ងាយៗជួយអ្នកម្តាយរកបានម្សៅដោះគោល្អបំផុតសម្រាប់កូនតូចសំណ​ព្វចិត្ត​

  • 2018-08-23 04:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព្រោះតែ​បារម្ភ​ខ្លាំង និង​ស្រលាញ់​កូន​តូច​ពេក​ ធ្វើ​ឲ្យ​អ្នក​ម្ដាយ​គ្រប់​រូប​តែង ពិបាក​សម្រេច​ចិត្ត​ជ្រើស​រើស​ម្សៅ​ទឹក​ដោះ​គោ​ល្អ​បំផុត​មួយ​ឲ្យ​​ត្រូវ​នឹង​ទារក​តូច​ខ្លួន ព្រោះ​ធម្មតា​ទារក​មិន​ងាយ​នឹង​ទទួល​យក​ ឬ​ព្រម​​ញ៉ាំ​ម្សៅ​ទឹក​ដោះ​ផ្សេង​ក្រៅ​ពី​ទឹក​ដោះ​ម្តាយ​​​ភ្លាមៗ​ឡើយ ម្យ៉ាង​ទារក​ខ្លះ​អាច​មាន​ប្រតិកម្ម​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន​​ទៀត​ផង​​។

ចង់​ដឹង​ថា​គួរ​ជ្រើសរើស​ម្សៅ​ទឹក​ដោះ​គោ​មួយ​ណា អ្នក​អាច ធ្វើ​ដូច​ខាង​ក្រោម​៖

១. សុំ​ការ​ណែនាំ​ពី​​​គ្រូ​ពេទ្យ​កុមារ៖ ត្រឹមត្រូវ​បំផុត​នោះ គឺ​អ្នក​អាច​សុំ​​ឲ្យ​គ្រូពេទ្យ​ដែល​បាន​ពិនិត្យ​សុខភាព​កូនតូ​ច​របស់​អ្នក​ស្រាប់​តាំង​ពី​ពេល​គេ​​ទើប​តែ​កើត​មក​​ ឲ្យ​ណែ​នាំ​​ថា​ម្សៅ​ទឹក​ដោះ​ប្រភេទ​ណា​​​សម​ស្រប​នឹង​លក្ខខណ្ឌ​សុខភាព​ទារក​តូច​អ្នក​។

ជា​ទូទៅ​វេជ្ជបណ្ឌិត​ នឹង​ណែនាំ​ឲ្យ​ទារក​តូច​ប្រើ​ម្សៅ​ទឹក​ដោះ​គោ​ផលិត​ពី​ទឹក​ដោះ​គោ​ស្រស់ និង​មាន​សារជាតិ​ចិញ្ចឹម​ច្រើន​បំផុត​។ ក្នុង​ករណី​ដែល​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា​ទារក​តូច​ប្រតិកម្ម​ជាមួយ​ម្សៅ​ទឹក​ដោះ​គោ (Lactose Intolerance) លោក​នឹង​ណែនាំ​ឲ្យ​ប្រើ Soy Milk ឫ​ទឹក​ដោះ​ពពែ​ជំនួស​វិញ ដែល​នេះ​គឺ​ជា​ករណី​កម្រ​បំផុត។ នេះ​បើ​យោង​តាម​ អត្ថបទ​​ស្ដី​ពី​របៀប​ជ្រើសរើស​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​ទារក ចេញផ្សាយ​ក្នុង​វិបសាយ​សុខភាព​អន្តរជាតិ​ដ៏ល្បីឈ្មោះ​ WebMD​​​ ។

(រូប​តំណាង)

**២. ទោះ​វា​ពិបាក​សម្រេច​ចិត្ត​ តែ​​អ្នក​ម្តាយ​គ្រប់​អាច​ស្ងប់ចិត្ត​ ដោយ​ក​សាកល្បង​ប្រើ​ម្សៅ​ទឹក​ ដោះគោ​ Royal Ausnz Premium Gold**៖ នេះ​ដោយ​សា​រ​វា​មាន​សារជាតិ​​ និង​វីតាមីន​ច្រើន​បំផុត​ដូច​នឹង​ទឹក​ដោះ​ម្ដាយ និង​​​​គុណ​ប្រយោជន៍​ពិសេស​ខុស​ប្លែក​គេ​ដែល​ម្សៅ​ទឹក​ដោះ​គោឯ​ទៀត​កម្រ​មាន ដូចជា​៖

  • ផលិត​ពី​ទឹក​ដោះគោ​អូស្ត្រាលី​ស្រស់​ ១០០%
  • ប្រើ​​​បច្ចេកវិទ្យា Wet Blending ​ផលិត​ពី​ទឹក​ដោះ​គោ​ស្រស់​ទៅ​ជា​ម្សៅ​រយៈ១២​ម៉ោង​ប៉ុណ្ណោះ
  • មិន​​​មាន​​​សារធាតុ​គីមី​​​សម្រាប់​​ទុក​​​បាន​យូរ (No Preservatives)
  • មាន​ជាតិ​រ៉ែ​ចាំ​បាច់​​ និង​វីតាមីន​សំខាន់​ៗ​ច្រើន​បំផុត
  • មិន​​​មាន​​​សារធាតុ​គីមី​បម្លែង​​​ពណ៌ (No Artificial Color)
  • មិន​​​មាន​បន្ថែម​​​រសជាតិ (No Synthetic Flavor) -មិនបាន​​​ឆ្លងកាត់​​​ការ​បំលែង​ហ្សែន GMO (GMO FREE)។

ម្សៅ​ទឹក​ដោះ​គោ​ដែល​សម្បូរ​ដោយ​វីតាមីន​ចាំ​បាច់​ខាង​លើ​នេះ ត្រូវ​បាន​ផលិត​ឡើង​ផ្ដោត​សំខាន់​ជំរុញ​ឲ្យ​មាន​ការ​​លូតលាស់​ ផ្នែក​ខួរ​ក្បាល រាង​កាយ​រឹងមាំ​​ ជួយ​បំប៉ន​ភ្នែក ឆ្អឹង មុខងារ​ថ្លើម និង​ប្រព័ន្ធ​ប្រសាទ ព្រម​ទាំង​អាច​​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហា​រីក​ទៀត​ផង​។ ពិសេស​វា​នឹង​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​​​ប្រព័ន្ធ​រំលាយ​អាហារ (ពោះវៀន) ជួយ​កុមារ​មិន​ឲ្យ​ក្ដៀន និង​មាន​ទម្ងន់​តាម​ស្តង់ដារ។

​​​កាន់តែ​ធានា​ទំនុក​ចិត្ត​បាន​ទៀត​នោះ​ម្សៅ​ទឹក​ដោះ​គោ​ល្បី​ឈ្មោះ​​​នេះ បាន​ឈ្នះ​​មេដាយ​មាស​និង ប្រាក់​ជាប់​ៗគ្នា​តាំង​ពីឆ្នាំ ២០១៤ ក្នុង​នាម​ជា​ម្សៅ​ទឹក​ដោះ​គោ​អូស្ត្រាលី​ល្អ​បំផុត ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម [DIAA] (Dairy Industry Association Australia) ជា​សមាគម​ឧស្សាហកម្ម​មិន​យក​ប្រាក់​ចំណេញ​សម្រាប់​រោង​ចក្រ​ផលិត​ផល និង​ធ្វើ​ពាណិជ្ជកម្ម​ចំណី​អាហារ។

«៣ឆ្នាំ​មុន​យើង​បាន​មេដាយ​ប្រាក់​ជាប់ៗ​គ្នា ហើយ​សម្រាប់​ឆ្នាំ ២០១៧-២០១៨ យើង​បាន​មេដាយ​មាស​តែ​ម្ដង ដោយ​សារ​គុណភាព​ គឺ​ស្រដៀង​នឹង​ទឹក​ដោះ​ម្ដាយ​នេះ​ឯង ណាមួយ​វា​មាន​ប្រវត្តិយូរ​ហើយ ខ្ទង់​១០០ឆ្នាំម្ល៉េះ»។ នេះ​បើ​យោង​កា​រឲ្យ​ដឹង​ពី​លោក​ស្រី ឡៅ ច័ន្ទវល័ក្ខ នាយក Royal Platinum Co., Ltd ដែល​ជា​ក្រុមហ៊ុន​ចែកចាយ Royal Ausnz Premium Gold នៅ​កម្ពុជា។

ម្សៅ​ទឹក​ដោះ​គោ​ Royal Ausnz ស្ថិត​ក្នុង​ចំណោម​ផលិតផល​តិចតួច​ប៉ុណ្ណោះ ដែល​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ ដើម្បី​បាន​ធានា​រ៉ាប់រង​សម្រាប់​អតិថិជន​ទូទាំង​ពិភព​លោក​លើ​គុណភាព​ផលិតផល សុវត្ថិភាព​ចំណី​អាហារ និង​ទំនុក​ចិត្ត​ការ​ប្រើប្រាស់។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​ហ្វេសប៊ុក​ផេក Royal Ausnz Cambodia ឬ ទាក់​ទង​មក​លេខ​ 016 9000 11 / 012 742 000

លោក​ស្រី ឡៅ ច័ន្ទវល័ក្ខ នាយក Royal Platinum Co., Ltd ដែល​ជា​ក្រុមហ៊ុន​ចែកចាយ Royal Ausnz Premium Gold នៅ​កម្ពុជា

អត្ថបទ​ទាក់ទង៖

អត្ថបទ៖ ដេត លីដា

អត្ថបទពេញនិយម