ធ្លាប់​តែ​​ត្រូវ​គេ​សរសើរ​ថា​ក្មេង​ជាង​វ័យ​ តែ​ចាន់ចាវ​​ពេល​នេះ​ចាប់​ផ្ដើម​ចាស់​មែន​ទែន​ហើយ

  • 2018-10-07 05:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី​ថ្មី​បំផុត តារា​សម្ដែង​ប្រុស​ជើង​ចាស់​ចិន Kenny Ho បាន​បង្ហាញ​សញ្ញា​នៃ​ភាព​ចាស់ជរា​ហើយ ទោះ​ធ្លាប់​តែងតែ​ត្រូវ​បាន​គេ​សរសើរ​ថា​ក្មេង​ជាង​វ័យ​ក៏ដោយ។

យោង​តាម​បណ្ដាញ​ព័ត៌មាន​ Sina កាល​ពិ​ថ្ងៃ​ទី​២​ ខែ​តុលា​កន្លង​ទៅ​នេះ តារា​សម្ដែង​ប្រុស​ចាស់វស្សា​ចិន Kenny Ho បាន​មាន​វត្តមាន​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​មួយ។ មាន​មុខ​នៅ​ទី​នេះ តួ​រឿង “តុលាការ​មុខ​ដែក” បាន​បកស្រាយ​ចំរៀង​មួយ​ចំនួន​នៅ​ក្នុង​រឿង​ដែល​ខ្លួន​ធ្លាប់​សម្ដែង។ ទោះ​បី​វ័យ​ច្រើន​ក្ដី ក៏​តួ​សេនា​រូប​នេះ​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​របស់​ទស្សនិកជន​ជា​ច្រើន។ យ៉ាងណាក្ដី រូប​សម្បត្តិ​របស់​លោក​ត្រូវ​គេ​វាយ​តម្លៃ​ថា លែង​ក្មេង​ជាង​វ័យ​ទៀត​ហើយ​នៅ​ក្នុង​អាយុ​៥៩​ឆ្នាំ ពោល​គឺ​ស្នាម​ជ្រីវជ្រួញ​មើល​ទៅ​កាន់​តែ​ច្បាស់​ជាង​មុន ហើយ​ស្បែក​ក៏​លែង​ស្រស់​ថ្លា​ដូច​មុន​ដូច​គ្នា។

នៅ​ពេល​ត្រូវ​សួរ​ថា​ពិបាក​ចិត្ត​ឬ​អត់​នៅ​ពេល​ជិត​ឈាន​ចូល​វ័យ​ហុកសិប​ហើយ តែ​នៅ​តែ​កណ្ដោចកណ្ដែង​ម្នាក់​ឯង។ ប្រុស​ស្អាត​កើត​ឆ្នាំ​ ១៩៥៩ បាន​ឲ្យ​ដឹង​ថា៖ “ខ្ញុំ​មិន​ពិបាក​ចិត្ត​រឿង​នៅ​ម្នាក់​ឯង និង​គ្មាន​កូន​នោះ​ឡើយ ព្រោះ​រស់​បែប​នេះ​យូរ​ក៏​ទម្លាប់​ទៅ​ហើយ”។ គួរ​បញ្ចាក់​ផ​ង​ដែរ​ថា បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ថ្មី​ៗ​នេះ តារា​រូប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​ទៅ​កែមុខ​កែមាត់​ដើម្បី​ឲ្យ​មើល​ទៅ​ក្មេង​ជាង​មុន ដែល​បណ្ដាល​ឲ្យ​មុខ​របស់​លោក​មើល​ទៅ​មិន​ធម្មជាតិ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម