តោះ! មកដឹងរបៀបថែស្បែកមុខឲ្យមានសុខភាពល្អក្នុងរដូវភ្លៀង

  • 2018-09-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងសំខាន់ជាងគេបង្អស់ដែលអ្នកត្រូវចងចាំក្នុងរដូវភ្លៀង គឺត្រូវដាក់ឆ័ត្រ ឬ អាវភ្លៀងជាប់ខ្លួនជានិច្ច មែនទេ? តិចតែរវល់តែការពារខ្លួនមិនឲ្យទទឹងភ្លៀង ភ្លេចការពារស្បែកមុខ ព្រោះធម្មតា មុនធ្លាក់ភ្លៀង អាកាសធាតុតែងក្តៅស្អុះស្អាប់បំផុត ដែលជាញឹកញាប់ធ្វើឲ្យស្ត្រីច្រើនមានបញ្ហាស្បែកមុខក្នុងរដូវនេះ ដូចជាឡើងខ្លាញ់ ឡើងមុន ខ្លះស្ងួតប្រេះជាដើម។ តែកុំបារម្ភ មានវិធីងាយៗ តែមានប្រសិទ្ធភាពខ្ពស់ជួយការពារស្បែកឲ្យមានសុខភាពល្អជាចប្រចាំ នៅរដូវភ្លៀងដូចខាងក្រោម ៖

១. ថែទាំស្បែកមុខដោយដោយការលាងសម្អាតមុខត្រឹមត្រូវ

នៅរដូវភ្លៀង អ្វីដែលគេត្រូវប្រយ័ត្នបំផុតក្រៅពីកុំឲ្យឆ្លងផ្តាសាយ គឺការពារស្បែកមុខកុំឲ្យទទឹកភ្លៀង។ ព្រោះទឹកភ្លៀងត្រូវឆ្លងកាត់បរិយកាសដែលមានភាពកខ្វក់ និងអាចមានមេរោគជាច្រើន មុនធ្លាក់មកប៉ះមុខយើង។ ដូច្នេះពេលទៅដល់ផ្ទះភ្លាមអ្នកត្រូវតែប្រញាប់លាងសម្អាតមុខចេញ។ ត្រូវលាងសម្អាតផ្ទៃមុខ យ៉ាងហោចណាស់ឲ្យបាន ៣ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ក្អែល ធូលីដីនិងជាតិប្រេង ដែលជាមូលហេតុធ្វើឲ្យស្ទះរន្ធញើស។ ប៉ុន្តែគួរប្រើហ្វូមលាងមុខដែលគ្មានជាតិកាត់ធ្វើឲ្យស្បែកស្តើង និងជាប្រភេទហ្វូមដែលអាចចូលទៅលាងសម្អាតជ្រៅដល់រន្ធញើស។

២. កុំភ្លេចលាបឡេផ្តល់សំណើមដល់ស្បែក

អាកាសធាតុនៅកម្ពុជាក្តៅសើម វាប្រែប្រួលមិនទៀង ភាគច្រើនពេលថ្ងៃឡើងក្តៅហែង ហើយស្រាប់តែធ្លាក់ភ្លៀងនៅពេលល្ងាចមួយមេធំ។ ដូច្នេះល្អបំផុតស្ត្រីគួរតែលាបឡេ ដើម្បីផ្តល់សំណើមដល់ស្បែក ដែលមាន SPF ការពារកំដៅថ្ងៃក្នុងនោះដែរ ឲ្យបានល្អជាស្រេចមុនចេញពីផ្ទះរាល់ព្រឹក។ ស្ត្រីនឹងមិនបាច់ពិបាកខ្វល់ចិត្តប្រើផលិតផលថែសម្រស់ច្រើនមុខឡើយ ប្រសិនបើគេជ្រើសរើសប្រើក្រែមលាបមុខ Pond's White Beauty ដែលមានប្រសិទ្ធខ្ពស់ក្នុងការថែបំប៉នស្បែកមុខ កាត់បន្ថយស្នាមអុជខ្មៅ ហើយអាចជួយការពារកម្ដៅថ្ងៃបានយ៉ាងមានប្រសិទ្ធភាពថែមទៀត។

៣. គួរផាត់មុខស្តើងៗ បែបធម្មជាតិ៖

សម័យនេះ ប្រើគ្រឿងសម្អាងត្រឹមត្រូវ សក្តិសមនឹងទម្រង់មុខ ជួយសម្រស់បានច្រើនជាងផាត់ក្រាស់ផង ពិសេសនៅរដូវភ្លៀងបែបនេះ គួរតែផាត់មុខស្តើងៗបែបធម្មជាតិបានហើយ ក្រែងទទឹកភ្លៀងកុំឲ្យមើលទៅអាក្រក់មើល ឬ ដូចខ្លាឃ្មុំផេនដា ម៉្យាងទៀត ស្បែកមុខអ្នកត្រូវការដកដង្ហើមចេញចូល ជាពិសេសដើម្បីជៀសពីការចម្លងមេរោគចូលទៅក្នុងស្បែក៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម