ប៉ុន្មាន​​ចំណុច​ដ៏​ចាក់​ដោត​អំពី​រឿង​រៀប​ការ ថ្លៃ​ទឹក​ដោះ និង​មាត់​មនុស្ស

  • 2018-09-26 08:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបតំណាង

**ពេល​ការ​​កូន​ បាន​ថ្លៃ​ទឹក​ដោះ​តិច**

“ម៉េច​ថ្លៃ​ទឹក​ដោះ​ថោក​យ៉ាង​នេះ?”

“មុខ​វា​ចឹង​បើ​ទារ​ថ្លៃ​ទឹក​ដោះ​ច្រើន​មាន​ណា​យក”

“កូន​ប្រសា​ហ្នឹង​ដឹង​តែ​អ្នក​ក្រ​ហើយ”

ពេល​រៀបការ​បាន​ថ្លៃ​ទឹក​ដោះ​ច្រើន

“ចុម ថ្លៃ​ម៉េស?” “ទារ​ថ្លៃ​ទឹក​ដោះ​បែប​ហ្នឹង​ចង់​លក់​កូន​ស៊ី​មែន?”

“សង្ស័យ​ចង់​អួត​ឲ្យ​គេ​ឯង​ដឹង​ថា​​ កូន​ស្រី​បាន​ថ្លៃ​ទឹក​ដោះ​ច្រើន​ជាង​គេ​ជាង​ឯង​ហើយ​មើល​ទៅ”

នៅ​ពេល​រៀប​ការ នៅ​អាយុ​តិច

“នៅ​ក្មេង​សោះ រហន់​​ការ​បាត់ សង្ស័យ​មាន​រឿង​អី​មិន​ស្រួល ឬ​មាន​កូន​មុន​ការ​ម៉ង”

នៅ​ពេល​រៀប​ការ​ពេល​អាយុ​ច្រើន

“នៅ​សៅកែ​យូរ​ហើយ ឥលូវ​​ទើប​រក​ប្ដី​បាន”

“អាយុ​ច្រើន​ហើយ​ទើប​រៀបការ ហ្នឹង​ហើយ​ពេល​នៅ​ក្មេង​លេង​ចរិត​ពេក អីចឹង​ហើយ​បាន​អត់​អ្នក​យក ទាល់​តែ​ចាស់​ហើយ​ទើប​លក់​ចេញ”

“មិត្ត​ភ័ក្ដិ​មាន​កូន​ខ្លះ​មាន​ចៅ​អស់​ហើយ ឯង​ទើបការ គួរ​ឲ្យ​អាណិត​ដល់​ហើយ”

នៅ​ពេល​រៀបការ​ធ្វើ​កម្មវិធី​តូច​តាច

“ងាប់ នេះ​កម្មវិធី​រៀបការ ឬកម្មវិធី​ស្អី​ហ្នឹង?”

“កំណាញ់ គំរិះ បេះ​មិន​ចេញ​ទេ បាន​​មិន​ហ៊ាន​ធ្វើ​កម្មវិធី​ធំ​ដូច​គេ​ឯង ម្ហូប​ក៏​ស៊ី​មិន​កើត”

“គួរ​តែ​ធ្វើ​ពិធី​ធំ​ជាង​នេះ រៀបការ​មួយ​ជីវិត​ម្ដង​សោះ”

នៅ​ពេល​​រៀបការ​ធ្វើ​កម្មវិធី​ធំដុំ

“យី ធ្វើ​ពិធី​ធំ​ម្ល៉ឹង​ ធ្វើ​មើល​តែ​កូន​ឯកឧត្តម​លោក​ជំទាវ”

“គេ​អ្នក​មាន​ធំៗ​​គេ​ធ្វើ​ធម្មតា​ៗ​សោះ ឯង​ប៉ុណ្ណឹង​ធ្វើ​ធំ​ជាង​គេ​ទៀត"​

“រៀប​ចំ​ពិធី​ធំ​ម្ល៉ឹង​ៗ បែប​ខ្លាច​គេ​មិន​ដឹង​ថា​កូន​ការ”


នេះ​ហើយ​ “មនុស្ស” ធ្វើ​អ្វី​ក៏​មិន​សូវ​ត្រូវ​ចិត្ត​ដែរ ធ្វើ​បែប​នេះ​ក៏​ខុស ធ្វើ​បែប​នោះ​ក៏​ខុស ចូល​ចិត្ត​មើល​គ្នា​ក្នុង​ផ្លូវ​មិន​ល្អ មិន​សូវ​មាន​ចិត្ត​បរិសុទ្ធ​ឲ្យ​គ្នា​នោះ​ទេ។ ដូច្នេះ​ចាំ​ទុក “កុំ​ធ្វើ​អ្វី​តម្រូវ​​ចិត្ត​មនុស្ស” ប៉ុន្តែ​ចូរ​ធ្វើ​អ្វី​ដែល “ត្រឹមត្រូវ​ និង​តាម​ចិត្ត​របស់​ខ្លួន​ឯង” ៕

ចុចអាន៖

អត្ថបទ៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម