គូណា​មាន ៥ យ៉ាង​នេះ មិន​ថា​តែ​ខ្លួនឯង​ទេ​ពេញ​ចិត្ត សូម្បី​អ្នក​ដទៃ​ក៏​សរសើរ​មិន​ដាច់ពីមាត់​ដែរ!

  • 2018-12-11 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូស្នេហ៍​ភាគច្រើន​តែង​គិត​ថា ស្រលាញ់​គ្នា​ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ មិន​ចាំបាច់​ទៅ​ខ្វល់​សម្ដី ឬ​ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ទេ។ ទោះ​ជា​យ៉ាង​ណា បើ​ស្នេហា​អ្នក​មិន​មាន​ការ​គាំទ្រ​ពី​បងប្អូន ឬ​មិត្តភ័ក្ដិ អ្នក​ក៏​គ្មាន​សេចក្ដី​សុខ​ដែរ ដូចនេះ​បើ​ចង់​ឲ្យ​ស្នេហា​ខ្លួន​មាន​ការ​ចូលរួម​អបអរ​ពី​មនុស្ស​ដទៃ គប្បី​មាន ៦ យ៉ាង​នេះ៖

១.មិន​ពឹងផ្អែក​លើ​គ្នា

បើ​អ្នក​ស្រលាញ់​នរណា​ម្នាក់ ហើយ​អាច​មាន​ការងារ​ធ្វើ ឬ​មុខ​របរ​មួយ​សម្រាប់​ខ្លួន​ឯង និង​មាន​ដៃគូ​ក៏​មាន​ដូចគ្នា​ដែរ​នោះ គ្រួសារ​អ្នក​ទាំងពីរ​ពិតជា​មិន​ជំទាស់​ឡើយ។ បើ​ពេល​ស្រលាញ់​គ្នា គឺជា ពេល​ដែល​អ្នក​គួរតែ​ខិតខំ​បន្ថែម​ទៀត នោះ​មិន​ថា​គ្រួសារ អ្នក​ជិតខាង ឬ​មិត្តភ័ក្ដិ​ទេ សុទ្ធតែ​សាទរ​ចំពោះ​ក្ដី​ស្រលាញ់​តូច​មួយ​នោះ។

រូបតំណាង

**២.កុំ​តោងទាម​គ្នា​ស្អិត​បេះ​មិន​ចេញ**

មិន​ថា​តែ​អ្នក​ជិត​ខាង​ទេ សូម្បីតែ​គ្រួសារ​អ្នក និង​គ្រួសារ​គាត់ ពេល​ឃើញ​បែប​នោះ​ក៏​មិន​ពេញ​ចិត្ត​ដូច​គ្នា។ អ្នក និង​គូស្នេហ៍​គួរតែ​រក្សា​ឥរិយាបថ​នឹងធឹង ហើយ​ជៀសវាង​ឱប​ដៃ​ឱប​ជើង​គ្នា​អី ព្រោះ​នោះ​ជា​ទង្វើ​មិន​សូវ​ពេញ​ភ្នែក​ញាតិ។ មួយ​វិញ​ទៀត​អ្នក​មិន​គួរ​បណ្ដើរ​គ្នា​គ្រប់​ពេល​ឡើយ គួរតែ​ទុក​ពេល​ឲ្យ​ម្ខាង​ៗ​មាន​សេរី​ភាព​ទៅ​ធ្វើ​រឿង​ផ្ទាល់​ខ្លួន។

៣.មាន​ឯករាជ្យ​លើ​ជីវិត​រៀង​ខ្លួន

បើ​អ្នក​មាន​ស្នេហា​ដែល​ធ្វើឲ្យ​អ្នក​ដទៃ​សរសើរ អ្នក និង​ដៃគូ​ក៏​គួរតែ​ជា​មនុស្ស​មាន​ឯករាជ្យ​លើ​ជីវិត​រស់នៅ។ បើ​ទាំងពីរ​នាក់​នៅ​មាន​ចរិត​ដូច​កូន​ក្មេង ពូកែ​ងរង៉ក់ មិន​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា ដែល​នាំ​ឲ្យ​ស្នេហា​មាន​ភាព​រញ៉េរញ៉ៃ​មិន​ចេះ​ចប់ នរណា​ក៏​គេ​ចាំ​តែ​សើច​ដែរ។

៤.មាន​ភាព​អំណត់

នេះ​សំដៅ​លើ​ចិត្ត​អំណត់​អ្នក​ទាំងពីរ ប្រសិនបើ​មាន​បញ្ហា​មិន​យល់​ចិត្ត​គ្នា​ត្រង់​ណា គួរតែ​និយាយ​ស្ដី និង​ស្វែង​រក​ដំណោះស្រាយ​មិនមែន​ឈ្លោះ​គ្នា​ប៉ាត​ណា​ប៉ាត​ណី​មិន​ចេះ​ខ្លាច​ខ្មាស​គេ​នោះ​ទេ។ បើ​គ្មាន​ចំណុច​នេះ​ទេ អ្នក​ដទៃ​គេ​ចាំតែ​សើច​ពេបជ្រាយ​ស្នេហា​អ្នក​ប៉ុណ្ណោះ។

រូបតំណាង

៥.មាន​ទំនួលខុសត្រូវ

ស្រលាញ់​គ្នា តែ​បែរជា​គ្មាន​ចំណុច​នេះ នោះ​អ្នក​ទាំងពីរ​ពិតជា​គ្មាន​ក្ដី​សុខ​ឡើយ​មិន​ថា​តែ​ខ្លួនឯង​ទេ​មិន​សប្បាយ​ចិត្ត​អ្នក​ក្បែរ​ខ្លួន​ទាំង​ប៉ុន្មាន​ក៏​ដូច​គ្នា៕

ចុចអាន៖៦​ យ៉ាង​​មនុស្ស​ស្រី​​​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​មាន​ ទោះ​ស្រឡាញ់គេ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម