គោលការណ៍​ទាំង ៥ អ្នក​ដំណើរ​គួរ​ចងចាំ​មុន​ពេល​ទៅ​ដល់​ព្រលាន​យន្តហោះ

  • 2018-11-15 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​មិន​ទាន់​សាំ​នឹង​ធ្វើដំណើរ​តាម​យន្តហោះ ពិតជា​មិន​សូវ​ដឹង​ពី​របៀបរបប​ និង​ការ​រៀបចំ​ខ្លួន​ទៅ​ព្រលាន​ឡើយ។ ដូចនេះ កញ្ញា សូម​ណែនាំ​គោលការណ៍​ទាំង ៥ អ្នក​ដំណើរ​គួរតែ​ចងចាំ​មុន​ពេល​ទៅ​ដល់​ព្រលាន​យន្តហោះ ដើម្បី​ឲ្យ​ខ្លួន​អ្នក​មាន​ភាព​ងាយស្រួល និង​មិន​រញ៉េរញ៉ៃ​ច្រើន។

.មុន​ពេល​ទៅ​ព្រលាន​យន្តហោះ អ្នក​ដំណើរ​គួរតែ​ស្វែងរក​សម្លៀកបំពាក់​ដែល​មាន​ផាសុកភាព និង​មាន​ទម្ងន់​ស្រាល គឺជា​កត្តា​សំខាន់​ទើប​អ្នក​មិន​រសាប់រសល់​ក្នុង​ខ្លួន។ វិធី​សាមញ្ញ​ជាងគេ​បំផុត គឺ​ត្រូវ​ពាក់​អាវ​កប្បាស​ជាមួយ​នឹង​ខោ​ក្រណាត់។ ប្រសិនបើ​អ្នក​ខ្លាច​រងា​ពេល​យន្តហោះ​ចេញ​ដំណើរ​អ្នក​ក៏​អាច​យក​អាវ​វែង​ទៅ​ចង់​នៅ​ត្រគាក មើល​ទៅ​ទាន់​សម័យ និង​អាច​ទប់ទល់​បរិយាកាស​បាន។ អំឡុង​ពេល​នេះ អ្នក​ក៏​មិន​គួរ​យក​កាបូប​ស្ពាយ​មក​ឱប​ជាប់​ខ្លួន​ដែរ ព្រោះ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថប់​ៗ។

រូបតំណាង

**២**.និយាយ​អំពី​ភាព​ងាយស្រួល​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​មិន​មាន​អ្វី​ដូច​ស្បែកជើង​ស៊ក​រាប​ៗ​ទេ។ មិន​ត្រឹមតែ​មាន​ផាសុកភាព​ទេ វា​ក៏​ងាយស្រួល​ក្នុង​ការ​ដោះចេញ​ផង​ដែរ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ត្រូវ​ឆ្លងកាត់​ច្រក​សន្តិសុខ។ ក្រៅ​ពីនេះ​អ្នក​ក៏​អាច​ពាក់​ស្រោមជើង​មួយ​គូ ក្នុង​ករណី​ដែល​សីតុណ្ហភាព​នៅ​លើ​យន្តហោះ​មាន​កម្រិតទាប។

រូបតំណាង

.ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ អ្នក​មិន​គួរ​ពាក់​គ្រឿងអលង្ការ​ច្រើន​ពេក​ទេ។ ម្យ៉ាង​ទៀត​ការ​យក​សម្ភារៈ​ផ្ទាល់​ខ្លួន​ទៅ​ប្រើប្រាស់​ដូចជា​សាប៊ូ​ដុស​ខ្លួន កក់​សក់ ដុស​មុខ ឬ​ឡេ គួរតែ​រំលែក​ដាក់​ក្នុង​ដប​តូច​ៗ ដើម្បី​ឲ្យ​វ៉ាលី​ចង្អៀត។

រូបតំណាង

.ប្រសិនបើ​ដំណើរ​កម្សាន្ត​លើក​នេះ​ក្នុង​ពេល​ចុង​ឆ្នាំ ហើយ​អ្នក​មាន​គម្រោង​ទិញ​សម្ភារ​ពី​បរទេស គួរ​កុំ​ដាក់​ឥវ៉ាន់​ពី​ផ្ទះ​ទៅ​ច្រើន​ពេល​អី ព្រោះ​បើ​មក​វិញ​អ្នក​ទិញ​សម្ភារៈ​ច្រើន ហើយ​លើស​គីឡូ អ្នក​នឹង​ត្រូវ​បន្ថែម​ប្រាក់​ទៅ​លើ​ថ្លៃ​វ៉ាលី​នោះ​ទៀត។

រូបតំណាង

.មាន​សាមី​តូច​មួយ សម្រាប់​ខ្ចប់​ឯកសារ​សំខាន់​ៗ ដូចជា​លិខិត​ឆ្លងដែន សំបុត្រ​យន្តហោះ សំបុត្រ​កក់​សណ្ឋាគារ...៕

ចុចអាន៖អាកប្បកិរិយា​ដែល​អ្នក​ដំណើរ​មិន​គួរ​ធ្វើពេល​នៅ​លើ​យន្តហោះ ព្រោះប៉ះពាល់​ដល់សុខភាពធ្ងន់ធ្ងរ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម