្នកប្រើប្រាស់គម្រោងរបស់ធនាគារណាមួយដែលមានទីតាំងជាក់លាក់ក្នុងប្រទេស។ ជាក់ស្ដែង Bred Bank មានកញ្ចប់សេវាមួយ ដែលមានឈ្មោះថា Build Your Future ដែលជាប្រភេទគណនីផ្តោតលើការសន្សំរយៈពេលវែង ពោលគឺអាចជាការសន្សំរយៈពេល ៣ឆ្នាំ ៥ឆ្នាំ ឬ១០ឆ្នាំ និងមានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧,៥% អាស្រ័យទៅតាមរយៈពេលនៃការសន្សំ (ប្រភេទគណនី)។

លក្ខណៈនៃគណនីនេះមានដូចជា ត្រូវមានទឹកប្រាក់បើកគណនីលើកដំបូងយ៉ាងតិច ១០ ដុល្លារ ហើយត្រូវសន្សំប្រចាំខែ យ៉ាងតិច ១០ ដុល្លារក្នុង១ខែ។ តែបើអ្នកចាំបាច់ត្រូវការលុយ មុនពេលកំណត់ អ្នកអាចដកយកលុយសន្សំមកវិញបាន។ ក្រៅពីនោះ ធនាគារមានការផ្តល់ជូនការប្រាក់ដែលបានបម្រុងទុកក្នុងចំណែកដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង។ ដូច្នេះ ទោះមិនសម្រេចគោលដៅដែលចង់បាន ក៏អ្នកនឹងលែងពិបាកចិត្តពេលត្រូវការលុយយកមកប្រើប្រាស់បន្ទាន់ទៀតឡើយ។

បើមានចម្ងល់បន្ថែមពីគណនីនេះ អ្នកអាចសួរព័ត៌មានលម្អិតផ្ទាល់ជាមួយធនាគារ Bred Bank នៅសាខាណាមួយ ឬចាំបញ្ជាក់ផ្ទាល់ក្នុងពិព័រណ៍ស្ត្រីសម័យថ្មី Ladies' Fair ដែលនឹងរៀបចំនៅថ្ងៃ ២២-២៣ ធ្នូ ២០១៨ នៅសាលពិព័រណ៍កោះពេជ្រក៏បាន។ ត្បិតអី Bred Bank គឺជាអ្នកឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍នេះ ហើយនឹងចូលមកដើម្បីផ្ដល់សេវា ចំណេះដឹង និងដំណោះស្រាយនានាទាក់ទងហិរញ្ញវត្ថុ។

ធនាគារអឺរ៉ុបតែមួយគត់នៅប្រទេសកម្ពុជា Bred Bank គឺជាធនាគារដ៏គួរឲ្យទុកចិត្ត និងមានផ្ដល់សេវាជាច្រើនដូចជា កម្ចីទិញផ្ទះ រថយន្ត សេវាសន្សំ បញ្ញើ កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម កម្ចីសម្រាប់ជនបរទេស ជាមួយអត្រាការប្រាក់សមរម្យបំផុត៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម