​ធ្លាប់​ឆ្ងល់​ទេ តារា​​​ស្លៀក​រ៉ូប​ឆែក​កប់​ដល់​ថ្នាក់​នេះ គេ​ស្លៀក​ខោ​ក្នុង​​របៀប​ម៉េច​វិញ?

  • 2018-11-25 04:43:10
  • ចំនួនមតិ 151 | ចំនួនចែករំលែក 527

ប្រាកដ​ណាស់​ថា​នៅ​​ពេល​មាន​ឱកាស​បាន​ចូលរួម​កម្មវិធី​ពិសេស​ណា​មួយ នារី​ៗ​នឹង​ត្រូវ​សម្អិតសម្អាង​ជា​ពិសេស​ទៅ​លើ​ការ​តែង​ខ្លួន ប៉ុន្តែ​ធ្លាប់​សង្ស័យ​ឬ​អត់​ថា រ៉ូប​វែង​ៗ​​មាន​ឆែក​កប់​ដល់​ត្រគាក ដែល​យើង​ធ្លាប់​ឃើញ​មិត្តភ័ក្ដិ ឬ​បណ្ដា​តារា​ស្រី​ល្បី​ៗ​នាំ​គ្នា​ស្លៀក​នោះ តើ​គេ​ស្លៀក​ខោ​ក្នុង​​ប្រភេទ​ណា​ដែរ ហើយ​ស្លៀក​យ៉ាង​ណា​ទើប​មើល​មិន​ឃើញ​ខោ​ក្នុង​​សោះ​អីចឹង?

ការ​ពិត​ទៅ​រ៉ូប​វែង​ៗ​ដែល​បង្អួត​រាង បង្អួត​ជើង​សិចស៊ី​បែប​នេះ ក៏​ត្រូវ​មាន​ខោ​ក្នុង​ជា​ពិសេស​ដែរ​ ដែល​ខោ​នោះ​ត្រូវ​​គេ​ហៅ​ថា​ “C-String”។ ខោ​ក្នុង​នេះ​បិទបាំង​តែ​កន្លែង​សំខាន់​របស់​មនុស្ស​ស្រី​បន្តិច​ប៉ុណ្ណោះ គ្មាន​ខ្សែ​គ្មាន​ចង្កេះ​ឲ្យ​ឃើញ​នោះ​ឡើយ។ ដូច្នេះ​ហើយ​ ​មិន​​បាច់​ឆ្ងល់​ទៀត​ទេ​ ពេល​ឃើញ​តារា​ស្លៀក​រ៉ូប​ទាំង​នោះ​ហើយ​មិន​ឃើញ​មាន​ខោ​ក្នុង គឺ​ពួក​គេ​ប្រើ​ខោ​ក្នុង C-String នេះ​ឯង ៕

ចុចអានបន្ត៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន