អាកប្បកិរិយា​ដែល​អ្នក​ដំណើរ​មិន​គួរ​ធ្វើពេល​នៅ​លើ​យន្តហោះ ព្រោះប៉ះពាល់​ដល់សុខភាពធ្ងន់ធ្ងរ

  • 2018-10-24 02:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​យូរ​ៗ គឺ​មាន​ភាព​ភាព​ធុញទ្រាន់​ណាស់។ ប៉ុន្តែ​ទោះជា​អ្នក​មាន​ភាព​ធុញទ្រាន់​យ៉ាង​ណា​ក៏​ដោយ កុំ​ធ្វើ​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម ព្រោះ​នាំ​ឲ្យ​អ្នក​ដទៃ​ក្ដៅក្រហាយ។ ក្រុម​អ្នក​ជំនាញ​បាន​បង្ហាញ​ពី​កន្លែង​ដែល​មេរោគ​ត្រូវ​បាន​លាក់ និង​របៀប​ដើម្បី​រក្សា​សុខភាព​ផ្ទាល់​ខ្លួន និង​អ្នក​ដទៃ៖

.កុំ​ដើរ​ដោយ​ជើង​ទទេ៖ ទោះជា​ទៅ​បន្ទប់​ទឹក​ក៏​ដោយ ក៏​មិន​គួរ​ដោះ​ស្បែក​ជើង​ចោល​ដែរ ព្រោះ​កម្រាល​ផ្សេង​ៗ​នៅ​លើ​យន្តហោះ​សម្បូរ​ទៅ​ដោយ​មេរោគ។

.កុំ​ដាក់​ទឹកកក​ក្នុង​ភេសជ្ជៈ​ផ្សេង​ៗ៖ ការ​សិក្សា​របស់ EPA ក្នុង​ឆ្នាំ ២០០៤ បាន​រក​ឃើញ​ថា​ក្នុង​ចំណោម​ការ​ផ្គត់ផ្គង់​លើ​ទឹក​យន្តហោះ ៣២៧ គ្រឿង មាន​ត្រឹមតែ ១៥ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ឆ្លង​កាត់​តាម​ស្តង់ដារ​សុខភាព។

.កុំ​ពាក់ contact lenses៖ បើ​អ្នក​អាច​ជ្រើសរើស​យក​វ៉ែនតា​ក្នុង​ពេល​ហោះហើរ​ល្អ ព្រោះ​ ខ្យល់​នៅ​ក្នុង​កាប៊ីន​មាន​ភាព​ស្ងួត​ខ្លាំង​ហើយ​អាច​បណ្ដាល​ឲ្យ​រលាក​ភ្នែក​របស់​អ្នក។ ដូចគ្នា​នេះ​បើ​អ្នក​contact lenses ភ្នែក​អ្នក​នឹង​ទទួល​រង​ប្រតិកម្ម​នោះ។

.កុំ​បិទ​ខ្យល់​ម៉ាស៊ីន​ត្រជាក់​ដែល​នៅ​ពី​លើ

.កុំ​បរិភោគ​អាហារ​បន្ទាប់ពី​វា​ធ្លាក់​នៅ​លើ​តុ៖ ថាស​នោះ​មិន​ទទួល​បាន​ការ​សម្អាត​ល្អ​ទេ ដូច្នេះ​លុះ​ត្រា​តែ​អ្នក​បាន​យក​សម្ភារៈ​អនាម័យ​តាម​ខ្លួន។ ព្រោះ​ពេល​ហោះហើរ​នោះ មាន​ឪពុក​ម្ដាយ​ខ្លះ​ផ្លាស់​ប្តូរ​កន្ទប​ទារក​នៅ​លើ​តុ​នោះ ហើយ​អ្នក​ខ្លះ​ទៀត​បាន​ដាក់​ជើង​ទទេ​របស់​គេ​នៅ​លើ​តុ។

.កុំ​ប្រើ​ភួយ៖ យន្តហោះ​មួយ​ចំនួន​មិន​បាន​បោក​សម្អាត​ភួយ​នោះ​យ៉ាង​ហ្មត់ចត់​ទេ។ វត្ថុ​ដូចជា​ខ្នើយ និង​ភួយ​គឺជា​កន្លែង​ល្អ​សម្រាប់​មេរោគ និង​ចៃ​បោះ​ជំរំ និង​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស។

.កុំ​ភ្លេច​រក្សា​សំណើម៖ អ្នក​ដំណើរ​គួរតែ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​អាច​រក្សា​សំណើម​ខ្លួន​បាន។

.កុំ​ប៉ះ​ពាល់​ផ្ទាល់​បង្គន់៖ បង្គន់​នៅ​លើ​យន្តហោះ​គ្មាន​អនាម័យ​គ្រប់គ្រាន់​ឡើយ។

.កុំ​ដេក​ឲ្យ​ក្បាល​ប៉ះ​នឹង​បង្អួច៖ ព្រោះ​អ្នក​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ឡើយ​ដែល​ដេក​នៅ​ទី​នោះ។

១០.កុំ​ពាក់​ខ្លី​ៗ៖ ប្រសិនបើ​អ្នក​អាច ព្យាយាម​ស្លៀក​ពាក់​សម្លៀកបំពាក់​ដែល​គ្របដណ្ដប់​ស្បែក​មិន​ឲ្យ​ប៉ះ​កៅអី​​ធ្វើ​ដំណើរ​គឺ​ល្អ​បំផុត។ វា​ដូច​ជា​ផ្នែក​ផ្សេងទៀត​នៃ​យន្តហោះ​មិន​ត្រូវ​បាន​សម្អាត ឬ​សម្លាប់​មេរោគ​បាន​ល្អ។

ចុចអាន៖

ប្រភព៖ Rd ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម