កុំ​រៀប​ការ​ទាំង​បង្ខំ បើ​មិន​ចង់​មានវិប្បដិសារីក្នុងជីវិត

  • 2018-10-01 03:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​បង្ខំ​បាន​ឡើយ បើ​មិន​អីចឹង​អ្នក​នឹង​រង​សម្ពាធ​ជា​ច្រើនដែល​ប៉ះ​ទង្គិច​លើ​ផ្លូវ​ចិត្ត អារម្មណ៍​ និងការ​រស់​នៅ​ទៀត​ផង ដូច្នេះ​បើ​អាច​អ្នក​មិន​គួរ​រៀប​ការ​ដោយសារ​ការ​បង្ខិត​បង្ខំ​នោះ​ទេព្រោះ ៖

​១. គ្មាន​ចិត្ត​ស្រឡាញ់

មនុស្ស​ពីរ​នាក់​បើ​មិន​ស្រឡាញ់​គ្នា​ហើយ​គឺ​គ្មាន​អារម្មណ៍ រស់​នៅ​ជាមួយ​គ្នា​ទេ។ ធ្វើ​អី​ក៏​មិន​ស្បាយ​នឹង​ធ្វើ និយាយ​រួម​គឺ​ដូច​បង្ខំ​អ្នក​ឲ្យ​ញ៉ាំ​របស់​អ្នក​ដែល​មិន​ចូលចិត្ត​អីចឹង វា​ពិត​ជា​មិន​ស្រណុក​ចិត្តឡើយ ដែល​ឲ្យ​អ្នក​រស់​នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយ​មនុស្ស​ដែល​មិន​បាន​ស្រឡាញ់​នោះ។

រូបតំណាង

**២. មិន​ចុះ​សម្រុងគ្នា**

បើ​គ្មាន​ចិត្ត​ស្រឡាញ់​​គ្នា រស់​នៅ​ក៏​មិន​ចុះសម្រុង​គ្នា​ដែរ ព្រោះ​សូម្បី​តែ​មនុស្ស​ស្រឡាញ់​គ្នា​នៅ​ឈ្លោះ នៅ​មិន​ពេញចិត្ត​គ្នា ចុះទម្រាំ​នៅ​ជាមួយ​គ្នា​ទាំង​បង្ខំទៀត​នោះ តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា? អ្នក​ស្រមៃ​មើល​ថា​ស្ថានភាព​នោះ​វា​យ៉ាង​ម៉េច? មិន​ដឹង​ចិត្ត​គ្នា ដូច្នេះ​នឹង​អាច​ធ្វើ​ខុស ធ្វើ​មិន​ត្រូវ​ចិត្ត​ច្រើន ហើយ​ការ​អនុគ្រោះ​ក៏​មាន​តិច​ បែប​នេះពិត​ជា​ពិបាក​រស់​នៅ​ណាស់។

៣. ដាក់​សម្ពាធ​លើ​ជីវិត

រៀបការ​ជាមួយ​មនុស្ស​ខ្លួន​មិន​ស្រឡាញ់ជា​សម្ពាធ​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ជិវិត​ជា​មនុស្ស។ ការ​បង្ខំ​ចិត្តធ្វើ​បែប​នេះ​ វាដូចជា​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​ពេក​ហើយ ដូច្នេះ​បើ​អាច​អ្នក​គួរ​កុំ​ទទួល​មង្គល​ការ​អី ព្រោះ​វា​អាច​នឹង​បំផ្លាញ​ជីវិត​ដ៏​ស្រស់​ស្អាត​អ្នក​មួយ។

រូបតំណាង

៤. គ្មាន​សេចក្ដីសុខ​ក្នុង​គ្រួសារ

អ្វីៗ​សុទ្ធ​តែ​មិន​បាន​ធ្វើ​ចេញ​ពី​ចិត្ត តើ​រក​សេចក្ដី​សុខ​ក្នុង​គ្រួសារ​ឃើញ​ទេ? ភាព​រីករាយ​ក៏​គ្មាន ឈ្លោះ​គ្នា មិន​ត្រូវ​គ្នា​ក៏​ញឹកញ៉ាប់ ហើយ​បើ​ធ្លាប់​មនុស្ស​នៅ​ក្នុង​ចិត្ត​ពីមុន​មក​ទៀត រឹត​តែ​ងងឹត​ឆឹង​តែ​ម្ដង ដូច្នេះ​ទោះ​គ្រួសារ​នោះ​មាន ខ្ពង់ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​ក៏​មិន​អាច​មាន​សុភមង្គល​ចេញ​ពី​ចិត្ត​ដែរ។

៥. ប្រឈម​មុខ​នឹង​ការ​លែងលះ

រៀបការ​ហើយ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចង់​លែងលះនោះ? តែ​បើ​មាន​បញ្ហា​មិន​អាច​ដោះស្រាយ មិន​អាច​បន្ត​ទៅមុខ​នោះ​ ទោះចង់​ឬ​មិន​ចង់​ក៏​អ្នក​ត្រូវ​ដើរ​ដល់​ផ្លូវ​នេះ​ដែរ ហើយ​អ្វី​ដែល​សំខាន់​គឺ​មុខមាត់​សាមី​ខ្លួន គ្រួសារ និង ចំណង​កូនៗដែល​ពិបាក​នឹង​ដើរ​ចេញ​។ ដូច្នេះ​បើ​មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ​ គួរ​កុំ​រៀប​ការ​ទាំង​បែប​នេះ​អី។

រូបតំណាង

ទាំង​នេះ​ជា​រឿង​មួយ​ចំនួន​ដែល​អាច​មាន​ក្រោយ​អ្នក​សម្រេច​ចិត្ត​រៀប​ការ​ទាំង​បង្ខំ ដូច្នេះ​ហើយ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត៕

ចុចអាន៖៥វិធី​​ជួយ​ឲ្យ​អ្នក​នៅ​តែ​ជា​មនុស្ស​ស្រី​ដ៏​ឯករាជ្យ​ទោះ​បី​ជា​មាន​ស្នេហា​ក៏​ដោយ!

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម