មាន​មិត្ត​ភ័ក្តិ​​ច្រើន​តែ​អត់​ប្រយោជន៍ បើ​​ដក​​ចេញ​​ខ្លះ​​​​កាន់​តែ​ល្អ

  • 2018-12-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មិត្តភ័ក្តិ​​ច្រើន​តែ​តួលេខ គិត​ចុះ​គិត​​ឡើង​​​ដូច​ជា​​មិន​សូវ​​បាន​សាច់​​ការ​​​ប៉ុន្មាន​សោះ បាន​តែ​​ខ្ជះខ្ជាយ​ពេល​វេលា​​ឥត​​ប្រយោជន៍ អី​ចឹង​​ហើយ​​​​​បើ​​បាន​​ដក​​ចេញ​​ខ្លះ​កាន់​តែ​ល្អ​។ ស៊ូ​មាន​ចំនួន​តិច តែ​ជិតស្និត​ចេះ​​ចែក​​រំលែក​​​​ និង​អាច​​ទុក​​ចិត្ត​​គ្នា​​​​​​វិញ​​ប្រសើរ​ជាង។

  • កាល​នៅ​​ជា​យុវវ័យ​ គំនិត​ក្មេង​ខ្ចី អ្នក​ចង់​មាន​មិត្ត​ច្រើន​ ដល់​ពេល​ណា​មួយ​​ឈាន​ចូល​​​​វ័យ​​ចាស់​ទុំ អ្នក​នឹង​រក្សា​​​​តែ​មិត្ត​ណា​​ដែល​ពិត​ប្រាកដ​​​ប៉ុណ្ណោះ​។

  • កាត់​បន្ថយ​​​​ចំនួន​​មនុស្ស​ដែល​​​ពុំ​ចាំបាច់​មាន​ក្នុង​​ជីវិត​​​​​​ចេញ​​​ខ្លះ ព្រោះ​​តួ​​លេខ​​​ច្រើន​​មិន​មែន​​មាន​ន័យ​ថា​អាច​នាំ​មក​​​សុភមង្គល​មក​ឲ្យ​អ្នក​​បាន​​ឡើយ។​

  • អ្នក​នៅ​តែ​មាន​អារម្មណ៍​​ថា​​ឯកា ទោះ​ស្ថិត​ក្នុង​ចំណោម​មិត្ត​ភ័ក្តិ​ច្រើន​​ ដោយ​​សារ​តែ​​ពេល​ខ្លះ​ គ្មាន​នរណា​​យក​ទុក​ដាក់​​ចិត្ត​ខ្វាយ​ខ្វល់​​ពី​អ្នក​ទាល់​តែ​សោះ​ ជួប​មុខ​តែ​​ពេល​សប្បាយ​ ពេល​មាន​ទុក្ខ​​​រក​​ម្នាក់​មិន​ឃើញ។

  • គ្នា​​ច្រើន​​​​​​ពេក​ប្រៀប​បាន​​​នឹង​​​បាឡុង​​​​​​​ធំ​មួយ​ ​ស្រស់​​​​ស្រាយ​​ហោះ​​​​ហើរ​​​​​​​លើ​​​វេហា​​​​ តែ​​អាច​ផ្ទុះ​​​បែក​បាក់​នៅ​​​ថ្ងៃ​ណា​ក៏​មិន​​ដឹង​។

  • មាន​មិត្ត​​ច្រើន​​​​​​​​​​​​​​​​​​តែ​​ជា​មនុស្ស​​ក្លែង​ក្លាយ​​ ពេល​ធ្វើ​​មួយ​ទៅ​ណា​មក​ណា​​​បារម្ភ​ខ្លាច​​​​មិន​ចុះ​ចំណោម​នឹង​គេ មិន​​សូវ​​​ហ៊ាន​បង្ហាញ​​អារម្មណ៍​ពិត ព្រោះ​​ខ្លាច​គេ​​ទើស​ទាល់។

  • មិន​ចាំ​​បាច់​ទាម​ទារ​ក្តី​ស្រលាញ់​ពី​មនុស្ស​​ច្រើន​នាក់​​ក៏​បាន ឲ្យ​​តែ​មាន​ម្នាក់​ឬ​ពីរ​នាក់​​​ គឺ​​​គ្រប់​​​គ្រាន់​ណាស់​ទៅ​ហើយ។

  • ពេល​នៅ​ជុំ​​​គ្នា​ច្រើន​​សើច​​ក្អាក​​ក្អាក គ្រាន់​តែ​មក​​​​ដល់​​ផ្ទះ​ភ្លាម ក៏​មាន​អារម្មណ៍​ហាក់​ឯកា។

**ទាំង​នេះ​​​ហើយ​​​ជា​ហេតុ​ផល​ដែល​អ្នក​មិន​​គួរ​​បារម្ភ ទោះ​មាន​មិត្ត​​ភ័ក្តិ​តិច​ក៏​ដោយ ឲ្យ​តែ​រាប់​គ្នា​​ដោយ​​ស្មោះត្រង់​​ អាច​ទុក​ចិត្ត​គ្នា​បាន​ ចាត់​ទុក​ថា​អ្នក​សំណាង​ណាស់ ហើយ​​បើ​មាន​មិត្ត​​ច្រើន​​ តែ​គិត​ថា​​ឥត​ប្រយោជន៍ ចម្រុះ​​ចោល​ចេញ​​ខ្លះ​ក៏​គ្មាន​​អ្វី​ត្រូវ​​ស្តាយ​ដែរ​។

ចុចអានបន្ត៖ ​​ពិបាក​​​ចិត្ត​​យំ​​ចុះ​​មិន​​ខុស​ទេ ព្រោះ​​​យំ​ក៏​មាន​​​​​​អត្ថប្រយោជន៍​​​​​ច្រើន​ណាស់​ដែរ

​​

​​​​

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី