មុន​​​​ចង់​​ក្លាយ​ជា​​អ្នក​​បម្រើ​​ការ​​​លើ​​​យន្ត​​ហោះ​ គួរ​​​ដឹង​ពី​​​​​បម្រាម​​និង​លក្ខណៈសម្បត្តិចាំបាច់

  • 2018-10-03 06:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វ​​​ថ្ងៃ​​នេះ​​​ ជើង​​យន្ត​ហោះ​​​​ធ្វើ​​​​​ដំណើរ​​ មាន​​ដល់​ទៅ​​​​​៤២០០០ ទូទាំង​​ពិភព​លោក ​​​បាន​​​ដឹក​​ជញ្ជូន​​ភ្ញៀវ​​​​ជាង ២,៥លាន​នាក់កាន់​ទៅ​គ្រប់​ទិស​ទីរៀងរាល់ថ្ងៃ។ ក្នុង​​នោះ​​ដែរ បាហុនិការ ​​​(អ្នក​​បម្រើ​ការ​លើ​​​យន្តហោះ​)​ ដើរ​​​តួនាទី​​យ៉ាង​​សំខាន់​​ ​ដើម្បី​​ជួយ​​​​សម្រួល​​និង​​ការពារ​​​ដល់​​អ្នក​ដំណើរ​​ទាំង​​អស់​គ្នា។ ការងារ​​មួយ​នេះ​ ​មើល​​ទៅ​​​ហាក់​​បី​​ដូច​ជា​​មិន​សូវ​​ពិបាក​ខ្លាំង ប៉ុន្តែ​​​​​​​​​​​​​​​ក៏​​ត្រូវ​​ទាម​ទារ​ឲ្យ​អ្នក​គោរព​​ច្បាប់​​​វិន័យ និង​​ត្រៀម​​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​​​​ផង​ដែរ។

កញ្ញា អ៊ីល ច័ន្ទពេជ្រលក្ខិណា

ពិត​ណាស់​​​​​​​​​​គោលការណ៍​​នៃ​​ក្រុម​ហ៊ុន​​​អាកាសចរណ៍​​នីមួយៗ​តែង​មាន​ភាព​​ខុសៗ​គ្នា។ យ៉ាង​ណា​មិញ​​​ កញ្ញា ​**​​​​​ អ៊ីល ច័ន្ទពេជ្រលក្ខិណា** ជា បាហុនិការ​​​​នៅ​​ក្រុម​ហ៊ុន​ឯកជន​មួយ​​​​កន្លែង​ បាន​​ចូល​រួម​​​​​ចែក​​រំលែក​​​បទពិសោធន៍​​ខ្លះៗ ទាក់​ទង​​ទៅ​នឹង​​​​​​​ការ​​​ត្រៀម​​ខ្លួន​​​​និង​​បម្រាម​​​​​​​​​ បន្ទាប់​​​ពី​​​​ក្លាយ​​​​ខ្លួន​​​​ជា​​​បាហុនិការ។

*លក្ខណៈសម្បត្តិ​ដែល​​​​​អ្នក​​ត្រូវ​​​មាន៖

  • មាន​​​​​ចំណេះ​​​វិជ្ជា​គ្រប់គ្រាន់​​​

  • ចេះ​​និយាយ​​​ភាសា​​​​អង់គ្លេស​​​​ស្ទាត់​​​ជំនាញ (បើ​ចេះ​​ចិន​កាន់​តែ​ល្អ)

  • មាន​​កម្ពស់​​​ចាប់​ពី ១,៦០​ម៉ែត្រ​ឡើង​ទៅ​​​សម្រាប់​​​​​នារី​ និង១,៧០​ម៉ែត្រ​ សម្រាប់​​​​​​បុរស​​​​​​​​

  • មាន​ទម្ងន់​​សមាមាត្រ​នឹង​​កម្ពស់

  • អាច​​​ហែល​​ទឹក​​បាន

  • មាន​អត្តចរិត​ល្អ រួសរាយ​រាក់​ទាក់ ម៉ត់ចត់​មាន​​ទំនួល​ខុស​ត្រូវ​​​​ជាមួយ​​ការងារ

  • អាច​ធ្វើ​​​ការ​​​ជា​ក្រុម​​បាន។

*បម្រាម​​ដែល​​​​​បាហុនិការ​​​​​ត្រូវ​​​​ហាម​​ផ្តាច់៖

  • ​​​៨​​ម៉ោង​​មុន​ពេល​​​​ហោះ​ហើរ មិន​​​​ត្រូវ​​​​ផឹក​​​គ្រឿង​​ស្រវឹង

  • មិន​អាច​​​ប្រើ​​​ប្រាស់​​​​​​របស់​​របរ​​ក្រុម​ហ៊ុន​​ដូច​ជា ​ឯកសណ្ឋាន វ៉ាលី​ ក្រៅ​​ពី​ម៉ោង​ធ្វើការ មិន​​អាច​គេង​នៅ​លើ​​យន្ត​​​ហោះ

  • មិន​អាច​​ញ៉ាំ​នៅ​មុខ​​​ភ្ញៀវ​ធ្វើ​​ដំណើរ

  • មិន​អាច​ទទួល​លុយ​​ធីប

  • មិន​អាច​​​ប្តូរ​​សម្លៀក​​បំពាក់​​​ក្រៅ​ពី​​ឯកសណ្ឋាន​​របស់​​ក្រុម​​​ហ៊ុន

  • មិន​អាច​​​​​លើក​​វ៉ាលី​​​របស់​​​ភ្ញៀវ​ធ្វើ​​ដំណើរ​​ប៉ុន្តែ​អាច​ជួយ​​សម្រួល

  • មិន​​អាច​​​​ចូល​​ទៅ​​ក្នុង​កាប៊ីន​​យន្ត​ហោះ​​តាម​​​​ចិត្ត​​ចង់​

  • ​មិន​អាច​​​​​តុប​តែង​​មុខ​​ក្រាស់ៗ​​ខ្លាំង​​ពេក

  • មិន​ត្រូវ​​​​​ធ្វើ​ម៉ូដ​សក់​​​​រញ៉េរញ៉ៃ​ក្រៅ​​ពី​​​ម៉ូដ​​សក់​ដែល​ក្រុម​​ហ៊ុន​​បាន​​បង្ហាត់​​បង្ហាញ

  • មិន​​​អនុញ្ញាតិ​​ឲ្យ​ពាក់​គ្រឿង​​អលង្កា​​ស្អេក​​ស្កះ​ អាច​​ពាក់​​ក្រវិល​មួយ​គូនិង​​ចញ្ចៀន​មួយ​វង់​​ដែល​តូច​បំផុត​ ​អ្វី​​​ដែល​​ចាំ​​បាច់​​​​បំផុត​​គឺ​​នាឡិកា​​ដើម្បី​​ទុក​​មើល​​​ផ្ទៀង​​ម៉ោង។​​​​​​​

​និស្សិត​​​​​​​​​បញ្ចប់​​​​ថ្នាក់​​​បរិញ្ញាបត្រ​​​​​​អក្សរសាស្ត្រ​អង់គ្លេស​​​​និង​ពាណិជ្ជកម្ម​រូប​នេះ បាន​​បញ្ជាក់​ទៀត​​ថា "ទម្រាំ​​​​​​​បាន​ក្រុម​ហ៊ុន​​​​ហៅ​ទៅ​​សម្ភាសន៍​​និង​ជាប់​ជា​​​ស្ថាពរ នាង​​ត្រូវ​​​​រង់​ចាំ​អស់​​រយៈ​ពេល​មួយ​​ឆ្នាំ​​​ឯណោះ​ ដូច្នេះ​​ហើយ​​បើ​​​អ្នក​មាន​បំណង​​ប្រាថ្នា​​ស្រលាញ់​​​ការងារ​​នេះ​​មែន សូម​​​ព្យាយាម​​​​ អត់​ធ្មត់ កុំ​​​បោះ​​បង់​​ចោល​ក្តី​​ស្រមៃ"៕

ចុចអានបន្ត៖

​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម