ឃើញ​រូបកាល​ពី​មុន​របស់ Louis Koo ទើប​ដឹង​ថា​តារា​ស្រករ​ក្រោយ​ពិបាក​រក​អ្នក​ផ្ទឹម​បាន

  • 2018-12-06 05:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ពី​តារា​ប្រុសចិន​ក្នុង​កំឡុង​ទសវត្ស​ឆ្នាំ​៨០ និង​៩០វិញ អាច​និយាយ​បាន​ថា រូប​សម្បត្តិ​របស់​តារា​សម្ដែង​ប្រុស​ជើង​ចាស់​ហុងកុង Louis Koo គឺ​សង្ហារ​មាន​តែ​មួយ គ្មាន​ពីរ​តែ​ម្ដង។

ទស្សនិកជន​អាស៊ី​ភាគ​ច្រើន​ប្រាកដ​ជា​បាន​ស្គាល់ ឬ​ឮ​ឈ្មោះ តារា​សម្ដែង​ប្រុស​រលក​មុន Louis Koo ច្បាស់​ខ្លាំង​ណាស់ ព្រោះ​កំពូល​ខ្សែ​ភាព​យន្ត​ភាគ​ចិន​បុរាណ “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ឆ្នាំ​១៩៩៥ បាន​ជួយឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​លោក​ល្បី​គ្របដណ្ដប់​អាស៊ី​នៅ​ពេល​នោះ។ សម្រាប់​អ្នកដែល​មិន​ដែល​ស្គាល់​ ប្រុស​ស្អាត​វ័យ៤៨​ឆ្នាំ ប្រាកដ​ជា​ស្មាន​ថា​លោក​មាន​ស្បែក​ខ្មៅ​ពី​កំណើត​ហើយ ព្រោះ​លោក​បាន​លាប​ពណ៌​ស្បែក​ជិត​២០​ឆ្នាំ​មក​ហើយ។

តែ​តាម​ការ​ពិត កាលទើប​ចូល​សិល្បៈ​ដំបូង តារា​កើត​ឆ្នាំ ១៩៧០ មាន​ស្បែក​សស្គុស​ដូច​ពង​មាន់​បក តែ​ដោយ​សារ​តែ​លោក​គិត​ថា​សម្បុរ​នេះធ្វើ​ឲ្យ​លោក​ដូច​មនុស្ស​ស្រី​ពេក ពិបាក​សម្ដែង​តួ​កាច ទើប​​សម្រេច​ចិត្តលាប​ពណ៌​ស្បែក​ក្រម៉ៅ​វិញ​ឲ្យ​ងាយ​ចូល​តួ។ ជាក់​ស្ដែង​ក្រោយ​ពេល​លាប​ពណ៌​ស្បែក​រួច គេ​សង្កេត​ឃើញ​ថា អាជីព​សម្ដែង​របស់​លោក​ពិត​ជា​រីក​ចម្រើន​ជាង​មុន​ពិត​មែន ដោយ​សព្វ​ថ្ងៃ​លោក​គឺ​ជា​ប្រធាន​សមាគមសិល្បករ​ហុងកុង​​៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម