គេចាកចេញ​ក៏​ល្អ! នេះ​ជា​ហេតុផល​ដែល​ត្រូវ​អរគុណ​ ពេលគេដើរចេញ​ពី​អ្នក

  • 2018-09-25 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ពិបាក​យល់​ណាស់ ពេល​ខ្លះ​ស្រឡាញ់​គ្នា​សុខៗ​ គ្រាន់តែ​ទាស់ចិត្ត​តិចតួច​ក៏​បែក​បាក​គ្នា ឬ​ពេល​ខ្លះ​ទៀត​អស់អារម្មណ៍​ម្ខាងៗ​រហូត​ដើរចេញ​ដោយ​គ្មាន​រឿង​អី​សោះ។ បើ​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គេ​កំពុង​បែរខ្នង​ដើរចេញ​ហើយ​នោះ គួរ​តែ​កុំ​ឃាត់​គេ​អី ហើយ​គួរ​តែ​អរគុណ​ទៅ​ទៅវិញ​ទើប​ត្រូវ ព្រោះ៖

១. ចាំបាច់​ខ្ជះខ្ជាយ​ពេល​វេលា​ជាមួយ​គេ​យូរ

ពេល​វេលា​កាន់​តែ​យូរ​កាន់​តែ​ពិបាក ព្រោះ​កាន់​តែ​មាន​ការ​ចងចាំច្រើន។ រឿង​ដែល​ត្រូវ​មក​គង់​តែ​មក​ ដូច្នេះ​វា​ជា​ការ​ល្អ​ដែល​គាត់​ចាកចេញ​ពី​អ្នក​​ណៅ​ពេល​ពេល​នេះ​ ព្រោះ​មិន​បាច់​ឲ្យ​អ្នក​ចំណាយ​ពេល​កាន់​តែ​យូរ​ជាមួយ​មនុស្ស​ដែល​គង់​តែ​ចាកចេញ​ទៅ។

រូបតំណាង

**២. ស្គាល់ពី​ស្នេហា​កាន់​តែ​ច្បាស់​ជាង​មុន**

បន្ទាប់​ពី​ការ​ចាកចេញ​របស់​គេអ្នក​អាច​ទទួល​បាន​បទពិសោធន៍​ស្នេហា​កនា់​តែ​ទូលាយជាង​មុន។ ការ​ឈឺចាប់​ដែល​អ្នក​ទទួល​បាន​ពី​ការ​បាត់​បង់​ស្នេហា​ធ្វើ​ឲ្យ​អ្នក​យល់​ច្បាស់​អ្វី​ដែល​ហៅ​ថា​ស្នេហា? មាន​រសជាតិ​បែប​ណា? ហើយ​ការ​ឈឺចាប់​វា​ខ្លាំង​ប៉ុណ្ណា? ដូច្នេះ​មាន​លើក​ក្រោយ​ទៀត​អ្នក​អាច​មើល​យល់​ពី​ស្នេហា​ដែល​អ្នក​កំពុង​មាន។

៣. មើល​ដឹង​ពី​មនុស្ស​កាន់​តែ​ច្បាស់​

ជួប​ស្នេហា​មិន​សម​បំណង ក៏អាច​បង្រៀន​អ្នក​ឲ្យ​ចេះ​មើល​មនុស្ស​កាន់​តែ​ធ្លុះ​ជាង​មុន​ដែរ។ ដូច្នេះ​ពេល​ក្រោយ​ៗ​អ្នក​អាច​មាន​លទ្ធភាព​មើល​ដឹង​ ថា​មនុស្ស​ប្រុស​នោះ​បែប​ណា? ដូច​អ្នក​មុន​ឬ​ក៏​អត់?​ អាច​គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​បាន​ពេល​អ្នក​ជួប​មនុស្ស​ប្រភេទ​ដូច​អ្នក​មុន​ទៀត។

៤. ដឹង​ពី​ចំណុច​អាក្រក់​ដែល​អ្នក​មាន​ក្នុង​ស្នេហា​

ពេល​ដែល​គាត់​ចាកចេញ​ពី​អ្នក​ វា​អាច​មាន​ហេតុផល​ច្រើន​ ប៉ុន្តែ​អ្នក​ក៏​អាច​មើល​ឃើញ​ពី​កំហុស​អ្នក​ដែរ​ ដូច្នេះ​ទៅ​ថ្ងៃ​មុខ​អ្នក​អាច​នឹង​កែប្រែ​វា​ចេញ​ ដើម្បី​កុំ​ឲ្យ​មាន​រឿង​បែប​ហ្នឹង​ម្ដង​​ទៀត។

រូបតំណាង

៥. រឹងមាំ​ជាង​មុន​

រឿង​ដែល​អ្នក​ត្រូវ​ប្រឈម​មុខ​ពេល​ដែល​បែកបាក់​ស្នេហា​អាច​ធ្វើ​ឲ្យ​អ្នក​រឹងមាំ​ជាង​មុន និង​ធ្វើ​ឲ្យ​អ្នក​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង​ជាង​មុន។ បន្ទាប់​ពី​ខូចចិត្ត បន្ទាប់​ពី​សម្ងំយំ ចិត្ត​អស់​ពេល​ជាយូរ​នោះ អ្នក​នឹង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខ្លាំង​ជាង​មុន អាច​ប្រឈម​មុខ​នឹង​រឿង​ឈឺចាប់​បាន​ច្រើន​ជាង​មុន ហើយ​មិន​ទន់​ជ្រាយ​ដូច​ពី​មុន​ឡើយ។

៦. អាចរីករាយ​ជាមួយ​ជីវិត​ម្នាក់​ឯង​

អ្នក​កាន់​តែ​ដឹង​ថា​ការ​រស់​នៅ​តែឯង​ ​គឺ​ស្រស់​ស្រាយ និង​មាន​សេរី​ភាព​​ប៉ុណ្ណា​ ទោះបី​ពេល​ខ្លះ​ឯកា​មែន​ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ត្រូវ​មាន​អារម្មណ៍​ឈឺចាប់​ដូច​ពេល​ដែល​មាន​ស្នេហា។

៧. មាន​ឱកាស​ជា​ថ្មី​ក្នុង​ស្វែង​រក​មនុស្ស​ដែល​ល្អ​ជាង​គេ

បើ​គេ​មិន​បែក​ពី​អ្នក​ទេ​អ្នក​ក៏​មិន​អាច​មាន​ឱកាស​អាច​រក​ឃើញ​មនុស្ស​ល្អ​ជាង​គេ​ដែរ​ ដូច្នេះ​គួរ​តែ​អរគុណ​គេ​ដែល​ព្រម​បើក​ផ្លូវ​ឲ្យ​អ្នក​​ជួប​មនុស្ស​ដែល​សក្ដិសម​ម្នាក់។

៨. មាន​ពេល​សម្រាប់​ខ្លួន​ឯង​

វា​ជា​ការ​ល្អ​ហើយ​ដែល​អ្នក​បាត់បង់​គេព្រោះ​អ្នក​អាច​មាន​ពេល​សម្រាប់​ខ្លួន​ឯង​កាន់​តែ​ច្រើន​ ហើយ​មិន​ចាំ​បាច់​ឃុំ​ខ្លួន​ឯង​ដោយ​សារ​តែ​គេ។ អ្នក​អាច​ទៅណា​ដោយ​រីករាយ ដោយសេរីភាព ហើយ​ចង់​ទាក់ទង​អ្នក​ណា​ក៏​បាន​ដោយ​មិន​បាច់ទើសទាល់​ដូច​ពេល​មាន​ស្នេហា។

រូបតំណាង

អ្វី​ដែល​គង់ទៅ​ ទោះ​ឃាត់​យ៉ាង​ណា​ក៏​មិន​ជាប់​ដែរ ដូច្នេះ​ការ​បែកបាក់​ស្នេហា​គឺ​ជា​រឿង​ដែល​មនុស្ស​ភាគ​ច្រើន​ចៀស​មិន​រួច​ ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​អ្នក​ចេះ​ទទួល​ស្គាល់​វា៕

ចុចអាន៖ធ្វើ​យ៉ាង​ម៉េច​អាច​កាត់​ចិត្ត​បាន ទាំង​កំពុង​ស្រលាញ់​គេ តែ​គេ​មិន​តប​ស្នង​វិញ?

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម