ចុះ​ឈ្មោះ​លេងៗ បាន​លុយ​ដុល្លារ​​ទុក Shopping ភ្លាមៗ រឿងអីមិនចូលរួម!

  • 2018-12-07 03:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិព័រណ៍​នារី​សម័យថ្មី ឬ Ladies' Fair ដ៏​គួរ​ឲ្យ​រំជើបរំជួល​សម្រាប់​ចុង​ខែ​នេះ ជិត​មក​ដល់​មែន​ទែន​ហើយ ដោយ​រួម​ជា​មួយ​ប្រូម៉ូសិន ការ​បញ្ចុះ​តម្លៃ ការ​ថែម​ជូន ជា​ដើម។ ពេល​នេះ កម្មវិធី​មាន​ការ​ផ្ដល់​ជូន​ពិសេស​មួយ​ទៀត​សម្រាប់​អ្នក​ចុះ​ឈ្មោះ​ចូល​រួម ដោយ​នឹង​ទទួល​បាន​គូប៉ុង ៥ ដុល្លារ ភ្លាមៗ​សម្រាប់​ទិញ​ទំនិញ​ក្នុង​ពិព័រណ៍។

ដើម្បី​ទទួល​បាន​ការ​ទឹក​ប្រាក់​ដោយ​ឥត​គិត​ថ្លៃ​នេះ អ្នក​គ្រាន់​តែ​ចុះ​ឈ្មោះ​តាម $5 FREE FREE!! ការ​ស្រេច។ ចុះ​ឈ្មោះ​រួច​ អ្នកអាច​ទៅ​ទទួល​គូប៉ុង​បាន​នៅ​ថ្ងៃ​កម្មវិធី​ផ្ទាល់​ដោយ​គ្រាន់​តែ​បង្ហាញ​កាត​សម្គាល់​ខ្លួន​ដូចជា​ កាត​សិស្ស កាត​ការងារ អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន ទៅ​កាន់​ក្រុម​ការងារ​នៅ​កន្លែង​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី។

Ladies' Fair ជា​ពិព័រណ៍​​ស្ត្រី​ធំ​ និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា មាន​ផ្ដល់​ជា​សេវា និង​លក់​ទំនិញ​ជាង​ ៣០០ មុខ ដូចជា គ្រឿង​តុបតែង​ខ្លួន សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ ផលិតផល​កូន​ក្មេង ផលិតផល​​ទាក់ទង​នឹង​សុខភាព អាហារ ​ភេសជ្ជៈ សម្ភារៈ​សិក្សា សេវា​ទេសចរណ៍ និង​អចលនទ្រព្យ​ជា​ដើម

បើ​អ្នក​មាន​ផលិតផល ឬ​សេវា​ដូច​បាន​រៀបរាប់​ខាង​លើ​ ហើយ​ចង់​ដាក់​លក់ អាច​ទាក់​ទង​មក​កាន់​លេខ 089 777 670 ឬ 012 302 382 ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស ឬ ចូល​សួរ​ព័ត៌មាន Ladies' Fair Cambodia។ កម្មវិធី​នេះ រៀប​ចំ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​សេវា​ទូទាត់​ឥត​សាច់​ប្រាក់​ Pi Pay និង​វិបសាយ​ទិញ​លក់​អចលនទ្រព្យ realestate.com.kh

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម