មកយល់អត្ថន័យពាក្យកាត់ពេញនិយម ៣៥ពាក្យ កុំឲ្យក្រញាញ់ខួរពេល Chat
- 2018-11-17 13:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកយល់អត្ថន័យពាក្យកាត់ពេញនិយម ៣៥ពាក្យ កុំឲ្យក្រញាញ់ខួរពេល Chat
ការ Chat តាមបណ្ដាញសង្គម ចាត់ទុកថាជាសកម្មភាពសាមញ្ញមួយទៅហើយក្នុងជីវិតយើងបច្ចុប្បន្ន។ មិនថាឆាតទៅអ្នកណា ប្រិយមិត្តធ្លាប់អត់ គឺមនុស្សជាច្រើនចូលចិត្តផ្ញើរតែអក្សរកាត់មក។ ពេលខ្លះយើងក៏ឆ្ងល់មិនដឹងថាវាមានន័យយ៉ាងម៉េច ឬមកពីពាក្យពេញយ៉ាងម៉េច ហើយអត់ហ៊ានសួរគេវិញទៀត ព្រោះអៀន ខ្លាចគេថាគ្រាន់តែពាក្យប៉ុណ្ណឹងក៏មិនចេះ។
សម្រាប់ប្រិយមិត្តដែលជួបប្រទះបញ្ហាខាងលើនេះ ឬចង់ចេះប្រើពាក្យកាត់ទំនើបៗនឹងគេខ្លះ ថ្ងៃនេះ Kanha មានកម្រងពាក្យកាត់ដែលមានការពេញនិយមច្រើន និងអត្ថន័យរបស់វា មកបង្ហាញ៖
សួរសុខទុក្ខ និងណែនាំខ្លួន
HRU = how are you ប្រែថា សុខសប្បាយទេ?
A/S/L ឬ asl = Age/Sex/Location ប្រែថា អាយុ/ភេទ/ទីលំនៅ
ពាក្យកាត់ទូទៅ
JK = Just Kidding ប្រែថា លលេង
OMG = Oh My God! ប្រែថា ឱព្រះអើយ!
EZ = Easy ប្រែថា ងាយស្រួល
GJ = Good job ប្រែថា ធ្វើបានល្អ
IC = I see ប្រែថា យល់ហើយ
BC = Busy ប្រែថា រវល់
Y = Why ប្រែថា ហេតុអី
JTLYK = Just to let you know ប្រែថា គ្រាន់តែចង់ឲ្យដឹង
KIS = Keep it simple ប្រែថា ធម្មតាៗទៅ
FYI = For your information ប្រែថា ជូនជាព័ត៌មាន
NP = No problem ប្រែថា គ្មានបញ្ហា
NVM = Never mind ប្រែថា មិនអីទេ
PLZ = Please ប្រែថា សូម, សូមអង្វរ
IDK = I don't know ប្រែថា ខ្ញុំមិនដឹងទេ
ពាក្យអស់សំណើច
LOL = Laughing out Loud មានន័យថា អស់សំណើចខ្លាំង
LMAO = Laughing my a** off ប្រែថា កំប្លែងដល់ហើយ
ប្រាប់ឲ្យចាំបន្តិច
B-R-B = Be Right Back មានន័យថា ចាំម៉ភ្លែត មកវិញឥលូវហើយ
AFK = Away from computer keyboard ប្រែថា មិននៅជិតកុំព្យូទ័រទេ
JAS = Just a sec ប្រែថា ចាំមួយភ្លែត
ពាក្យផ្អែមល្ហែម និងផ្ដល់កម្លាំងចិត្ត
XOXO = kiss ប្រែថា ថើប
H&K = Hugs and Kisses ប្រែថា ឱប និងថើប
MU = miss you ប្រែថា នឹក
LYL = Love you lots ប្រែថា ស្រឡាញ់ខ្លាំង
TC = Take care ប្រែថា មើលថែខ្លួនឯងណា
RUOK = Are you ok? ប្រែថា អត់អីណាហ្អី?
HAND = Have a nice day ប្រែថា សំណាងល្អណា
ពេលលាគ្នា
SIT = Stay in touch ប្រែថា រក្សាទំនាក់ទំនងដដែល
SYS = See you soon ប្រែថា ជួបគ្នាថ្មីឆាប់ៗ
SUL = See You Later ប្រែថា ជួបគ្នាពេលក្រោយ TTYL = Talk to you later ប្រែថា ចាំនិយាយគ្នាពេលក្រោយ
CUOL = See you on Line ប្រែថា ចាំនិយាយគ្នាក្នុង Line
G2G = go to go ប្រែថា ទៅសិនហើយណា
G9 = Good Night ប្រែថា រាត្រីសួស្ដី
នៅមានពាក្យអីទៀតអត់?