ទស្សនិកជន​មិន​គាំទ្រ​គម្រោង​រឿង “ព្រះនាងយេយេ” ជំនាន់​ថ្មី​ឆ្នាំ​២០១៩

  • 2018-09-24 02:38:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​កំពូល​អ្នក​សរសេរ​ប្រលោមលោក Chiung Yao ប្រកាស​ពី​គម្រោង​ថត​រឿង​ភាគ “ព្រះនាងយេយេ” ឡើង​វិញ ទស្សនិកជន​ចិន​បាន​បង្ហាញ​ពី​មតិ​ខុស​ៗ​គ្នា​ចំពោះ​គំនិត​មួយ​នេះ។

កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​កន្លង​​ទៅ​នេះ សន្និសីទ​កាសែត​របស់​ប៉ុស្តិ៍​ទូរទស្សន៍​អ៊ីនធឺណិត Tencent របស់​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ដើម្បី​និយាយ​ពី​គម្រោងផលិត​រឿង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ។ ដោយ​សារ​តែ​ជាប់​ធុរៈ​ផ្ទាល់​ខ្លួន អ្នក​និពន្ធ​ប្រលោមលោក Chiung Yao ដែល​ជា​ម្ចាស់​វណ្ណកម្ម “ព្រះនាងយេយេ” ដ៏​ល្បី​ឈ្មោះ​នោះ បាន​ត្រឹម​​បង្ហាញ​ខ្លួន​តាម​វីដេអូ។ លោក​ស្រី​បាន​ឲ្យ​ដឹង​ថា សាច់​រឿង​របស់​ខ្សែ​ភាពយន្ត​ភាគ “ព្រះនាងយេយេ” ជំនាន់​ថ្មី​បាន​រួច​រាល់​ហើយ ហើយ​នៅ​ក្នុង​ស៊េរី​ថ្មី​នេះ គឺ​លាយ​ឡំ​ឈុត​ឆាក​កំប្លែង និង​រ៉ូមេនទិក​ច្រើន។

ក្រោយ​ពេល​ដឹង​ពីគម្រោង​នេះ មតិទស្សនិកជន​ភាពយន្ត​បាន​ចែក​ចេញ​ជា​២​បក្ស​យ៉ាង​ដាច់​ស្រឡះ ខណៈ​អ្នក​ខ្លះ​គាំទ្រ​ពេញ​ទំហឹង មួយ​ចំនួន​ទៀត​ហាក់​មិន​ចង់ឲ្យ​មាន​គម្រោ​នេះ​ឡើយ។ មូលហេតុនៃ​ការ​បដិសេធ​នេះ​នោះ​គឺ គិត​មក​ទល់​ពេល​នេះ រឿង “ព្រះនាងយេយេ” បាន​មាន​៣​ជំនាន់​ហើយ ដោយ​ជំនាន់ ១ និង​២​គឺ​ជោគជ័យ​លើ​ស​ពី​ការ​រំពឹង​ទុក​ លើក​តម្កើ​ង​កេរ្តិ៍​ឈ្មោះ​តារា​សម្ដែង Zhao Wei, Ruby Lin និង Fan Bingbing ឡើង​លំដាប់​ជួរ​មុខ​ទាំង​អស់។ យ៉ាងណាក្ដី​ជំនាន់​ទី​៣​ ផលិត​ឆ្នាំ២០១១ បរាជ័យ​ខ្លាំង​រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​គេ​មិន​ចង់​នឹក​ដល់។ ដោយ​សារ​តែ​ភាព​បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​គ្មាន​ជំនឿចិត្ត​នឹង​រឿង​ឆ្នាំ​២០១៩​ខាង​មុខ៕

 

ប្រភព៖ ngoisao ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម