​​ម៉ូដ​​អាវ​ប៉ាក់​ស្អាតៗ​​​ថ្លៃថ្នូរ ​មើល​ទុក​​​​ពេល​​​​ទៅ​​វត្ត​​​​​ក្នុង​ថ្ងៃ​​ភ្ជុំបិណ្ឌ​

  • 2018-09-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាវ​​ប៉ាក់​​​ សំពត់​​បត់​ ​​​​ ​​បង្ហាញ​ពី​​​អត្តសញ្ញាណ​​​ ​​​វប្បធម៌​​ប្រពៃ​ណី​​​ខ្មែរ​​​ ដែល​​មាន​​​តាំង​​ពី​​យូរ​ណាស់​មក​​ហើយ​ នៅ​​​តែ​​មើល​​ទៅ​​​​​​ភាព​​ស្រស់​ស្អាត​​ ទាក់ទាញ សុភាព​​ថ្លៃថ្នូរ​បែប​​នារី​​ខ្មែរ។ កាល​​​​​​សម័យ​​មុន​ ឲ្យ​​​តែ​​ដល់​​រដូវ​​​ភ្ជុំ​​​បិណ្ឌ​ម្ដងៗ ​​​​នារីៗ​​​​​​​​​​​សឹង​​ទាំង​​អស់​គ្នា​​តែង​​និយម​​​​​​​​ ពាក់​អាវ​​ប៉ាក់​​​​ស​​ជាមួយ​​ហូល​​ឬ​​ផាមួង ពេល​​​​យក​​​​​​​ចង្ហាន់​ទៅ​​ប្រគេន​​ព្រះសង្ឃ​នៅ​វត្ត ដើម្បី​​​​ឧទ្ទិស​​​កុសល​​​ដល់​​​​​ញាតិ​​សន្តាន​​ដែល​បាន​​ចែ​ក​ឋាន​ទៅ​។ យ៉ាង​ណា​មិញ ​​សព្វ​​ថ្ងៃ​យើង​​​ឃើញ​ថា​​​​ ការ​និយម​​​ស្លៀក​​​ពាក់​បែប​​នេះ​​ទៅ​​វត្ត គឺ​​មាន​ការ​​ធ្លាក់​ចុះ ដោយ​​សារ​​តែ​​​​​​​មិត្ត​ៗ​​នារី​ភាគ​ច្រើន​​គិត​ថា​​​​​ ពិបាក​​ស្លៀក ស្អុះស្អាប់​ជា​ដើម​។

ទោះ​​បី​ជា​​បែប​នេះ​​ក្តី អ្នក​នាង​​ លីម មួយគាង ​ជា​ម្ចាស់​​ហាង​​កាត់​ដេរ​​​​​សម្លៀក​​បំពាក់​​ខេមា បាន​​ប្រាប់​មក​​​​​​កាន់​វិបសាយ​​​​ កញ្ញា ថា "ត្បិត​តែ​​ការ​និយម​​ស្លៀកពាក់​​បែប​ប្រពៃ​​ណី​​​​ខ្មែរ​​នៅ​​​ពេល​ទៅ​​វត្ត​​មាន​ការ​ធ្លាក់​​ចុះ​ ប៉ុន្តែ​​​​​​ខ្ញុំ​នៅ​​តែ​​​​​​​​​​បន្ត​​​​​​​បង្កើត​ច្នៃ​ម៉ូដ​ថ្មីៗ​ ព្រោះ​​​​ខ្ញុំ​គិត​​ថា​​​ពេល​​​មនុស្ស​ស្រី​​​​​ពាក់​​​​​អាវ​ប៉ាក់​​​ ​ស្លៀក​ហូល​​​ផាមួង មាន​ភាព​​​​​រម្យទម​​​ និង​​​​ចេះ​រក្សា​​ឲ្យ​​តម្លៃ​​លើ ​​​​វប្បធម៌​​ប្រពៃណី​ខ្មែរ​។" ​​សម្រាប់​អាវ​​​​​​​​​​ប៉ាក់​មួយ​​ ត្រូវ​​​ចំណាយ​​​​​​​​រយៈ​ពេល​​ប្រមាណ​៣-៤​​​ថ្ងៃ​​​ ទើប​​​​​​​​​​រួច​រាល់​។

ប៉ុន្មាន​ម៉ូដ​​ខាង​ក្រោម​ ដែល​​ កញ្ញា​ បាន​​បង្ហាញ​​​នៅ​​​ថ្ងៃ​នេះ ​​ស័ក្ដិសម​​​​​ឥត​​ខ្ចោះ​​​សម្រាប់​​យុវតី​​វ័យ​​​​ជំទង់ រហូត​​​ដល់​​វ័យ​​ខ្ទង់​​​៣០​​ឆ្នាំ។​​

សម្រាប់​​តម្លៃ​​​​​ជា​​​​​​​​​​​​​​​​​ឈុត​មាន​​​ចាប់​ពី​ ១៥០​​ដុល្លារ ដល់​​១៧០​​ដុល្លារ ចំណែក​អាវ​​ប៉ាក់​ស​មួយ​ មាន​​ចាប់​ពី​​​​​ ១២០ដុល្លារ ដល់​ ១៤០ ដុល្លារ៕

រូបភាព​​​​ផ្តល់​ឲ្យ៖ ហាង​​កាត់​​​ដេរ សម្លៀក​​បំពាក់​​ខេមា

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម