សួរ​ប្រុស​ៗ​ឲ្យ​ច្បាស់​ប៉ុន្មាន​សំណួរ​នេះ​សិន ចាំ​សម្រេចចិត្ត​ថា​រៀបការជាមួយ ឬ​អត់

  • 2018-11-20 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​មាន​គម្រោង​រៀបការ​ជាមួយ​បុរស​ជា​សង្សារ​មែនទេ? តើ​អ្នក​ពិត​ជា​ច្បាស់លាស់ ថា​អាច​សាង​អនាគត​រួម​គ្នា​បាន? តើ​អ្នក​ពិតជា​មាន​ជំនឿ​ថា អ្នក​ដើរ​ផ្លូវ​រួម​គ្នា​រហូត? បើ​មិន​ទាន់​ច្បាស់​លាស់​ទេ អ្នក​គួរតែ​សួរ​សំណួរ​ទាំង​នេះ​ទៅ​គេ​សិន។ ប្រសិន​បើ​គាត់​មិន​អាច​ឆ្លើយ​បាន អ្នក​គួរតែ​សម្រេចចិត្ត​ម្ដង​ទៀត ឬ​ពន្យារពេល​ស្វែង​យល់​ពី​គ្នា​បន្ត​ទៀត៖

.ចង់​សាង​គ្រួសារ​កក់ក្ដៅ​មួយ តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ? តើ​បន្ទាប់ពី​រៀបការ​ហើយ ពេលណា​ទើប​យក​កូន? តើ​គួរ​ចិញ្ចឹម​ពួកគេ​ដោយ​វិធី​ណា?

រូបតំណាង

បុរស​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​មេ​គ្រួសារ​គេ ប្រាកដជា​គិត​រឿង​ទាំងនេះ​តាំងពី​ចាប់ផ្ដើម​ស្រលាញ់​គ្នា​ម្ល៉េះ។ តែ​បើ​គាត់​ឆ្លើយ​ថា ចាំ​រៀបការ​ហើយ ចាំ​គិត​ទៀត នោះ​បញ្ជាក់​ថា​គាត់​មិន​ទាន់​ក្លាយ​ជា​បុរស​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជា​ប្ដី​គេ​ទេ។

.តើ​អ្នក​ទាំងពីរ​ចែករំលែក​ការ​ទទួល​ខុសត្រូវ​ចិញ្ចឹម​បីបាច់​កូន ឬ​ក៏​មាន​ម្នាក់​នៅ​ថែរក្សា​កូន?

បើ​ចម្លើយ​គាត់​ឆ្លើយ​ឲ្យ​អ្នក​នៅ​ចាំ​មើល​ថែរក្សា​កូន​ម្នាក់​ឯង អ្នក​គួរតែ​សម្រេចចិត្ត​ម្ដង​ទៀត។ បុរស​បែប​នេះ​គេ​ហៅ​ថា គ្មាន​ទំនួល​ខុសត្រូវ។

.តើ​រៀបការ​រួច គួរ​ទៅ​រស់នៅ​ទី​ណា?

ចម្លើយ​ដែល​អ្នក​សម​នឹង​ទទួល​បាន គឺ​ការ​ចេញ​ទៅ​ផ្ទះ​ដទៃ​ដែល​មិនមែន​ជា​ផ្ទះ​ឪពុក​ម្ដាយ​ខាង​ណា។ តែ​បើ​គាត់​ថា ចង់​ទៅ​រស់នៅ​មួយ​គ្រួសារ​គាត់ នោះ​បញ្ជាក់​ថា​គាត់​ជា​បុរស​មិន​ទាន់​រឹងមាំ​នៅ​ចាំ​ឲ្យ​ម្ដាយ​ជួយ​ថែរក្សា។

.ក្រៅ​ពី​ធ្វើ​ការ​រក​លុយ តើ​គួរ​ធ្វើ​យ៉ាង​ណា​ទៀត​ទើប​មាន​លុយ​ទុក​ឲ្យ​កូន?

បើ​គាត់​ឆ្លើយ​ថា​មិន​ដឹង អ្នក​គួរតែ​ផ្អាក​មង្គលការ​មួយ​រយៈ​សិន។ មនុស្ស​ប្រុស​មាន​ភាព​ច្បាស់លាស់​ពិតជា​មាន​គណនី​សន្សំ ឬ​ការ​ទិញ​ធានារ៉ាប់រង​ណា​មួយ។

រូបតំណាង

.តើ​អ្នក​ទាំងពីរ​នឹង​មាន​ចំណែក​ស្មើគ្នា​ក្នុង​ការ​សម្រេចចិត្ត​សំខាន់​ៗ​ដែរ​ឬ​ទេ?

បើ​គាត់​ឆ្លើយ​ថា គាត់​ជា​អ្នក​សម្រេច​លើ​ការងារ​ធំ​ៗ អ្នក​មិន​បាច់​និយាយ​អ្វី នោះ​អ្នក​គួរតែ​កុំ​បន្ត​អី។ ប្រុស​បែបនេះ​នឹង​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួនឯង ដោយ​មិន​ឲ្យ​អ្នក​មាន​សិទ្ធ​មក​បញ្ចេញ​យោបល់​ឡើយ៕

ចុចអាន៖នារី​​ ៥​ ​ប្រភេទ ងាយ​​​ឈឺ​​ចាប់​ ​​និង​​បរាជ័យ​​​​​​​​​​​​​ស្នេហា​​​​​ក្រោយ​​រៀប​ការ​​រួច

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម