ឪពុក Aaron Yan ប៉ង​សម្លាប់​ខ្លួន​ក្រោយ​​ដឹង​កូន​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា

  • 2018-11-09 04:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាកូន​ប្រុស​ទោល​នៅ​ក្នុង​គ្រួសារ ឪពុក​របស់​តារា​ចម្រៀង និង​សម្ដែង​ជួរ​មុខ​តៃវ៉ាន់​ Aaron Yan បាន​ទប់​ចិត្ត​ខ្លួន​ឯង​មិន​បាន​ក្រោយ​ពេលឮកូន​ប្រាប់​ខ្លួន​ថា គេ​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។

​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ វិស័យ​សិល្បៈ​ចិន និង​តៃវ៉ាន់​ទាំង​មូល​បាន​ជ្រួលច្របល់​ជា​ខ្លាំង​នៅ​ពេល តារា​ចម្រៀង និង​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Aaron Yan ត្រូវ​អតីត​មិត្ត​ប្រុស​ចេញ​មុខ​បកអាក្រាត​ថា លោក​ជា​អ្នក​ចាប់​ត្រី​ដៃ​៣ ព្រោះ​ពេល​កំពុង​ស្រលាញ់​លោក​ តារា​រូប​នេះ​បាន​មាន​ស្នេហា​ជាមួយ​មនុស្ស​ប្រុស​២​នាក់​ទៀត។ ព្រឹក​ថ្ងៃ​ទី​៨ សមាជិក​ក្រុម​ចម្រៀង Fareinheit បាន​ចេញ​មុខ​បកស្រាយ​ថាលោក​ពិត​ជា​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ពិត​មែន តែ​បាន​បដិសេធ​ពី​រឿង​ចាប់​ត្រី​ដៃ​៣។ ប្រុស​ស្អាត​វ័យ​៣២​ឆ្នាំ​ថា ការ​ពិត​រូប​ទាំង​នេះ​គឺ​ជាមនុស្ស​តែ​១​ប៉ុណ្ណោះ គ្រាន់​តែ​ថត​នៅ​ពេល​ខុស​ៗ​គ្នា។

បន្ថែម​ពី​នេះ លោក​ក៏​បង្ហើប​ពី​វិបត្តិ​របស់​គ្រួសារ​ខ្លួន​ផង​ដែរ។ តាម​នោះ​ដែរ កាល​ពី​មុន លោក​មាន​បង​ប្រុស​ម្នាក់​ទៀត ដែល​បាន​ស្លាប់​តាំង​ពី​ក្មេង ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កូន​ប្រុស​ទោល​ក្នុង​គ្រួសារ។ អាស្រ័យហេតុនេះ គ្រួសារ​លោក​បាន​រំពឹង​លើ​លោក​ខ្លាំង​ណាស់។ ដូច​នេះ​ហើយ នៅ​ពេល​លោក​ប្រាប់​ឪពុក​ខ្លួន​ថា ខ្លួន​ជា​អ្នក​ស្រលាញ់​ភេទ​ដូ​ច​គ្នា ឪពុក​របស់​តារា​កើត​ឆ្នាំ១៩៨៦ បាន​ប្រាប់​ឲ្យ​លោក​ជួយ​ពាក់​ស្រោម​ជើង​ឲ្យ​គាត់ ហើយ​ជូន​ដំណើរ​គាត់​លើក​ចុង​ក្រោយ​ផង ព្រោះ​គាត់​នឹង​សម្លាប់​ខ្លួន។ ទោះ​បី​ក្រោយ​ពេល​ធ្វើ​ចិត្ត​បាន លោក​មិន​បានគិត​ខ្លី​ក៏​ដោយ តែ​ចាប់​ពី​ពេល​នោះ គ្រួសារ​របស់ Aaron លែង​មាន​ស្នាម​ញញឹម​ទៀត​ហើយ គឺ​តែង​មើល​មុខ​គ្នា​មិន​ចំ​រហូត។

តាម​នេះ​ដែរ ម្ចាស់​បទ “The Moment” សូម​ទស្សនិកជន​កុំ​ស្ដាប់​ពាក្យ​បំផ្លើស​រឿង​របស់​លោក ដែល​នឹង​ធ្វើ​ឲ្យ​ហេតុការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម