ប្រមូល​ទិដ្ឋភាព​ពិសេស​ៗ​បំផុត​ក្នុង​មង្គលការ​​លើក​ទី​ពីរ​របស់ Janie

  • 2018-10-19 08:20:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ថៃ Janie Tienphosuwan និង​គូ​ស្នេហ៍​វ័យ​ក្មេង Mickey អតីត​ប្រុស​ស្អាត​ក្នុង​កម្មវិធី The Face បាន​ចូល​រោងការ​ជាមួយ​គ្នា​យ៉ាង​ពេញ​មុខ និង​ពេញ​ច្បាប់​នៅ​ថ្ងៃ​ទី១៩ ខែ​តុលា នេះ។

មង្គលការ​​របស់​តារា​ស្រី​វ័យ ៣៦​ឆ្នាំ និង​គូ​ស្នេហ៍​វ័យ ២៤​ឆ្នាំ រួម​មាន​វត្តមាន​របស់​ចាស់​ទុំ​ និង​មិត្តរួម​អាជីព​ជា​ច្រើន​នាក់​មក​ចូល​រួម​អបអរ ជា​ពិសេស​ក្រុម​តារា​ជួរ​មុខ​របស់​ប៉ុស្តិ៍​លេខ​៣​ថៃ ដូច​ជា Nadech, Yaya, Mak Prin, Kimberly, James Ma, Margie Rasri, Ann និង​តារា​ជា​ច្រើន​ទៀត។

គួរ​រំឭក​ថា តារា​សម្ដែង Janie ធ្លាប់​រៀប​ការ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​​២០១៣ ជាមួយ​ស្វាមី​​វ័យ​ចាស់​ជាង​ខ្លួន ១៣ឆ្នាំ ប៉ុន្តែ​ក៏​បាន​លែងលះ​វិញ​ក្រោយ​រៀប​ការ​បាន​មួយ​ឆ្នាំ។ ទស្សនា​ទិដ្ឋភាព​ទូទៅ​នៃ​ពិធីមង្គលការ​របស់ Janie កាល​ពី​ព្រឹកមិញដូច​តទៅ៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម