មេរៀន​ដ៏​អស្ចារ្យ​ទាំង ៥ ដែល​អ្នក​អាច​រៀន​បាន​ពី​កូន​តូច​អ្នក​វិញ

  • 2018-11-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​ពិត​មាន​កូន អ្នក​អាច​រៀន​ពី​ចំណុច​ដ៏​អស្ចារ្យ​ទាំង​នេះ​ពី​ពួកគេ​វិញ។ នៅ​ជិត​ក្មេង​ជីវិត​អ្នក​នឹង​ស្រស់​បំព្រង ហើយ​គ្មាន​ទុក្ខ​កង្វល់​ទៀត​ផង ដូចនេះ​បើ​អ្នក​មាន​បុត្រ ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ អ្នក​អាច​រៀន​បាន​វិញ។

១.រីករាយ​ជាមួយ​ឱកាស​ដែល​ខ្លួន​កំពុង​មាន

អតីតកាល​ចប់​ហើយ អនាគត​មិន​ច្បាស់លាស់។ អ្វី​ដែល​មាន គឺ​មាន​តែ​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ។ ប្រសិនបើ​អ្នក​ចង់​មាន​សុភមង្គល​ពិតប្រាកដ​ចូរ​ចាប់ផ្ដើម​រស់នៅ​ក្នុង​បច្ចុប្បន្នភាព។ មើល​ថែ​កូន​របស់​អ្នក​ចិត្ត​នឹង​រីករាយ បើ​ទោះ​ជា​គ្មាន​ប្រាក់ខែ​ក៏​ដោយ ក៏​អ្នក​ពេញ​ចិត្ត​នឹង​ធ្វើ​ដោយ​គ្មាន​ការ​រារែក។ ភាព​ក្រមិចក្រមើម​របស់​កូន ធ្វើឲ្យ​ម្ដាយ​រំសាយ​ទុក្ខ​កង្វល់​អស់​គ្មាន​សល់។

២.លេង​សើច​ដូច​ក្មេង​ដែរ

ភាព​សប្បាយ​រីករាយ​គឺជា​អ្វី​ដែល​ធ្វើឲ្យ​ជីវិត​រស់នៅ​មាន​តម្លៃ។ បើ​អ្នក​មាន​កូន​ហើយ​នៅ​ក្បែរ​គេ អ្នក​នឹង​ចូរ​ទៅ​ជិត ហើយ​ប្រឡែង​លេង​ជាមួយ​គេ ប្រៀប​ដូច​ជា​មិត្ត​ម្នាក់។ ការ​ខ្វះខាត​ថាមពល​លេង​សើច​មាន​ន័យ​ថា អ្នក​កំពុង​ធ្វើឲ្យ​ជីវិត​ក្លាយ​ជា​បន្ទុក​ឃោរឃៅ។ កុមារ​រក​សុភមង្គល និង​អំណរ​ដោយ​ការ​លេងសើច។

៣.បង្ហាញ​ខ្លួន​អ្នក

កុមារ​មិន​ដឹង​ពី​របៀប​លាក់បាំង​អារម្មណ៍​របស់​ពួកគេ​ទេ។ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​មិន​ស្រួល ឬ​ក្រៀមក្រំ​ពួកគេ​យំ​ហើយ​ស្រែក​ខ្លាំង​ៗ។ នៅ​ពេល​ពួកគេ​មាន​អារម្មណ៍​រីករាយ​ពួកគេ​ក៏​លោត និង​សើច​វិញ​ភ្លាម។ ក្មេង​ៗ​មិន​អាច​បង្ក្រាប​ខ្លួនឯង​បាន​ទេ ហើយ​អ្នក​ក៏​មិន​គួរ​ដែរ។ កុំ​ខ្លាច​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ពេល​នៅ​ជាមួយ​កូន ព្រោះ​ពេល​ខ្លះ​កូន​អាច​ជួយ​ចែករំលែក​ភាព​លំបាក​ទាំង​នោះ​វិញ។

៤.ត្រលប់​ទៅ​រក​ភាព​ក្លាហាន

ប្រសិនបើ​អ្នក​មើល​ទៅ​ក្នុង​ភ្នែក​របស់​កូន អ្នក​នឹង​ឃើញ​ភាព​គ្មាន​កំហុស​របស់​ពួកគេ។ ការ​គ្មាន​ទោសពៃរ៍​មាន​ន័យ​ថា មិន​មាន​អារម្មណ៍​សោកស្ដាយ​កំហុស ឬ​អាម៉ាស់​ទេ។ ការ​ធ្វើជា​មនុស្ស​ស្លូតត្រង់​មាន​ន័យ​ថា មាន​ចិត្ត​បើកចំហ និង​ចិត្តល្អ។

៥.សរសើរ​ពិភពលោក

កុមារ​មើល​ទៅ​ពិភពលោក​ដោយ​ការ​កោតសរសើរ និង​ភាព​អស្ចារ្យ។ អ្វី​គ្រប់​យ៉ាង​ហាក់​ដូចជា​អព្ភូតហេតុ​ដល់​ពួកគេ។ អ្វី​គ្រប់​យ៉ាង គឺ​ថ្មី និង​គួរឲ្យ​រំភើប។ ពួកគេ​តែងតែ​ចង់​ដឹង​អំពី​អ្វី​គ្រប់​យ៉ាង​ដែល​កំពុង​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន។ ផ្ទុយ​ទៅ​វិញ​មនុស្ស​ពេញវ័យ​បាន​បាត់បង់​ចំណាប់អារម្មណ៍ និង​ចំណង់ចំណូលចិត្ត​មួយ​នេះ​ក្នុង​ជីវិត។ ពួកគេ​បាន​ជាប់រវល់​យ៉ាង​ខ្លាំង​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ដោយ​ធ្វើការ​ពី​ម៉ោង ៨ ដល់ ៦។

ប៉ុន្តែ​បើ​អ្នក​បាន​នៅ​ជិត​កូន​ៗ អារម្មណ៍​អ្នក​ក៏​ប្រែ​ជា​ទៅ​រីករាយ និង​រៀន​ធ្វើ​ជីវិត​ពី​កូន​ក្មេង​មក​វិញ៕

ចុចអាន៖

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម