២០ឆ្នាំ​ហើយ​នៅ​តែ​ស្រពិចស្រពិល​រឿង​អនាគត​ទៀត​ អ្នក​គួរ​គិត​លើ​ ៣ចំណុច​នេះ

  • 2018-09-25 08:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះ ២៥ ទៅ ៣០ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​អាច​សម្រេច​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​ឡើយ។ មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ការងារ​ផ្ទុយ​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន នេះ​អាច​ប្រហែល​មក​ពី​កត្តា​ជា​ច្រើន​ដែល ធ្វើ​ឲ្យ​គេ​ដើរ​ខុស​គោលដៅ​បែប​នេះ។ យ៉ាង​ណាមិញ​ការ​ស្រពិចស្រពិល​លើ​រឿង​អនាគត​គឺ​ជា​បញ្ហា​ចោទ​មួយ​សម្រាប់​យុវវ័យ​បច្ចុប្បន្ន ពិសេស​បី​ពេល​ពួក​គេ​ឈាន​ចូល​វ័យ​ ២០​ឆ្នាំ​តែ​ម្ដង ដូច្នេះ​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​ក្នុង​ស្ថានភាព​នេះ​អ្នក​ត្រូវ​គិត​លើ​ ៣​ចំណុច​នេះ៖

១. កំណត់​គោលដៅ

សព្វ​ថ្ងៃ​មាន​យុវជន​ច្រើន​ណាស់ ដែល​កំពុង​ដើរ​លើ​ផ្លូវ​មួយ​ដែល​គ្មាន​គោលដៅ​ច្បាស់លាស់ និយាយ​ឲ្យ​ចំ​គឺ​ដើរ​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ។ ពួក​គេ​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​អី​ឲ្យ​ប្រាកដ ដូច្នេះ​អ្វី​ដែល​គេ​កំពុង​ធ្វើ​រាល់ថ្ងៃ​ក៏​គ្មាន​ទិសដៅ​ច្បាស់​លាស់​ដែរ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​អង្គុយ​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ខ្លួន​ឯង​ចង់​ធ្វើ​អី ចង់​បាន​អី ហើយ​ចង់​ដើរ​ទៅ​ណា ហើយ​កំណត់​គោលដៅ​នោះ​ឲ្យ​ជាក់លាក់។ បើ​ខ្លួន​ឯង​ច្បាស់​ហើយ នោះ​អ្នក​នឹង​អាច​ដឹង​ថា​អ្នក​ត្រូវ​ចាប់​ផ្ដើម​ពី​ណា​ទៅ​មុន​ហើយ។

២.ស្វែង​យល់​ពី​ចំណូល​ចិត្ត​ខ្លួន​ឯង

អ្នក​ត្រូវ​អង្គុយ​សួរ​ខ្លួន​ថា​អ្នក​ចូលចិត្ត​អ្វី? អ្នក​មាន​ដុង​ទៅ​ខាង​អី ហើយ​ពូកែ​អី? នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង ព្រោះ​បើ​អ្នក​ចូលចិត្ត​នេះ ហើយ​ទៅ​ធ្វើ​នោះ អ្នក​នឹង​ស្ដាយ​ក្រោយ​ជា​មិន​ខាន។ បើ​អ្នក​ចូលចិត្ត​ខាង​កុំព្យូទ័រ អ្នក​គួរ​ចាប់​យក​ខាង IT បើ​អ្នក​ចូលចិត្ត​ថត​រូប ឬ​វីដេអូ អ្នក​គួរ​រៀន​ជំនាញ​ហ្នឹង ទើប​អ្នក​មិន​មាន​សម្ពាធ។ អ្នក​ត្រូវ​ដឹង​ណា​នៅ​ពេល​អ្នក​ដែល​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ហើយ អ្នក​នឹង​គ្មាន​អារម្មណ៍​ធ្វើ​នោះ​ទេ ហើយ​អ្នក​នឹង​គ្មាន​កម្លាំង គ្មាន​ឆន្ទៈ​ធ្វើ​វា។ អ្នក​នឹង​ត្រូវ​បង្ខំ​ខ្លួន​ឯង​រហូត ហើយ​អ្នក​នឹង​ចាប់​ផ្ដើម​ធុញ​ទ្រាន់​ជាមួយ​អ្វី​ដែល​អ្នក​មាន។

៣. រៀបចំ​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ

នៅ​ពេល​អ្នក​ដឹង​ពី​គោលដៅ​ និង​ចំណង់ចំណូល​ចិត្ត​អ្នក​ហើយ អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​រៀបចំ​ពេល​វេលា ជាមួយ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ ព្រោះ​បើ​រញ៉េរញ៉ៃ​ អ្នក​អាច​ខាត​ពេល។ អ្នក​ត្រូវ​បែងចែក​ពេលវេលា ថា​អ្នក​ត្រូវ​ធ្វើ​អី​មុន ធ្វើ​ការងារ​ណា​ក្នុង​អំឡុង​ពេល​ណា ហើយ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន។ ការ​រៀប​ចំ​ពេល​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឲ្យ​អ្នក​ដើរ​បាន​យ៉ាង​រលូន ហើយ​មិន​យឺតយ៉ាវ។ បែប​នេះ​ហើយ​អ្នក​ត្រូវ​ប្រើ​ពេល​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​បើ​អ្នក​ប្រើ​ពេល​មិន​ត្រឹមត្រូវ អ្នក​នឹង​បាត់បង់​ឱកាស​ក៏​ថា​បាន៕

ចុចអាន៖៦យ៉ាង​ត្រូវ​ធ្វើ​ឲ្យ​បាន​​មុន​អាយុ ៣០ឆ្នាំ ដើម្បី​ជីវិត​កាន់​តែមាន​ន័យ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម