ដាច់​លុយ​ចុង​ខែ​អាច​សារ៉េ​បាន! មុខ​ម្ហូប​ញាំ​ពង​ចៀន ងាយ​ៗ​ហើយ​បាន​សុខភាព​ល្អ​ទៀត

  • 2018-10-17 03:47:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ខ្លះ​ចូល​ចិត្ត​ពង​ទា​ចៀន​ជ័រ​ភ្នៅ? ជឿ​ថា​មាន​អ្នក​ចូល​ចិត្ត​ច្រើន ព្រោះ​វា​ឆ្ងាញ់​ ថោក​ហើយ​ស្រួល​ធ្វើ​ទៀត ជា​ពិសេស​សម្រាប់​អ្នក​ដាច់​លុយ​ចុង​ខែ​។ តែ​បើ​ញ៉ាំ​តែ​ពងទា​ចៀន​ទឹក​ស៊ីអ៊ីវ​រហូត​វា​ដដែល​ៗ​ពេក​ហើយ ដូច្នេះ​ថ្ងៃ​នេះ​​កញ្ញា​សូម​​បង្ហាញ​ពី​វិធី​កែច្នៃ​ពងទា​ចៀន​ឲ្យ​ក្លាយ​ជា​មុខ​ម្ហូប​ថ្មី​ប្លែក​មាត់​ម្ដង នោះ​គឺ​ញាំ​ពង​ទា​ចៀន។ មុខ​ម្ហូប​នេះ​ត្បិត​តែ​ចំណាយ​លុយ​តិច​ប៉ុន្តែ​វា​មាន​គុណ​ប្រយោជន៍​ច្រើន​​គួរ​សម​សម្រាប់​សុខភាព ដោយ​ក្នុង​ស៊ុត​គឺ​សម្បូរ​ដោយ​សារធាតុ​ប្រូតេអ៊ីន កាល់ស្យូម និង​វីតាមីន​ D ចំណែក​ក្នុង​ប៉េងប៉ោះ​ស្រស់​គឺ​ផ្ទុក​ទៅ​ដោយ​ជាតិ​ទឹក ហ្វៃប័រ និង​វីតាមីន​ C ផង​ដែរ។ ឥលូវ​នេះ​យើង​មក​មើល​អំពី​វិធី​ធ្វើ​តែ​ម្ដង៖

គ្រឿង​ផ្សំ៖

  • ពង​ទា

  • ប្រេង​ឆា​សម្រាប់​ចៀន

  • ទឹក​ត្រី

  • ស្ករស

  • ម្សៅ​ស៊ុប

  • ម្ទេស​ក្រហម​ចិញ្ច្រាំ

  • ខ្ទឹម​ក្រហម​ចិញ្ច្រាំ

  • ប៉េងប៉ោះ​ហាន់​ជា​ចំណិត​ៗ

  • ស្លឹក​ឃិនឆាយ

វិធីធ្វើ៖

១. ចៀន​ពង​ទា​ឲ្យ​ស្រួយ​ស៊ុត​ស តែ​នៅ​ជ័រ​ភ្នៅ ដោយ​ប្រើ​ខ្លាញ់​ឲ្យ​ច្រើន បើក​ភ្លើង​ក្ដៅ​ រួច​ស្រង់​ហាន់​ជា​ចំណិត​ៗ​ទុក​សិន។

២. យក​ចាន​ធំ​សម្រាប់​ញាំ ដាក់​ទឹក​ត្រី ស្ករ​ស ទឹក​ក្រូច​ឆ្មារ ម្សៅ​ស៊ុប ម្ទេស​ក្រហម ខ្ទឹម​ក្រហម ប៉េងប៉ោះ និង​ឃិនឆាយ​ចូល។

៣. ចុង​ក្រោយ​ដាក់​ស៊ុត​ដែល​ចៀន​រួច​ចូល ហើយ​កូរ​ក្រឡុក​ឲ្យ​ល្មម​ចូល​ជាតិ​គ្នា ជា​ការ​ស្រេច។

ចុចអានបន្ត៖

ប្រភព៖ facebook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម