វីធី​តម​អាហារ​ទាំង ៧ ​​​អាច​ឲ្យ​​ស្រី​ៗស្គម​បាន​ដូច​ចិត្ត​ និង​មិន​ប៉ះ​ពាល់​ដល់​សុខភាព

  • 2018-10-10 02:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

មនុស្ស​​ស្រី​មួយ​ចំនួន​​បាន​អនុវត្ត​វិធី​តម​អាហារ​ ដើម្បី​ឲ្យ​មានរាង​ស្អាត ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​មិន​បាន​ផល​ដែរ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​សុខភាព​ធ្លាក់​ចុះ​ទៀត​ផង។ អត្ថបទ​ខាង​ក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​របៀប​តម​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​ស្គម​បាន​ដូច​ចិត្ត និង មិន​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង ៖

១. តម​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ជាពិសេស​អាហារ​ដែល​បំពង អាហារ​មាន​ជាតិផ្អែម​ខ្លាំង។ ចំពោះ​ទឹក​ដោះ​គោ​វិញ​គួរ​តែ​ជ្រើសរើស​ទឹក​ដោះ​គោ​គ្មាន​ជាតិ​ស្ករ។

២. ព្យាយាម​ញ៉ាំ​អាហារ​ណា​ផលិត​ពី​គ្រាប់​ធញ្ញជាតិ និង​អង្ករ ដូច​ជា នំប៉័ងជាដើម ព្រោះ​វា​មាន​ការ​រំលាយ​យឺត​ៗ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ និង​មិន​ងាយ​ឃ្លាន។

៣. កុំ​រំលង​អាហារ​ពេល​ព្រឹក ព្រោះ​ ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ធ្វើ​ឲ្យ​យើង​​មាន​​សុខភាព​ល្អ ​និងផ្ដល់​ថាមពល​ឲ្យ​យើង​​បាន​ពេញ​មួយ​ថ្ងៃ ម្យ៉ាង​ទៀតញ៉ាំ​អាហារ​ពេល​ព្រឹក​ជា​ទៀង​ទាត់​ គឺ​មិន​បណ្ដាល​ឲ្យ​យើង​ធាត់​​បាន​ឡើយ។

៤. ត្រូវ​កំណត់​ខ្លួន​ឯង​ឲ្យ​បាន​ក្នុង​ការ​ញ៉ាំ​ផ្លែ​ឈើ​រៀង​រាល់​ថ្ងៃ ជាជាង​ញ៉ាំ​អាហារ​ផ្សេង​ៗ ដូច​ជា​ នំ​បំពង នំ​ខេក សាច់​ ឬ​អាហារ​មាន​​ជាតិ​ខ្លាញ់​ច្រើន។

៥. ប្រសិន​មាន​អារម្មណ៍​ថា​ចង់​ញ៉ាំ​អាហារ​សម្រន់​​ផ្សេង​ៗ គួរ​តែ​​សាកល្បង​ទទួលទាន​ភេសជ្ជៈ​ជា​មុន​សិន​ដូចជា ទឹក​តែ ឬ ទឹក​បរិសុទ្ធ ព្រោះ​ការ​ញ៉ាំ​ទឹក​ អាចជួយ​ទប់​លំនឹង​ការ​ឃ្លាន​​បាន។

៦. កុំ​ញ៉ាំ​ភេសជ្ជៈ​ណា​ដែល​ជាតិ​​ផ្អែម និងមាន​ជាតិ​អាកុល។ ភេសជ្ជៈ​មាន​ជាតិ​អាកុល គឺ​ធ្វើ​ឲ្យ​អ្នក​ធាត់​លឿន​ខ្លាំង​ណាស់ ដូច្នេះ​ត្រូវ​តែ​តម​ជា​ដាច់​ខាត។

៧. ញ៉ាំ​អាហារ​ពេល​ល្ងាច​តែ​បន្តិច​បាន​ហើយ កុំ​ញ៉ាំ​ច្រើន​ ឬ​ញឹក​ញាប់ ម្យ៉ាង​ទៀត​មិន​ត្រូវ​ញ៉ាំ​​​នៅ​ពេល​យប់​ជ្រៅ​ឡើយ។

តោះ!​សាក​អនុវត្ត​មើល ហើយ​ជា​ពិសេស​កុំ​ខ្ជិល​!

ចុចអាន៖ងាយ​ៗ​ទេ! ៧​ល្បិច​​សម្រក​ទម្ងន់​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ស្ត្រី​អាយុ​៣០​ឡើង


ប្រភព៖ nhs.uk ប្រែសម្រួល៖ ផេង ផលធិតា