គុណ​​​វិបត្តិ​​សម្រាប់​​អ្នក​​​ក្រ​​​​រៀប​ការ​​​ខ្លាំង​ពេក

  • 2018-12-21 02:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​ការ​​រៀប​ការ​​​គឺ​ជា​​ការ​សម្រេច​ចិត្ត​ដ៏​ធំ​​មួយ​នៅ​ក្នុង​ជីវិត​​​។ ​​អ្នក​​ត្រូវ​​ត្រៀម​​លក្ខណៈ​​ច្រើន​យ៉ាង​​​ដូច​ជា លុយ​កាក់ របស់របរ​ ផ្ទះ​​សម្បែង​ជា​​ដើម។ ពេល​​​រៀប​ការ​​នៅ​អាយុ​​ក្មេង​​ពេក​​​​​​រមែង​​​មាន​គុណ​​វិបត្តិ ​​​ដូច្នេះ​​ហើយ​ទើប​គេ​​សន្និដ្ឋាន​​ថា​​វ័យ​​ចាស់​ទុំ​​​ជា​​​វ័យ​ល្អ​​​សម្រាប់​​រៀប​ការ តែ​​​ការ​ពិត​​វា​មាន​​​​​ក៏​មាន​​គុណ​​វិបត្តិ​​ដូច​គ្នា។

​១. ​​​​មាន​ភាព​​​​ឯក​​រាជ្យ​​ខ្លាំង​ពេក

​​​​​​​ក្នុង​​ជីវិត​​សព្វ​​​ថ្ងៃ​​​នេះ​នរណា​ក៏​ត្រូវ​មាន​​​ភាព​ឯក​រាជ្យ​ក្នុង​​​ខ្លួន​​ដែរ​ ​ប៉ុន្តែ​​​​អ្នក​ដែល​ក្រ​​រៀប​ការ​តែង​មាន​​ភាព​​​​​ឯករាជ្យ​​ខ្លាំង​ជ្រុល។ ពួក​គេ​​​​ធ្លាប់​​តែ​មាន​ម្ចាស់​ការ​​​ រស់​នៅ​​​ម្នាក់​​ឯង​​​ រក​លុយ​​ខ្លួន​ឯង​ ចាយ​​វាយ​​តាម​ចិត្ត​ ដូច្នេះ​​​ហើយ​ពេល​​​​រស់​​​នៅ​​​​លក្ខណៈ​ជា​គ្រួសារ ត្រូវ​ប្រើ​ពេល​យូរ​បន្តិច​​​ដើម្បី​​បត់​​បែន​​​​ ចេះ​​លៃ​លក​​គិត​គូ​​​​​​​ពី​គ្រួសារ​​​វិញ​​​ម្តង​។

២. បង្ខំ​ឲ្យ​​ប្រញាប់​មាន​កូន

​​​​ទៅ​ណា​​មក​ណា អ្នក​​​​នឹង​​ត្រូវ​បាន​គេ​សួរ​​នាំ​ពី​​រឿង​កូន ចំណែក​ឯ​​ឪ​ពុក​​ម្តាយ​​ក៏​​ចង់​បាន​ចៅ​ពរ​។ ក្រឡេក​មើល​ទៅ​មិត្តភ័ក្ដិ កូន​គេ​ធំៗ​​ចូល​​រៀន​អស់​ហើយ​​​​។ ស្ថាន​ភាព​បែប​នេះ អាច​ធ្វើ​ឲ្យ​អ្នក​​​មិន​សូវ​​​​ស្រួល​​ក្នុង​អារម្មណ៍​​ ហើយ​ក៏​ប្រញាប់​ចង់​បាន​កូន​ហ្នឹង​​គេ​​ដែរ។

៣. ​​ពុំ​​សូវ​​មាន​អារម្មណ៍​​​​រំភើប​សប្បាយ

​​​​​​​អាយុ​កាន់​តែ​​ច្រើន អារម្មណ៍​​​​​​​រំភើប​​សប្បាយ​​រំជួល​​ចិត្ត​ នឹង​​​បាត់​បង់​បន្តិចម្តងៗ​ទៅ​តាម​វ័យ។ អ្នក​ចាប់​ផ្តើម​ចេះ​គិត​​ខ្វល់​​ខ្វាយ​​និង​មាន​​គំនិត​​ចាស់​ទុំ​​​​​​ មិន​សូវ​មាន​ថាមពល​​ក្នុង​ចិត្ត​។ ទោះ​សប្បាយ​ក៏​មើល​ទៅ​​ធម្មតាៗ​​​ ហើយ​ឆាប់​​ធុញ​ទៀត។

៥. ពុំ​​សូវ​មាន​​ពេល​នៅ​ជាមួយ​គ្នា​​​

​​​​​​​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​​​ឲ្យ​បាន​គ្រប់​គ្រាន់ គឺ​​ជា​​អ្វី​ដែល​គូ​​ស្នេហ៍​​ជោគជ័យ​​​តែង​ធ្វើ។ ​ផ្ទុយ​ទៅ​​វិញ​​​ សម្រាប់​អ្នក​ដែល​រៀប​​ការ​នៅ​អាយុ​​​​​​​​​​ច្រើន​​ពេក ​បើ​ជា​អ្នក​ធ្វើ​​ការ​ឬ​អ្នក​​​​រក​ស៊ី​គឺ​​តែង​តែ​​រវល់​​ខ្លាំង មិន​សូវ​មាន​ពេល​​ផ្អែម​ល្ហែម ផ្តោត​​អារម្មណ៍​ជាមួយ​ជីវិត​ឯកជន​ប៉ុន្មាន​ទេ។

និយាយ​ជា​រួម រៀប​ការ​នៅ​វ័យ​តិច​ឬ​​ច្រើន សុទ្ធ​តែ​​មាន​គុណ​សម្បត្តិ​​និង​គុណ​​​វិបត្តិ​​​ផ្សេង​គ្នា អ្វី​​ដែល​សំខាន់​គឺ​​ការ​​​ចេះ​​បែង​ចែក​​ពេល​វេលា​​​ និង​​រៀន​សម្រប​ខ្លួន​ដើម្បី​គ្រួសារ៕

ចុចអានបន្ត៖ ​ប្ដីចរិត​​​យ៉ាប់យ៉ឺន​​​ចូលចិត្ត​ធ្វើ​រឿង ៦ យ៉ាង​នេះ​ដាក់​ភរិយា

ប្រភព៖ INSTAH ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម